no-alternative title

អញ្ចឹងតើបានជាម្នាក់ៗកាន់ OPPO Ren4 ក្នុងដៃគ្រប់ៗគ្នា! តម្លៃលើសពីការរំពឹងទុកត្រឹមតែក្រោម $400, កាមេរ៉ាល្អបំផុតគ្មានគូប្រៀប បើធៀបនឹងតម្លៃប្រហាក់ប្រហែលគ្នា!

បច្ចុប្បន្ននេះ ទីផ្សារស្មាតហ្វូនក្នុងប្រទេសកម្ពុជា កំពុងចង្អៀតគ្នាយ៉ាងខ្លាំង។ ហើយក្នុងនោះផងដែរ សម្រាប់ទីផ្សារស្មាតហ្វូនរបស់ក្រុមហ៊ុនន  OPPO វិញនៅតែមានសន្ទុះទីផ្សារខ្ពស់ត្រដែតជាងគេដដែល។ ជាក់ស្តែង កាលពីខែមុននេះ ក្រុមហ៊ុន OPPO ប្រចាំប្រទេសកម្ពុជាទើបតែបានប្រកាស និងសម្ពោធចេញលក់នូវស្មាតហ្វូនស៊េរី Reno គឺ OPPO Reno4 ដែលធ្វើឲ្យមហាជន អតិថិជន និងហ្វេនៗរបស់ OPPO ជាច្រើនពេញចិត្តភ្លូកទឹក ភ្លូកដីយ៉ាងខ្លាំងទូទាំងប្រទេស និងនាំគ្នាសម្រុកទៅកក់ និងជាវស្មាតហ្វូន OPPO Reno4 នេះស្ទើរតែគ្រប់ៗគ្នានៅគ្រប់ហាងលក់ទូរស័ព្ទដៃតែម្តង។  

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ហើយអ្វីដែលធ្វើឲ្យ OPPO Reno4 ស្ថិតជាប់ក្នុងចិត្តរបស់អតិថិជនមិនចេះសាបសូន្យនោះ ព្រោះតែស្មាតហ្វូន OPPO Reno4 ជាស្មាតហ្វូនដែលមានមុខងារថ្មីៗ បច្ចេកវិទ្យាទំនើបៗ ពិសេសនោះគឺកាមេរ៉ាដ៏ល្អឥតខ្ចោះ ហើយមានតម្លៃត្រឹមតែក្រោម $400 តែប៉ុណ្ណោះ។ រកនៅណាមានទៀត? មានតែ OPPO Reno4 មួយគត់! 

តើអ្វីដែលធ្វើឲ្យ OPPO Reno4 នាំមុខគេ? ពិតណាស់ OPPO Reno4 ជាស្មាតហ្វូនដំបូងគេបង្អស់ ដែលបំពាក់ជាមួយនឹងមុខងារ 960fps Show-Motion ដែលអាចឲ្យលោកអ្នកអាចចាប់រាល់សកម្មភាពយឺតៗ បានរហូតដល់ទៅ 960ប្លង់ត្រឹមតែ 1វិនាទីតែប៉ុណ្ណោះ រឹតតែងាយស្រួលក្នុងការធ្វើវីដេអូកម្សាន្ត ឬ Vlog។ អាចនិយាយបានថា សម្រាប់ស្មាតហ្វូនដែលមានតម្លៃក្រោម $400 មិនទាន់មានមុខងារនេះឡើយ។ លើសពីនេះទៅទៀត អ្វីដែលធ្វើឲ្យអតិថិជននៅតែស្រលាញ់ និងគាំទ្រ OPPO Reno4 ព្រោះតែស្មាតហ្វូននេះមានមុខងារ Night Flare Portrait ដែលវាមានសមត្ថភាពខ្ពស់ក្នុងការផ្តិតយករូបថតពេលយប់ចេញមកមានឲ្យពន្លឺច្បាស់ក្នុងពេលរាត្រី និងកាន់តែលេចធ្លោ។ ហើយអាចនិយាយបានថា សម្រាប់មុខងារនេះគឺបានបំពាក់តែនៅលើ OPPO Reno4 មួយគត់ ហើយក៏មិនទាន់មានដៃគូប្រកួតប្រជែងស្មាតហ្វូន ដែលមានមុខងារនេះដែរ។ 

ក្រៅពីមុខងារ 960fps Show-Motion និងមុខងារ Night Flare Portrait ស្មាតហ្វូន OPPO Reno4 ក៏បានបំពាក់ជាមួយមុខងារផ្សេងៗទៀតដូចជា៖ 

•AI Color Portrait ដែលបំពាក់លើស៊េរី Reno ដំបូងគេបង្អស់ទាំងកាមេរ៉ាមុខ និងកាមេរ៉ាក្រោយ ដែលមានសមត្ថភាពក្នុងការរក្សាពណ៌មនុស្ស និងជម្រុះពណ៌ផ្ទៃខាងក្រោយឲ្យទៅជាសខ្មៅ។

•Monochrome Video គឺពណ៌លេចធ្លោដោយ Highlight ពណ៌សំលៀកបំពាក់ ឬ Object ផ្ទៃក្រោយ។

•Night Flare Portrait អស់ក្តីបារម្ភថតរូបពេលយប់ ដែលផ្តិតរូបភាពចេញមកមានពន្លឺច្បាស់ក្នុងពេលរាត្រី។

ក្នុងនោះក៏មានមុខងារបន្សំជាច្រើនទៀតដូចជា Ultra Night Mode, Ultra Dark Mode, Ultra Clear 108MP និងមុខងារថតរូបកៀកជិតបែប Macro និងថតបានមុំទូលាយ Wide Angel ងាយៗ។

អូ! ភ្លេចប្រាប់មួយទៀត សម្រាប់អតិថិជនដែលមាន OPPO Reno4 ក្នុងដៃនឹងមានឱកាសឈ្នះកាសស៊េរីថ្មី OPPO Enco W11 ចំនួន 5 រង្វាន់រៀងរាល់សប្តាហ៍។ ដោយលោកអ្នកគ្រាន់តែធ្វើការថតរូបតាមស្ទាយ៍ដែលចូលចិត្ត ជាមួយនឹងមុខងារ AI Color Portrait នៅលើទូរស័ព្ទ OPPO Reno4 ដែលកម្មវិធីប្រកួតនេះចាប់ពីថ្ងៃទី21 ខែកញ្ញា រហូតដល់ថ្ងៃទី10 ខែតុលា ឆ្នាំ2020 ដោយគ្រាន់តែសរសេរ Hashtag #Shine_Like_Star_OPPO_Reno4 រួចផុសរូបនៅលើគណនីហ្វេសប៊ុកផ្ទាល់ខ្លួនជា Public។ បន្ទាប់មក Screen Capture រូបនោះរួច Comment ជារូបភាពលើហ្វេសប៊ុកផេកផ្លូវការរបស់ក្រុមហ៊ុន OPPO។ បើមិនទាន់ដឹងអំពីរបៀប និងគន្លឹះថតរូប សម្រាប់ព័ត៌មានលម្អិត សូមចូលទៅកាន់ផេកហ្វ៊េសប៊ុកផ្លូវការរបស់ក្រុមហ៊ុន OPPO ដែលនឹងមានវីដេអូបង្រៀននូវវិធីថតរូបជារៀងរាល់សប្តាហ៍ជាមួយ OPPO Reno4 ឲ្យមានគុណភាព និងស្រស់ស្អាតផងដែរ៕

តោះទស្សនាវីដេអូខាងក្រោមនេះ ដើម្បីយល់ច្បាស់អំពីរបៀបថតរូបស្អាតៗ 

អញ្ចឹងតើបានជាម្នាក់ៗកាន់ OPPO Ren4 ក្នុងដៃគ្រប់ៗគ្នា! 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន