no-alternative title

realme 7 Pro នាំមកនូវភាពពេញនិយមនៃអេក្រង់ Super AMOLED ជាមួយនឹងបទពិសោធន៍ដ៏អស្ចារ្យទាំងសម្លេង ទាំងវីដេអូ

ក្នុងនាមជា ឧបករណ៍សំខាន់សម្រាប់ភ្ជាប់ទំនាក់ទំនងរវាងមនុស្ស និង បច្ចេកវិទ្យា អេក្រង់ស្មាតហ្វូនគឺកំណត់បាននូវបទពិសោធន៍ប្រើប្រាស់របស់អតិថិជន ហើយសំលេងដែលច្បាស់រណ្តំចិត្តកាន់តែ ធ្វើអោយ បរិយាកាសកាន់ តែអស្ចារ្យ ធ្វើអោយអ្នកប្រើប្រាស់រីករាយនៅក្នុងពិភពកំសាន្ត។

កាលពីថ្មីៗនេះ realme ដែលជាក្រុមហ៊ុន បច្ចេកវិទ្យាដ៏ពេញនិយម បានប្រកាសថានឹងដាក់សម្ភោធនូវទូរសព្ទថ្មី realme 7 series នៅក្នុងទីផ្សារប្រទេសកម្ពុជា ដែលមានការវិវត្តន៍ផ្នែកសំលេងយ៉ាងអស្ចារ្យ ។ ក្នុងនោះផងដែរ realme 7 Pro បានបំពាក់នូវអេក្រង់ Samsung Super AMOLED កម្រិត Flagship រួមជាមួយនឹងបាសបំពងសំលេង 2 គ្រាប់ surround sound Dolby Atmos ក្លាយជា ទូរសព្ទដែលមានសម្លេងល្អបំផុតស្ថិតកម្រិតតម្លៃ$300-$400 ។ ចំណែក realme 7 ដែលផ្តោតសំខាន់ទៅលើបទពិសោធន៍លេងហ្គេម និងផ្តល់ជូននូវ បទពិសោធន៍បច្ចេកវិទ្យាដែលឈានមុខគេដល់យុវវ័យកាន់តែច្រើន។

រូបភាពពាណិជ្ជកម្ម
no-alternative title

 

បើប្រៀបធៀបនឹងអេក្រង់ LCD ជំនាន់មុន ឃើញថាជាទូទៅអេក្រង់ Super AMOLED ដែលមានបំពាក់តែនៅលើស្មាតហ្វូនកម្រិតខ្ពស់គឺមានប្រសិទ្ធភាពកាន់តែល្អ នៅពេលមើលវីដេអូ នៅលើYouTube វាអាចធ្វើអោយយើងមើលឃើញកាន់តែទូលាយជាងមុន ពណ៌បង្ហាញកាន់តែច្បាស់ ហើយមានប្រសិទ្ធភាពសន្សំសំចៃថាមពលថ្ម អាចនិយាយបានថាជាអេក្រង់ដែលល្អក្នុងទីផ្សារបច្ចុប្បន្ន ។ 

ជាមួយគ្នានេះដែរ អេក្រង់ Super AMOLED របស់ realme 7 Pro ជាបន្ទះអេក្រង់ល្អដែល ទោះជាស្ថិតនៅក្រោមពន្លឺព្រះអាទិត្យក៏អាចមើលឃើញបានច្បាស់ ថែមទាំងប្រើប្រាស់នូវមុខងារស្កេនក្រយ៉ៅដៃក្រោមអេក្រង់ជំនាន់ ថ្មី ដោះសោរកាន់តែលឿន និងកាន់តែសុវត្ថិភាព ក្លាយជា “អាវុធសំងាត់” នៃrealme 7 series ។អ្វីដែលគួរអោយកត់សម្គាល់នោះគឺ realme 7 Pro មិនត្រឹមតែនាំមកនូវការមើលឃើញដ៏រស់រវើកដល់ ភ្នែករបស់យើងនោះទេ  ថែមទាំងមានបច្ចេកវិទ្យាសម្លេងល្អ ដែលបានបំពាក់ផ្នែកខាងក្រោម និង ខាងលើនៃទូរសព្ទ ស្តាប់ទៅមានការប្រដេញត្រចៀកពិរោះ វាជួយបង្កើនបទពិសោធន៍ដ៏អស្ចារ្យ។ ដូច្នេះអ្នកអាចទទួលបានបទពិសោធន៍ទ្វេរដងពី realme 7 Pro ។

 

បើប្រៀបធៀបជាមួយលក្ខណៈសម្បត្តិឧបករណ៍បំពងសម្លេងជំនាន់មុនដែលមានបាសបំពងសម្លេងតែមួយគ្រាប់ ឧបករណ៍បំពងសម្លេងភ្លោះរបស់ realme 7 Pro ផ្តល់សម្លេងបែបស្តេរ៉េអូ ខាងឆ្វេងនិងខាងស្តាំ ដូច្នេះសំលេងបង្ហាញពីអារម្មណ៍នៃចន្លោះខាងឆ្វេងនិងខាងស្តាំ ដែលអាចទទួលបានអារម្មណ៍ស្តេរ៉េអូពិតប្រាកដដោយសម្លេងកាន់តែពិរោះពេញហើយលឺកាន់តែខ្លាំង។ ដោយមានការបំពាក់បច្ចេកវិទ្យា Dolby Atmos សម្លេងរត់ប្រដេញគ្នា ក៏ត្រូវបានផ្លាស់ប្តូរឥតឈប់ឈរតាមនោះដែរ បង្កើតបានជាសម្លេងដែលពិរោះ ហើយទោះជាមិនមានកាសក៏អាចស្តាប់បានគុណភាពសំឡេងល្អបំផុតបានដែរ។

យើងអាចមើលឃើញថា realme ដែលជាក្រុមហ៊ុន បច្ចេកវិទ្យាដ៏ពេញនិយម ស្មាតហ្វូនNumber seires របស់ realme គឺមានការវិវត្តន៍ជាបន្តបន្ទាប់ ប្រកបដោយស្មារតីហ៊ានឆ្ពោះទៅមុខ និង នាំយកនូវបទពិសោធន៍បច្ចេកវិទ្យាដែលឈានមុខគេ និងកាន់តែលេចធ្លោដល់អ្នកប្រើប្រាស់វ័យក្មេង។ realme 7 Pro ដែលមានបំពាក់អេក្រង់ Samsung Super AMOLED នឹងមានការដាក់ប្រកាសជាផ្លូវការនៅថ្ងៃទី30ខែកញ្ញា តាមរយៈទូរទស្សន៍ហង្សមាស សូមរង់ចាំទស្សនាទាំងអស់គ្នា។

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន