no-alternative title

ស្មាតហ្វូន vivo Y20s ចេញលក់ជាផ្លូវការតម្លៃត្រឹមតែ $199 ហើយថែមទាំងមានការប្រម៉ូសិនចាប់រង្វាន់ពិសេសចាប់ពីថ្ងៃទី 21 ដល់ថ្ងៃទី 30 ខែកញ្ញា ឆ្នាំ 2020

សម្រាប់ការទន្ទឹងរង់ចាំនៃការប្រកាសលក់ជាផ្លូវការរបស់ស្មាតហ្វូន vivo Y20s បានមកដល់ហើយ!  ពិតជាពិសេសមែនទែនរាល់អតិថិជនដែលបានមកធ្វើការជាវនូវស្មាតហ្វូន vivo Y20s ចាប់ពីថ្ងៃទី 21-30 ខែកញ្ញា ឆ្នាំ 2020 នឹងមានឱកាសឈ្នះរង្វាន់រួមមាន #ស្មាតហ្វូនvivoX50 #ទូរស័ព្ទvivoV19 #ឆ្នាំងដាំបាយអគ្គិសនី #ប្រអប់កាដូV17Pro។ ក្នុងអំឡុងពេលនៃព្រឹត្តិការណ៍នេះដែរសម្រាប់អតិថិជនដែរបានធ្វើការជាវស្មាតហ្វូន vivo Y20s អាចមានឱកាសចាប់រង្វាន់ឈ្នះ 100% នៅក្នុងការប្រូម៉ូសិនទិញឈ្នះរង្វាន់នេះ ដោយអតិថិជនត្រូវយកទូរស័ព្ទឬ លេខIMEI មកធ្វើការចាប់រង្វាន់នៅ vivo Service Center  ណាមួយក៏បាននៅទូទាំងប្រទេស។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ចូលមកកាន់ចំនុចពិសេសរបស់ស្មាតហ្វូន vivo Y20s នេះវិញម្តងគឺត្រូវបានធ្វើការរចនាឡើងយ៉ាងស្រស់ស្អាតដែរបានផ្តល់មកជាមួយនឹងជម្រើស 2 ពណ៌ គឺពណ៌ខៀវហៅថា Purist Blue ដែលរំលេចជាមួយពន្លឺជះចេញពីកញ្ចប់លេនកាមេរ៉ាក្រោយប្រៀបបាននឹងពន្លឺព្រះអាទិត្យចាំងជះលើផ្ទៃទឹកនាព្រឹកព្រលឹមរំលេចនូវសោភ័ណ្ឌដ៏ស្រស់ស្អាតនៅពេលកាន់ប្រើក្នុងដៃ និងមួយពណ៌ទៀតគឺជាពណ៌ខ្មៅបែកស្វាយហៅថា Obsidian Black ពណ៌ខ្មៅ Classic បែបលំហូរពន្លឺក្នុងភាពងងឹត។ ស្មាតហ្វូននេះដែរមានរូបរាងដូចពងក្រពើ 2,5D ស្តើងស្រាលល្អឥតខ្ចោះសមបំផុតនឹងដៃរបស់អ្នក។ ជម្រើសនៃពណ៌ថ្មីដ៏សែនទាក់ចិត្ត បន្ថែមដោយការរចនាបទដ៏លេចធ្លោ រាងស្លិមប្រកបដោយភាពច្នៃប្រឌិត។ ស្មាតហ្វូននេះដែរក៏ត្រូវបានបំពាក់មកជាមួយនឹងអេក្រង់ LCD Halo FullView មានទំហំ 6.51 inch មានខ្នាត 20:9 រីឯកម្រាស់ស្តើងត្រឹម 8.4mm អាចធ្វើការទស្សនាបានក្នុងកម្រិត 720*1600 HD+ អេក្រង់រឹងមាំជាមួយពណ៌រស់រវើក ជម្រើសមុខងារការពារភ្នែកពីពន្លឺ។

សម្រាប់ផ្នែកកាមេរ៉ារបស់ Y20s នេះដែរគឺត្រូវបានបំពាក់មកជាមួយនឹង កាមេរ៉ាក្រោយ 3 គ្រាប់ លែនទី១ 13MP ជាផ្នែកការមេរ៉ាគោល លែនទី២ 2MP យើងអាចធ្វើការថតរូបព្រាលនៅផ្ទៃខាងក្រោយ លែនទី៣ 2MP ថតយកវត្ថុដែរតូចល្អិតដែរមានគំលាត 4Cm ។ រីឯសម្រាប់ផ្នែកកាមេរ៉ាមុខមាន១គ្រាប់មានទំហំ 8MP លោកអ្នកអាចធ្វើការថតរូបសែលហ្វីបានយ៉ាងល្អឥតខ្ចោះ។ ស្មាតហ្វូន vivo Y20s នេះដែរក៏ត្រូវបានបំពាក់ដោយទំហំ RAM 6GB និងអង់ផ្ទុកទិន្នន័យ 128GB ដំណើរការដោយ Snapdragon SDM 460 ចំពោះផ្នែកកម្លាំងថ្មរបស់វាវិញគឺមានរហូតដល់ទៅ 5000mAh មានប្រពន្ធ័សាកថ្មលឿន 18W Flash charge មិនតែប៉ុណ្ណោះស្មាតហ្វូន vivo Y20s នេះដែរក៏ត្រូវនបានភ្ជាប់មកជាមួយនឹងបច្ចេកវិទ្យាដ៏ឆ្លាតវ័យដោយការស្កេនក្រយៅដៃនៅផ្នែកចំហៀងនៃអេក្រង់ផងដែរ។

ស្មាតហ្វូន vivo Y20s នេះដែរគឺត្រូវបានបើកប្រកាសលក់ជាផ្លូវការនៅក្នុងកញ្ចប់តម្លៃត្រឹមតែ $199 តែប៉ុណ្ណោះ រួមបន្ថែមមកជាមួយនឹងដបទឹកដ៏ស្រស់ស្អាតផងដែរ។ រីឯសម្រាប់បងប្អូនដែរកំពុងតែមានបំណងចង់ក្លាយជាម្ចាស់ស្មាតហ្វូន vivo Y20s នេះ បងប្អូនអាចធ្វើការរកជាវបានចាប់ពីថ្ងៃទី 21 ខែកញ្ញា ឆ្នាំ 2020 នេះតទៅបាននៅតាមបណ្តាលហាងលក់ទូរស័ព្ទដៃនានានៅទូទាំងប្រទេសកម្ពុជា។

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន