no-alternative title

Canon EOS R5 គឺជាកាមេរ៉ាថ្មីម៉ូឌែលប្រណិតដែលមានសមត្ថភាពខ្លាំងនៅក្នុងទីផ្សារនាពេលពេលបច្ចុប្បន្ននេះ

នេះគឺជាកាមេរ៉ាថ្មីដ៏ខ្លាំងក្លានៅក្នុងពិភពកាមេរ៉ាសម្រាប់ទីផ្សារនៅក្នុងពេលបច្ចុប្បន្ននេះ។ សម្រាប់កាមេរ៉ា EOS R5 នេះគឺមានសមត្ថភាពក្នុងការថតនៅក្នុងកម្រិតដល់ទៅ 8K ដែលនេះគឺជាលើកដំបូងបំផុតនៅក្នុងកាមេរ៉ារបស់ក្រុមហ៊ុន Canon នេះ។ ជាមួយនឹងការប្រើប្រាស់នូវមុខងារ Animal Detection AF និង Body Image Stabilization ដ៏ខ្លាំងក្លានោះគឺមានការភ្ជាប់ជាមួយនឹង 8 stops សម្រាប់គុណភាពរូបភាពកម្រិតខ្ពស់ច្បាស់ និងអាចធ្វើការថតវីដេអូនៅក្នុងកម្រិត RF mount ដែលផ្តល់នូវបទពិសោធន៍ដ៏ល្អបំផុតនៅក្នុងត្រកូល full-frame mirrorless series របស់ក្រុមហ៊ុន Canon ជាមួយនឹងម៉ូឌែលប្រណិត EOS R5 នេះ។

 

no-alternative title

លក្ខណៈសម្បត្តិដ៏ខ្លាំងក្លារបស់កាមេរ៉ា EOS R5

•សេនស័រដែលមានទំហំ 45MP full-frame CMOS sensor 

•មុខងារ 8-stop In-Body Image Stabilizer X Optical Image Stabilizer 

•កម្រិតនៃការថតដល់ទៅ 20 FPS + Animal Detection AF 

•មុខងារនៃការថតវីដេអូនៅក្នុងកម្រិត 8K DCI movie + 4K DCI 120 fps ដ៏ខ្លាំងក្លា

45MP CMOS Sensor  & DIGIC X៖  កាមេ៉រានេះ មានភ្ជាប់ជាមួយនឹងសេនស័រកម្រិត 45-megapixel full-frame CMOS sensor ដែលអាចដំណើរការបានជាមួយនឹងគ្រប់ RF lenses ទាំងអស់ កាន់តែពិសេសជាងនេះទៀតនោះ កាមេរ៉ា EOS R5 នេះអាចធ្វើការថតរូបភាពកម្រិតខ្ពស់ និងច្បាស់បំផុតក្នុងការប្រើប្រាស់។ កាន់តែពិសេសជាងនេះទៀតនោះ វាមានភ្ជាប់ជាមួយនឹងបន្ទះឈីប DIGIC X image processor ដែលធ្វើអោយម៉ាស៊ីនកាមេរ៉ា EOS R5 នេះអាចធ្វើការថតរូបភាពនៅក្នុងកម្រិតល្បឿនលឿន វីដេអូកម្រិត 8K និងសមត្ថភាពជាច្រើនទៀតផងដែរ។

កម្រិតនៃការថតដល់ទៅ 20 FPS Burst Shooting ៖ អ្នកអាចធ្វើការថតរូបភាពទៅតាមចំណង់ចំណូលចិត្តជាមួយនឹងកម្រិតល្បឿនលឿនក្នុងការប្រើប្រាស់ ជាមួយនឹងសមត្ថភាពនៃ burst shooting ដែលមានកម្រិតដល់ទៅ 20 fps ។ សម្រាប់មុខងារ AF/AE tracking នេះអាចធ្វើការធានាថាអ្នកអាចធ្វើការថតរូបភាពបានច្បាស់ និងនៅក្នុងកម្រិត Focus ដ៏អស្ចារ្យដែលគ្មានគូរប្រៀបនោះទេ។ នៅក្នុងកម្រិត silent shutter នេះ អ្នកអាចថតបានច្បាស់នៅក្នុងពេលរៀបការ ព្រឹត្តិការណ៍កីឡា និងការថតសត្វព្រៃថែមទៀត។

HDR PQ HEIF 10-Bit Recording៖  អ្នកអាចធ្វើការថតរូបភាព និងពណ៌បានច្បាស់ជាងការថត JPEG ។ សម្រាប់ប្រភេទទិន្នន័យ HEIF files នេះ អ្នកអាចធ្វើការព្រីននៅលើម៉ាស៊ីនព្រីនដែលទ្រទ្រង់ទៅលើកម្រិត HDR ថែមទៀត។ វាក៏ងាយស្រួលក្នុងការបម្លែងកាន់តែងាយស្រួលតាមរយៈ HDR-PQ ដែលដូចគ្នាទៅនឹង JPEG format ដោយប្រើប្រាស់នូវបច្ចេកវិទ្យា Digital Photo Professional ដ៏អស្ចារ្យបំផុត។

Dual Pixel CMOS AF II ៖ សម្រាប់ការដំណើរការនូវមុខងារ Autofocus នេះក៏មានការ upgrade ជាមួយនឹងមុខងារ Dual Pixel CMOS AF II ដែលអាចធ្វើការផ្តោតបានលឿនជាងមុន និងច្បាស់លាស់ជាងមុនថែមទៀត។ សម្រាប់ AF coverage នេះអាចធ្វើការពង្រីកនៅក្នុងកម្រិត 100% × 100% បានថែមទៀតផង។ វាក៏មានការជ្រើសរើសនូវ AF positionsដល់ទៅកម្រិត 5,940 ថែមទៀត ហើយវាក៏មាន 1,053 AF frame segments នៅក្នុង AF auto-area selection modes ថែមទៀតផង។

Eye, Face & Head Detection ៖ ស្រដៀងគ្នាទៅនឹងកាមេរ៉ាប្រភេទ flagship DSLR EOS-1D X Mark III ក៏ដោយ សម្រាប់ algorithms កម្រិតខ្ពស់របស់កាមេរ៉ា EOS R5 នេះអាចធ្វើការរកឃើញ និងធ្វើការ Track ទៅលើភ្នែក មុខ និងក្បាលរបស់ Subject មួយបានកាន់តែងាយស្រួលថែមទៀត។ 

 

Animal Detection AF ៖ នៅក្នុងការថតរូបភាពសត្វព្រៃ ឬសត្វពាហនៈរបស់អ្នកពេលនេះអាចធ្វើការយ៉ាងងាយស្រួលជាមួយនឹងសមត្ថភាពនៃការថតកម្រិត EOS R5 ដែលងាយស្រួលនៅក្នុងការតាមដាន និង Track ទៅលើភ្នែក មុខ និងតួខ្លួននៃឆ្មា ឆ្កែ និងសត្វបក្សីបានយ៉ាងងាយស្រួលថែមទៀត។ 

សមត្ថភាពខ្លាំងនៅកន្លែងដែលមានពន្លឺទាប៖ កាមេរ៉ាស៊េរីថ្មី EOS R system នេះមានសមត្ថភាពនៅក្នុងការថតនៅកន្លែងដែលមានកម្រិតទាប ហើយវាក៏ដាក់អោយដំណើរការនៅលើកាមេរ៉ា EOS R5 ជាមួយនឹងកម្រិត ISO ដែលមានកម្រិតដល់ទៅ 100 ទៅដល់ 51200 ( ការពង្រីកកម្រិតដល់ទៅ ISO 50-102,400) និង AF sensitivity ដល់ទៅកម្រិត EV 6។

8K Video & 8K Frame Grab៖  ពេលនេះ អ្នកអាចធ្វើការថតនូវវីដេអូជាច្រើនបាននៅក្នុងកម្រិតភាពច្បាស់ដល់ទៅ 8K RAW/DCI ដោយមិនចាំបាច់ធ្វើការ Crop នោះទេ។ ជាមួយនឹងកម្រិតភិចសែលធំជាងមុន 4 ដងជាងវីដេអូកម្រិត 4K នេះ អ្នកអាចធ្វើការ Zoom និង Crop បានដោយមិនបាត់បង់នូវកម្រិតភាពច្បាស់នោះទេនៅពេលដែលធ្វើការកែប្រែទៅលើវីដេអូនោះ។ កម្រិតរូបភាពនេះ គឺមានកម្រិតភាពច្បាស់ដល់ទៅ 35.4MP ចេញពី 8K DCI movie ដែលមានកម្រិតដល់ទៅ 30 fps ថែមទៀត។ វាក៏មានកម្រិតនៃការថតដល់ទៅ 120p/100p (NTSC/PAL) high frame rate ថែមទៀតផង។

បច្ចេកវិទ្យា Image Stabilizer X Optical Image Stabilizer ៖ ជាមួយនឹងការភ្ជាប់ជាមួយនឹងមុខងារ 5-axis In-Body Image Stabilizer នោះ កាមេរ៉ា EOS R5 នេះអាចធ្វើការថតរូបភាពបានច្បាស់នៅពេលដែលកាមេរ៉ារង្គើរថែមទៀត។ កាន់តែពិសេសជាងនេះទៀតនៅះ វាក៏មានការភ្ជាប់ជាមួយនឹង 5GHz និង 2.4GHz wireless LAN ដែលផ្តល់នូវភាពងាយស្រួលក្នុងការបញ្ចូនទិន្នន័យទៅកាន់ PC ឬឧបករណ៍ឆ្លាតវៃរបស់អ្នកថែមទៀត។ អ្នកអាចធ្វើការបញ្ចូនទិន្នន័យទៅកាន់ FTP server ថែមទៀត៕

អាចរកបាននៅ៖ https://www.facebook.com/SenzeBistroBar 

 

no-alternative title

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
អស់កង្វល់ហើយអ៊ីនធឺណែតដើរយឺត! ក្រុមហ៊ុន ហួវៃ ដាក់លក់ Huawei WiFi AX3 សេវាខ្លាំងឆ្លងកាត់ជញ្ជាំង ក្នុងប្រទេសយើងតម្លៃតែ $59 ប៉ុណ្ណោះ

អស់កង្វល់ហើយអ៊ីនធឺណែតដើរយឺត! ក្រុមហ៊ុន ហួវៃ ដាក់លក់ Huawei WiFi AX3 សេវាខ្លាំងឆ្លងកាត់ជញ្ជាំង ក្នុងប្រទេសយើងតម្លៃតែ $59 ប៉ុណ្ណោះ

ដោយ ប៉េងលីន
OPPO បានប្រកាសចាប់ដៃគូជាមួយនិងក្រុមហ៊ុនធំៗជាច្រើន ដើម្បីនាំមកនូវបច្ចេកវិទ្យាសាកលឿន ឥតខ្សែ ដល់មនុស្សគ្រប់រូប ងាយៗ អាចសាកបានគ្រប់ទីកន្លែង

OPPO បានប្រកាសចាប់ដៃគូជាមួយនិងក្រុមហ៊ុនធំៗជាច្រើន ដើម្បីនាំមកនូវបច្ចេកវិទ្យាសាកលឿន ឥតខ្សែ ដល់មនុស្សគ្រប់រូប ងាយៗ អាចសាកបានគ្រប់ទីកន្លែង

ដោយ ប៉េងលីន
Huawei ថា អេក្រង់បត់ចេញបត់ចូលរបស់  Mate X2 គឺមានភាពរលូន និងអស្ចា្យជាងមុន ដោយសារតែខ្លួនបានប្រើ Hinge ដែលមានភាពរឹងមាំបំផុត

Huawei ថា អេក្រង់បត់ចេញបត់ចូលរបស់ Mate X2 គឺមានភាពរលូន និងអស្ចា្យជាងមុន ដោយសារតែខ្លួនបានប្រើ Hinge ដែលមានភាពរឹងមាំបំផុត

ដោយ ប៉េងលីន
Visa សហការជាមួយ ក្រុមហ៊ុន តូតាល់ និងផ្សារបាយ័ន ដើម្បីពង្រីកការទូទាត់តាមរយៈបច្ចេកវិទ្យា Contactless

Visa សហការជាមួយ ក្រុមហ៊ុន តូតាល់ និងផ្សារបាយ័ន ដើម្បីពង្រីកការទូទាត់តាមរយៈបច្ចេកវិទ្យា Contactless

ដោយ ប៉េងលីន
 លោក Siew Jin Kiat គឺជាជនជាតិសិង្ហបុរីដំបូងគេបង្អស់ត្រូវបានប្រកាសតែងតាំងជាប្រធានគ្រប់គ្រងក្រុមហ៊ុន EPSON នៅប្រទេសសិង្ហបុរី និងតំបន់អាស៊ីអាគ្នេយ៍ បន្តដំណែងពីលោក Munenori Ando

លោក Siew Jin Kiat គឺជាជនជាតិសិង្ហបុរីដំបូងគេបង្អស់ត្រូវបានប្រកាសតែងតាំងជាប្រធានគ្រប់គ្រងក្រុមហ៊ុន EPSON នៅប្រទេសសិង្ហបុរី និងតំបន់អាស៊ីអាគ្នេយ៍ បន្តដំណែងពីលោក Munenori Ando

ដោយ ប៉េងលីន
Huawei Mate X2 មានការឌីស្សាញអេក្រង់ក្រៅក្នុង ប្រើបន្ទះឈីប Kirin 9000 កាមេរ៉ាក្រោយទំហំ 50MP និងបច្ចេកវិទ្យាសាកភ្លើង Super-Fast Charge 55W

Huawei Mate X2 មានការឌីស្សាញអេក្រង់ក្រៅក្នុង ប្រើបន្ទះឈីប Kirin 9000 កាមេរ៉ាក្រោយទំហំ 50MP និងបច្ចេកវិទ្យាសាកភ្លើង Super-Fast Charge 55W

ដោយ ប៉េងលីន