no-alternative title
no-alternative title
no-alternative title
no-alternative title
no-alternative title
no-alternative title

កាលពីយប់មិញនេះ Huawei nova 7i LUXURY ពណ៌ប្រាក់ទឹកកក តម្លៃលក់ចេញ $289 ផ្ទុះការគាំទ្រយ៉ាងខ្លាំងលើឆាកតន្ត្រីហង្សមាស និងបណ្តាញសង្គមហ្វេសប៊ុក

កាលពីយប់មិញ ក្រុមហ៊ុនហួវៃដាក់សម្ពោធផ្លូវការ ផលិតផលស្មាតហ្វូនស៊េរីថ្មី Huawei nova 7i LUXURY ពណ៌ប្រាក់ទឹកកក ពណ៌ត្រូវចិត្ត បំពាក់កាមេរ៉ាAI ភ្នែកបួន 48MP សាកថ្ម10នាទីលេងជាប់លើស3ម៉ោង Huawei nova 7i LUXURY ពណ៌ប្រាក់ទឹកកក និងបច្ចេកវិទ្យាទំនើបសម្បូរបែបចុងក្រោយ ក្នុងតម្លៃលក់ $289 កក្រើកឆាកតន្ត្រី Huawei nova 7i LUXURY Concert ដែលផ្សាយបន្តផ្ទាល់លើកញ្ចក់ទូរទស្សន៍ហង្សមាស HDTV និង ហ្វេសប៊ុកផេក Huawei Mobile ។ 

 

no-alternative title

ការដាក់សម្ពោធនូវផលិតផលស្មាតហ្វូនស៊េរីថ្មីចុងក្រោយ Huawei nova 7i LUXURY ពណ៌ប្រាក់ទឹកកក លើកនេះ ក្រុមហ៊ុនហួវៃពិតជាមិនធ្វើឲ្យអ្នកគាំទ្រខកបំណងឡើយ គឺរឹតតែធំ រឹតតែអស្ចារ្យជាមួយកំពូលតារាចម្រៀងល្បីៗ រួមមាន ឱក សុគន្ធកញ្ញា កំលោះសង្ហារលោក នីកូ កញ្ញា សុខសីលាលីន កំលោះសង្ហារទាំងពីរឌួងលោក សុវត្ថមុនីវណ្ណ និង សុវត្ថមុនីនាគ រួមមានជាមួយនឹងការខលទស្សន៍ទាយឈ្នះរង្វាន់យ៉ាងច្រើនសន្ធឹកសន្ធាប់ពីក្រុមហ៊ុនហួវៃថែមទៀតផង។ 

ចំពោះមុខទស្សនិករាប់ម៉ឺននាក់ ស្មាតហ្វូនស៊េរីថ្មី Huawei nova 7i LUXULRY កំពុងឆក់យកប្រជាប្រិយភាពខ្លាំងក្លាពីសំណាក់អ្នកប្រើប្រាស់ស្មាតហ្វូនទូទាំប្រទេសកម្ពុជា ដោយសារកាមេរ៉ាថតរូបកម្រិតអាជីព ថាមពលថ្មធំមហិមា រូបរាងទាក់ទាញ ពណ៌ប្រាក់ទឹកកកទាន់សម័យស៊ីវិល័យបែបអេឡេហ្គង -ល-។“ខ្ញុំស្រឡាញ់ Huawei nova 7i LUXURY ពណ៌ប្រាក់ទឹកកក ពេញបេះដូងតែម្តង ពណ៌ពិតជាស្រស់ស្អាតត្រូវចិត្តខ្លាំងណាស់! អ្នកទាំងអស់គ្នាចង់បានអត់ តម្លៃត្រឹមតែ $289 ប៉ុណ្ណោះ” លោកនីកូ កម្លោះសង្ហារ ម្ចាស់បទល្បី “សង្ស័យ” និង ទូតសុឆន្ទៈតំណាងឲ្យក្រុមហ៊ុន Huawei ប្រចាំប្រទេសកម្ពុជា បានបង្ហើបប្រាប់ បន្ទាប់ពីបើកប្រអប់ ប្រអប់លើកទូរស័ព្ទស៊េរីថ្មី Huawei nova 7i ពណ៌ប្រាក់ទឹកកក មុនដំបូងគេបង្អស់ ក្នុងកម្មវិធីប្រគំតន្ត្រី nova 7i LUXURY concert។

អតិថិជនអាចរកជាវ Huawei nova 7i ពណ៌ថ្មី ពណ៌ប្រាក់ទឹកកក នៅបណ្តាហាងលក់ទូរស័ព្ទនានាទូទាំងប្រទេសកម្ពុជា ជាមួយនឹងតម្លៃត្រឹមតែ $289 នឹងទទួលបាន ទទួលកាដូបន្ថែម ច្រាស់ដុសធ្មេញឆ្លាតវៃ Lebooo Smart Toothbrush តម្លៃ $39 ភ្លាមៗ ដែលមានបីពណ៌សម្រាប់ការជ្រើសរើស។ HUAWEI nova 7i LUXURY ត្រូវបានក្រុមហ៊ុនហួវៃកំណែអាប់ដេតពី nova 7i ជាមួយនឹងថ្មីស៊ីវិល័យ បែបអេឡេហ្គង់គឺពណ៌ប្រាក់ទឹកកក មានកាមេរ៉ាក្រោយ4គ្រាប់ AI ទំហំ 48MP ដែល កាមេរ៉ាទី1 ទំហំ 48មេហ្គាភិកស៊ែល f/1.8 ជាកាមេរ៉ាមេ អាចថតស្អាតច្បាស់ក្រឡែតសព្វវត្ថុក្នុងរូបភាពដែលចង់ផ្តិតយក ជាមួយនឹងមុខងារ Ultra Clarity Mode។ 

សម្រាប់ពេលយប់វិញ អ្នកប្រើប្រាស់កាន់តែអស់បារម្ភក្នុងការផ្តិតយករូបភាព ទេសភាព ក្រុមគ្រួសារ មិត្តភក្តិ ឬមនុស្សជាទីស្រឡាញ់ បានច្បាស់ស្អាតគ្មានគ្រាប់អ៊ុច ជាមួយនឹងមុខងារបច្ចេកវិទ្យាថ្មី HUAWEI AI  Image Stabilization និង Handheld Super Night Mode។ កាមេរ៉ាទី2 ទំហំ 8មេហ្គាភិកស៊ែល f/2.4 ជាកាមេរ៉ាសម្រាប់ថតប្លង់ទូលាយ Ultra Wide Angle បាន 120ដឺក្រេ អាចថតរូបភាព ទេសភាព ទិដ្ឋភាពទីក្រុង និងការជួបជុំមិត្តភក្តិក្រុមគ្រួសារបានកាន់តែទូលាយ និងបានកាន់តែច្រើនគ្នារហូតដល់ទៅ 140%។ កាមេរ៉ាទី3 បំពាក់នូវឡេន Macro ទំហំ 2មេហ្គាភិកស៊ែល f/2.4 សម្រាប់ថតរូបជិតៗរហូតដល់ទៅ 4cm ដែលនឹងផ្តល់នូវការថតរូបភាពតាមទូរស័ព្ទដៃកាន់តែរស់រវើក។

សម្រាប់កាមេរ៉ាទី4 ទំហំ 2មេហ្គាភិកស៊ែល f/2.4 ភ្ជាប់បច្ចេកវិទ្យា AI depth perception សម្រាប់ថតរូបព្រាលផ្ទៃខាងក្រោយ Bokeh ធ្វើឲ្យរូបភាពដែលផ្តិតចេញមកកាន់តែទាក់ទាញ និងលេចធ្លោបំផុត។ nova 7i មានកាមេរ៉ាទម្លុះអេក្រង់ថតរូបស៊ែលហ្វីច្បាស់ស្អាតនៅពេលយប់ជាមួយនឹងមុខងារ Super Night Selfie 2.O Mode ភ្ជាប់បច្ចេកវិទ្យា Multi-Frame សម្គាល់ការថតគ្រប់សណ្ឋាន និងផ្តល់ពន្លឺដោយស្វ័យប្រវត្តនៅពេលថតស៊ែលហ្វីពេលយប់ ហើយរូបភាពមួយសន្លឹកៗដែលផ្តិតចេញមកភ្លឺសស្អាតបែបធម្មជាតិ។ ជាពិសេសបច្ចេកវិទ្យាAIជំនួយការថតរូបស៊ែលហ្វី អាចកំណត់សម្គាល់មុខមនុស្ស ស្រមោល និង ពន្លឺធ្វើឲ្យររូបថតស៊ែលហ្វីបែប Portrait កាន់តែអេម។ 

HUAWEI nova 7i LUXURY ពណ៌ប្រាក់ទឹកកក បំពាក់នូវបច្ចេកវិទ្យាសាកថ្មរហ័សឈានមុខគេ Huawei Super Charge កម្លាំងសាកថ្មធំទំហំ40វ៉ាត់ សាកថ្ម10នាទីលេងជាប់បាន3ម៉ោង ភ្ជាប់ Huawei AppGallery អាចដោនឡូត Facebook, Instagram, Line, Tiktok, WhatsApp កុម្ម៉ង់ម្ហូបតាម App Food Panda, Bloc Delivery, eGets  ទិញទំនិញតាម Khmer24, L192, ZANDo, Smile Shop, AliExpress  កម្មវិធីកក់ TADA,  WeGo, SmartRide, ឬ រៀនតាមអនឡាញ E-school Cambodia និង Zoom ម៉ាឆ្ងាញ់ រហ័សរលូនឥតទាក់។ 

HUAWEI nova 7i LUXURY ពណ៌ប្រាក់ទឹកកក មានអេក្រង់លាតពេញទំហំ 6.4 អ៊ីញ ជាប្រភេទអេក្រង់ LTPS IPS LCD capacitive touchscreen ដែលទ្រទ្រង់នូវពណ៌ចំនួន 16 លាន និងកម្រិតភាពច្បាស់ 1080 x 2310 pixels (398 ppi) បំពាក់នូវបន្ទះឈីប Kirin 810 ភ្ជាប់បច្ចេកវិទ្យាខួរក្បាលឆ្លាតវៃ NPU បច្ចេកវិទ្យា AI ប្រើប្រាស់សេនស័រ  ISP+IVP image សម្រាប់ការបន្ថយគ្រាប់អ៊ុចជាមួយតុល្យភាព GPU Turbo ជំនាន់ថ្មីសម្រាប់ជំនួយការលេងហ្គេមជាមួយ HD Graphics, ហើយនឹង Frame Rates ខ្ពស់ ធ្វើឲ្យការលេងហ្គេមរលូនឥតទាក់។ 

ស្មាតហ្វូននេះ មានរ៉េមទំហំ 8GB អង្គផ្ទុកទិន្នន័យ 128GB អាចបន្ថែមនូវម៉េមូរីខាងក្រៅ ទំហំដល់ទៅ 256GB ថែមទៀតផង។ ស្មាតហ្វូននេះនៅតែរក្សានូវរន្ធដោតកាសស្តាប់ 3.5mm Audio Jack និងប្រព័ន្ធទំនាក់ទំនងដូចជា Wi-Fi 802.11 a/b/g/n/ac, dual-band, Wi-Fi Direct, hotspot និងរន្ធ សាកថ្ម USB 2.0, Type-C 1.0 reversible connector, USB On-The-Go ថែមទៀត។ បន្ថែមពីនេះទៀតនោះ ស្មាតហ្វូននេះមានសេនស័រជាច្រើនទៀតដូចជា accelerometer, proximity, compass និងថាមពលថ្មទំហំ  4200 mAh ជាមួយនឹងការទ្រទ្រង់នូវបច្ចេកវិទ្យាបញ្ចូលថាមពលថ្មលឿន Fast charging 40W សាក10នាទី លេងបានលើសពី3ម៉ោង។ 

ទន្ទឹមនឹងនេះ ក្រុមហ៊ុនហួវៃក៏បង្ហាញនូវសម្មិតិផលថ្មី Laptop កុំព្យូទ័រយួរដៃ Huawei Matebook D14 កំពូលស្តើង អេក្រង់លាតពេញគែម មានកម្រិតបង្ហាញ FullView Display (84% Screen-Ratio ) កាមេរ៉ាបង្កប់ខ្លួននៅក្នុង Keyboard ភ្ជាប់បច្ចេកវិទ្យាស្គេនក្រយ៉ៅដៃដោះសារ ទ្រទ្រង់ការចែករំលែក អេក្រង់ Huawei Share ឆ្នាំងសាកតូចប៉ុន្តែសាកថ្មរហ័សជាមួយនឹងល្បឿនសាកថ្ម 65W រ៉េម 8G+512SSD ដំណើរការលឿន រលូនឥតទាក់។ ក្រុមហ៊ុនលក់ចេញ Huawei Matebook D14 ក្នុងតម្លៃពិសេសត្រឹមតែ $649 បន្ថែមនូវកាបូបស្ពាយតម្លៃ $35 និង Huawei Mouse តម្លៃ $20។ 

សរុបមកស្មាតហ្វូនស៊េរីថ្មី Huawei nova 7i LUXURY  ពណ៌ប្រាក់ទឹកកក តម្លៃ $289 គឺជាជម្រើសល្អបំផុតសម្រាប់លោកអ្នក ព្រោះ មិនត្រឹមតែមានពណ៌ស្អាតត្រូវចិត្តប៉ុណ្ណោះទេ ថែមទាំង កាមេរ៉ាថតរូបទាំងមុខទាំងក្រោយស្អាតកប់កម្រិតអាជីព ថ្មកាន់បានយូរ និងមានកាដូពិសេសបន្ថែមពីលើទៀត។ ប្រសិនចង់បាន កុំព្យូទ័រយួរដៃ Huawei Matebook D14 កំពូលស្តើង អេក្រង់លាតពេញគែម បំពាកនូវបច្ចេកិទ្យាបច្ចេកវិទ្យាសាកថ្មរហ័សទាន់ចិត្ត 65W តម្លៃត្រឹមតេ  65W។ សម្រាប់ព័ត៌មានសូមចុច https://www.facebook.com/huaweimobilekh/។

 

no-alternative title

ព័ត៌មានពាណិជ្ជកម្ម