no-alternative title

ក្តៅៗកក់ស្មាតហ្វូនសេរីថ្មី Huawei nova 7 5G កាមេរ៉ា AI 4 គ្រាប់ទំហំ 64MP អាចហ្ស៊ូម 20X ឥឡូវនេះ តម្លៃត្រឹមតែ...

ទើបតែដាក់លក់នូវកំពូលស្មាតហ្វូន 5G Huawei nova 7 SE ដែលមានតម្លៃល្អបំផុតត្រឹមតែ $349 សម្រាប់ក្រឡូទីផ្សារស្មាតហ្វូននៅកម្ពុជាថ្មីៗក្តៅៗ ស្រាប់តែឥឡូវនេះក្រុមហ៊ុនហួវៃបញ្ចេញនូវអាវុធថ្មី  5G ហ្វូនដែលជារៀមច្បង គឺHuawei nova 7 5G 20X ZOOM តម្លៃ $489 ប្រើបន្ទះឈីលំដាប់កំពូល Flagship 5G Chipset កាមេរ៉ា AI 4គ្រាប់ 64MP 20X ZOOM មានអង្គផ្ទុកទិន្ន័យយក្ស 256GB។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

សម្រាប់អតិថិជនដែលចង់បានស្មាតហ្វូន 5G ប្រើ ហើយកាមេរ៉ាថតរូប និងហ្ស៊ូមកប់បែបនេះ អាចកក់យក Huawei nova 7 5G 20X ZOOM តម្លៃ $489 ចាប់ពីថ្ងៃនេះតទៅនៅគ្រប់បណ្តាហាងលក់ទូរសព័្ទនានាទូទាំងប្រទេស នឹងទទួលបានកាដូបន្ថែម Bluetooth Speaker ភ្លាមៗ។  នេះគឺជាបដិវត្តន៍ថ្មី នៃការផ្លាស់ប្តូរដ៏ធំសម្បើមមិនធ្លាប់មានពីមុនមក! យោងតាមការវិភាគ ស្មាតហ្វូនស៊េរីថ្មី Huawei nova 7 5G 20X ZOOM អាចនឹងឆក់ប្រជាប្រិយភាពយ៉ាងខ្លាំងក្លាពីសំណាក់អ្នកប្រើប្រាស់ស្មាតហ្វូននៅកម្ពុជា មិនចាញ់ Huawei nova 7 5G 20X ZOOM) ប៉ុន្មានឡើយ ដោយសំអាងលើបច្ចេកវិទ្យាកាន់តែទំនើបនិងលេចធ្លោ ភ្ជាប់មកនូវចំណុចពិសេសៗដូចខាងក្រោម៖

ចំណុចទី1 បច្ចេកវិទ្យា Super 5G

បើនិយាយដល់ហួវៃភ្លាម គ្រប់គ្នាប្រាកដជានឹកដល់បច្ចេកវិទ្យា 5G ជាក់ជាមិនខានឡើយ! សម្រាប់ស្មាតហ្វូនស៊េរីថ្មី Huawei nova 7 5G 20X ZOOM ដែលជារៀមច្បង Huawei nova 7 SE 5G ត្រូវបានក្រុមហ៊ុន ហួវៃ ធ្វើកំណែរ អាប់ដេត សាហាវ ទៅលើកម្លាំងម៉ាស៊ីនកាន់តែខ្លាំង ប៉ុន្តែនូវរក្សារចនាបថរូបរាងស្រស់ស្អាតកាលីបទាន់សម័យ និង ឈាមជ័រ ឌី អិន អេ (DNA) 5G ដដែល ដែលមានសមត្ថភាពទាញយកអ៊ីនធឺណែតក្នុងល្បឿនលឿន និងមានសេវាពេញ បើប្រៀបធៀបនឹងស្មាតហ្វូនដទៃ។  អាស្រ័យហេតុនេះ ជ្រើសរើសយកស្មាតហ្វូនស៊េរីថ្មី Huawei nova 7 5G 20X ZOOM ពិតជាចំណាយលុយមិនខុសគោលដៅ ចាយតែម្តងជាការស្រេច មិនចាំបាច់ ខាតពេលវេលា និង ថវិកាក្នុងការដោះដូរទូរស័ព្ទពី 4G ទៅកាន់ 5G ខណៈពេលដែលប្រទេសយើងអាចប្រើប្រាស់បច្ចេវិទ្យា5G នាពេលខាងមុខឆាប់ៗ។

ចំណុចទី2 កាមេរ៉ាទំហំ 64PM 20X ZOOM និង ថតវីដេអូបានពីប្លង់ក្នុងពេលតែមួយ

ក្រៅពីលេចធ្លោខ្លាំងផ្នែកបច្ចេកវិទ្យា5G ស្មាតហ្វូនស៊េរីថ្មី Huawei nova 7 5G 20X ZOOM បំពាក់នូវ កាមេរ៉ាក្រោយកម្រិតអាជីពAI 4គ្រាប់ដែលមានកាមេរ៉ាមេទំហំ  64MP ( High Resolution Lens, f/1.8) អាចថតស្អាតច្បាស់ក្រឡែតសព្វវត្ថុក្នុងរូបភាពដែលចង់ផ្តិតយក។ សម្រាប់ពេលយប់វិញ អ្នកប្រើប្រាស់កាន់តែអស់បារម្ភក្នុងការផ្តិតយករូបភាព ទេសភាព ក្រុមគ្រួសារ មិត្តភក្តិ ឬមនុស្សជាទីស្រឡាញ់ បានច្បាស់ស្អាតគ្មានគ្រាប់អ៊ុច ជាមួយនឹងមុខងារបច្ចេកវិទ្យាថ្មី HUAWEI AI  Image Stabilization និង Handheld Super Night Mode។ កាមេរ៉ាទីពីរទំហំ 8MP ជា Telephoto ឡេន អាចថត 3X Optical Zoom, 5X Hybrid Zoom  ហើយនិងថតហ្ស៊ូមបានប្រវែងវែងរហូតដល់ទៅ 20X សម្រាប់ឌីជីថលហ្ស៊ូម។ កាមេរ៉ាទីបីទំហំ 8MP ជាកាមេរ៉ាសម្រាប់ថតប្លង់ទូលាយ Ultra Wide Angle បាន 120ដឺក្រេ អាចថតរូបភាព ទេសភាព ទិដ្ឋភាពទីក្រុង និងការជួបជុំមិត្តភក្តិក្រុមគ្រួសារបានកាន់តែទូលាយ។ កាមេរ៉ាទី4 បំពាក់នូវឡេន Macro ទំហំ 2MP f/2.4 សម្រាប់ថតរូបជិតៗរហូតដល់ទៅ 4cm ដែលនឹងផ្តល់នូវការថតរូបភាពតាមទូរស័ព្ទដៃកាន់តែរស់រវើក។ ចំណែកឯកាមេរ៉ាមុខ Huawei nova 7 5G 20X ZOOM បំពាក់កាមេរ៉ាសម្រាប់ថតរូបវីដេអូស៊ែលហ្វីទំហំ 32MP មិនថាថតរូបស៊ែលហ្វីពេលណា ធានាថាដឹងតែពេញចិត្ត ញញឹមបិទមាត់មិនជិតតែម្តង។ ជាពិសេសលោកអ្នកនឹងកាន់តែរីករាយ ហើយលែងខ្លាចថតរូបវីដេអូនៅពេលយប់ទៀតហើយជាមួយនឹង មុខងារថ្មី ស៊ុប ភើ ណៃ ស៊ែលហ្វី ជំនាន់ 3.0 (Super Night Selfie 3.0 ) ធ្វើឲ្យរូបភាពសែលហ្វីនៅទីងងឹតមានសភាពច្បាស់ស្អាត និងរក្សាសាច់រូបភាពបានល្អ។

សម្រាប់ការថតវីដេអូ Huawei nova 7 5G 20X ZOOM ភ្ជាប់មុខងារថ្មី Dual-View អាចថតវីដេអូពីរប្លង់ (កាមេរ៉ាមុខក្រោយ) ក្នុងពេលតែមួយ អនុញ្ញាតឲ្យអ្នកប្រើប្រាស់ ផ្តិតយកវីដេអូស៊ែលហ្វីភ្ជាប់ជាមួយនឹងវីដេអូទេសភាព ក្រុមគ្រួសារ មនុស្សជាទីស្រឡាញ់ ក្រាស់ (Crush) ឬ សត្វចិញ្ចឹម ពិតជាត្រូវម៉ាច់ចំពោះអ្នកចូលចិត្តធ្វើវីដេអូ Vlog លេង Tik Tok, ហ្វេសប៊ុក ឬ Instagram។ លើសពីនេះ យើងអាចថតវីដេអូកម្រិត 4K និង ថតវីដេអូយឺត Slow-Mo កម្រិត 960 fps ច្បាស់ត្រជាក់ភ្នែក។ 

ចំណុចទី3 បច្ចេកវិទ្យាសាកថ្មលឿនដូចរន្ទះ 40 វ៉ាត់ 

នៅមិនទាន់អស់ទេ! កក់ស្មាតហ្វូនស៊េរីថ្មី Huawei nova 7 5G 20X ZOOM ចំណេញមិនចាំបាច់រងខាតពេលវេលារងចាំសាកថ្មយូ ជាមួយនឹងបច្ចេកវិទ្យាសាកថ្មរហ័សលឿនដូចរន្ទះ 40វ៉ាត់។ ជាពិសេសកាន់ថ្ម សាក 10នាទីលេងជាប់លើសបីម៉ោង មិនពិបាកហត់ស្ពាយ Power Bank តាមខ្លួននាំតែហត់ខ្លួន។ 

ចំណុចទី4

រ៉េម 8GB អង្គផ្ទុកទិន្នន័យ ធំមហិមាទំហំ 256GB អេក្រង់កម្រិតកំពូល ស្គេនក្រយៅដៃ ដោះសោរលើអេក្រង់ Huawei nova 7 5G 20X ZOOM មានរ៉េមទំហំធំរហូតដល់ 8GB អង្គុផ្ទុកទិន្នន័យទំហំយក្ស 256GB បំពាក់នូវអេក្រង់ OLED លាតពេញទំហំ 6.53” ភ្ជាប់បច្ចេកវិទ្យាការពារភ្នែក បំពាក់ សេនស័រស្គេនក្រយ៉ៅដៃ ដោះសោរលើអេក្រង់ ពិតជាងាយស្រួល លឿនរហ័សរហ័សទាន់ចិត្ត។

ចំណុចទី 5  Huawei AppGallery និង Petal Search

ងាយស្រួលសម្រាប់ការទាញយកកម្មវិធីល្បីៗដែលកំពុងពេញនិយមរួមមាន ABA, SmartNas, Line, Tiktok, WhatsApp កុម្ម៉ង់ម្ហូបតាម App Food Panda, Bloc Delivery, eGets  ទិញទំនិញតាម Khmer24, L192, ZANDo, Smile Shop, AliExpress  កម្មវិធីកក់ PassApp, TADA, WeGo, , ឬ រៀនតាមអនឡាញ E-school Cambodia និង Zoom ម៉ាឆ្ងាញ់ រហ័សទាន់ចិត្ត ហើយFree ទៀត តាមរយៈ Huawei AppGallery។ ក្រៅពី AppGallery ក្រុមហ៊ុនហួវៃនៅមានអាវុធពិសេសមួយទៀតគឺ Petal Search ដែលអាចដោនឡូតកម្មវិធី Apps និងហ្គេមល្បីៗ រាប់លានពីគ្រប់ទីកន្លែង ដោយសុវត្ថិភាពបំផុត ឧទាហរណ៍ Google Chrome, Google Map, YouTube, Facebook, Instagram, ហ្គេមល្បីៗដូចជា PubG, Mobile Legend តាមរយៈ Petal Search។ 

សរុបមក សម្រេចចិត្តកក់ ស្មាតហ្វូនស៊េរីថ្មីរៀមច្បង 5G ហ្វូន Huawei nova 7 5G 20X ZOOM ពណ៌ប្រាក់ ឬ ពណ៌ស្វាយ តម្លៃត្រឹមតែ $489 ពិតជាមិនស្តាយលុយព្រោះ ចំណេញបានស្មាតហ្វូន 5G កាមេរ៉ាថតរូបកម្រិតអាជីពអាចថតហ្ស៊ូមបានប្រវែងវែងរហូតដល់ទៅ 20ដង និងភ្ជាប់មុខងារ Dual-View វីដេអូ បំពាក់បច្ចេកវិទ្យាសាកថ្មលឿន 40វ៉ាត់ សាកម្តងលេងជាប់បានលើស 3ម៉ោង ហើយបាន ទាំងកាដូ Bluetooth Speaker ថែមទៀតផង។

ប្រសិន បើមានថវិកាមានកំណត់ ប៉ុន្តែ ចង់បានស្មាតហ្វូន 5G អាចពិចារណាលើ Huawei nova 7 SE 5G កាមេរ៉ា AI 4 គ្រាប់ 64MP ថតវីដេអូពីរប្លង់ក្នុពេលតែ សាកម្តងលេងជាប់លើស3ម៉ោង តម្លៃត្រឹមតែ $349 ងាយស្រួលប្រើប្រាស់ មិនចាំបាច់ ដោះដូរ ទូរស័ព្ទច្រើនដង នៅពេលដែលប្រទេសយើងអាចត្រូវបានដាក់ឲ្យប្រើប្រាស់នូវ បច្ចេកវិទ្យា 5G នាពេលឆាប់ៗខាងមុខនេះ។ 

 

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន