no-alternative title

Burn Gaming ក្លាយជាក្រុមជើងឯកក្នុងព្រឹត្ដិការណ៍ Metfone All Star Arena Tournament ក្រោយផ្ដួលក្រុម Impunity KH នូវការប្រកួតវគ្គផ្ដាច់ព្រ័ត្រដែលមិនគួរឲ្យជឿ

កាលពីថ្ងៃទី 18 ខែកក្កដាកន្លងទៅនេះ ក្រុមហ៊ុនមិត្ដហ្វូន បានរៀបចំព្រឹត្ដិការណ៍ប្រកួតហ្គេម Mobile Legends Tournament ដ៏ធំបំផុតនៅកម្ពុជាក្រោមចំណងជើង «Metfone All Star Arena Tournament»។ នេះគឺជាព្រឹត្ដិការណ៍វិសេស និងពេញនិយម ដែលមានការចូលរួមពីបេក្ខភាពឆ្នើម 8 ក្រុមក្នុងពិភពហ្គេមអេឡិចត្រូនិក (e-Sport) មកពីទូទាំងប្រទេស ជាមួយប្រាក់រង្វាន់សរុប 1 ម៉ឺនដុល្លារ។ ព្រឹត្តិការនណ៍នេះ គឺប្រារព្ធចាប់ពីថ្ងៃទី 18 ដល់ទី 26 ខែកក្កដាកន្លងទៅថ្មីៗនេះ។ ក្រោយពីការប្រកួតដ៏ជក់ចិត្ដ និងគួរឲ្យទាក់ទាញរយៈពេល 2 សប្ដាហ៍ ការប្រកួតនេះ បានរកឃើញក្រុមជើងឯក គឺបានទៅលើ Burn Gaming។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ដំណាក់កាលចុងក្រោយ ក្រោមទម្រង់លេង Bo5 (ដែលអ្នកឈ្នះ 3 ប្រកួតដំបូង នឹងក្លាយជាអ្នកឈ្នះការប្រកួតទាំងស្រុង) ជាការប្រកួតរវាងក្រុម Impunity KH និង Burn Gaming ដែលបានរៀបចំឡើងនៅថ្ងៃទី 26 ខែកក្កដា។ ពួកគេគឺជាក្រុម 2 ឆ្នើមបំផុត ដែលបានផ្ដួលក្រុមជំនាញ 6 ក្រុមផ្សេងទៀតដើម្បីឈានដល់វគ្គផ្ដាច់ព្រ័ត្រ។

យ៉ាងណាមិញ នៅវេលាដ៏រំជើបរំជួលនោះ ក្រុម Burn Gaming បានលេងប្រកបដោយទំនុកចិត្ដខ្ពស់បំផុត និងបានឈ្នះក្រុម Impunity KH ក្នុងពិន្ទុ 3-0។ នៅថ្ងៃដដែលនោះ ក្រុម Immortal Zodiac និងក្រុម Aquatix ក៏បានប្រកួតដណ្ដើមយកជ័យលាភីលេខ 3 និងលេខ 4 ដែលក្រុម Aquatix បានឈ្នះដំណែងលេខ 3 និងលេខ 4 បានទៅលើក្រុម Immortal Zodiac។

ការប្រកួតទាំងពាក់កណ្ដាលផ្ដាច់ព្រ័ត្រ និងផ្ដាច់ព្រ័ត្រទាំងអស់ត្រូវបានផ្សាយផ្ទាល់តាមទំព័រហ្វេសប៊ុករបស់មិត្ដហ្វូន។ ការប្រកួតផ្ដាច់ព្រ័ត្របានបង្កើតកំណត់ត្រាថ្មីដែលមានអ្នកទស្សនាលើអនឡាញជាង 35,000 នាក់ និងមានការប្រតិកម្មជិត 20 ម៉ឺនដងអំឡុងពេលនៃការប្រកួតនេះ។ 

នៅក្នុងការប្រគល់រង្វាន់ដល់ក្រុមទាំង 8 ដែលបានចូលរួមប្រកួត លោក Phung Van Cuong នាយកប្រតិបត្ដិក្រុមហ៊ុនមិត្ដហ្វូន បានថ្លែងថា៖ «ព្រឹត្ដិការណ៍ Metfone All Star Arena នេះគឺជាភាពជោគជ័យមួយទៀតរបស់មិត្ដហ្វូនក្នុងការផ្ដល់ជូនដល់អតិថិជនមិនត្រឹមតែជាការផ្សារភ្ជាប់ទំនាក់ទំនង និងការកម្សាន្ដគុណភាពខ្ពស់បំផុតនោះទេ ប៉ុន្ដែក៏ជាការចូលរួមចំណែកការកសាងបរិស្ថានកីឡាអេឡិចត្រូនិកដ៏រឹងមាំ និងរីកចម្រើននៅកម្ពុជាផងដែរ»។ លោកបានបន្ថែមថា៖ «អ្វីដែលសំខាន់បំផុត ព្រឹត្ដិការណ៍នេះគឺជាការចាប់ផ្តើមនៃការប្តេជ្ញាចិត្តរយៈពេលវែងរបស់មិត្ដហ្វូន ដើម្បីអភិវឌ្ឍ និងបង្កើតកម្មវិធីកីឡាអេឡិចត្រូនិកដ៏អស្ចារ្យនេះ ក៏ដូចជាសកម្មភាពហ្គេមលើទូរស័ព្ទដៃច្រើនទៀតនាពេលខាងមុខដ៏ខ្លី»។ 

ជួបជាមួយមេក្រុម Burn Gaming ដែលបានគ្រងជើងឯក លោក Leexin បានចែករំលែកនូវអារម្មណ៍រីករាយថា៖ «យើងមានក្ដីរំភើបរីករាយយ៉ាងខ្លាំងដែលបានឈ្នះក្នុងការប្រកួតនេះ។ Metfone All Star Arena Tournament ពិតជាការប្រកួតដ៏អស្ចារ្យបំផុតមួយ ដែលក្រុមរបស់ខ្ញុំបានចូលរួមកន្លងមក។ ខ្ញុំចង់និយាយពាក្យអរគុណទៅកាន់ក្រុមអ្នកគាំទ្រយើង ក្រុមគ្រួសារ និងមិត្ដភក្ដិទាំងអស់ ជាពិសេស ក្រុមហ៊ុនមិត្ដហ្វូន ដែលតែងតែគាំទ្រពួកយើងតាំងពីដើមរៀងមក។ ក្រុម Burn Gaming យើងខ្ញុំសូមជូនពរ និងប្ដេជ្ញានាំយកកីឡាអេឡិចត្រូនិកនេះទៅកាន់ឆាកអន្ដរជាតិនាពេលខាងមុខ»។ 

ការប្រកួតនេះក៏ជាគោលដៅមួយសម្រាប់ មិត្ដហ្វូន ក្នុងការប្រែក្លាយខ្លួនជាក្រុមហ៊ុន Digital Transformation ដោយផ្តោតសំខាន់លើមាតិកាបច្ចេកវិទ្យាឌីជីថល និងប្រព័ន្ធផ្សព្វផ្សាយឌីជីថល។ ការរៀបចំព្រឹត្ដិការណ៍ e-Sport គឺជាវិធីសាស្ដ្រមួយ ក្នុងបេសកកម្ម “បង្កើតទំនាក់ទំនងសង្គមឌីជីថល” ដែលមិត្ដហ្វូនមិនត្រឹមតែផ្ដល់នូវសេវាកម្មទូរស័ព្ទចល័ត និងអ៊ីនធឺណិតប៉ុណ្ណោះទេ ប៉ុន្ដែថែមទាំងផ្ដោតលើហេដ្ឋារចនាសម្ព័ន្ធនៃបណ្ដាញដ៏ធំបំផុត និងរឹងមាំបំផុតផងដែរ។ មិត្ដហ្វូន នឹងពង្រីកនូវការផ្ដល់សេវាកម្មឌីជីថលបន្ថែមទៀត ដូចជា Fintech, eSport,  eEducation, eHealth, Smarthome និង Smart City ជាដើម។ 

សូមរង់ចាំតាមដានទំព័រហ្វេសប៊ុករបស់មិត្ដហ្វូន www.fb.com/metfone.closer  ដើម្បីទទួលបានព័ត៌មានបច្ចុប្បន្នភាពនៃការប្រកួតថ្មីៗផ្សេងទៀតចាប់ពេលនេះតទៅ៕ 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន