no-alternative title

“Mode One” ដែលជាផ្នែកទី 3 នៃភាពរីកចំរើនរបស់ក្រុមហ៊ុន iOne រយៈពេល 15 ឆ្នាំនេះ គឺបង្ហាញពីការប្តេជ្ញាចិត្តនៅក្នុងការផ្លាស់ប្តូរទៅកាន់វិស័យឌីជីថល

កាលពីពេលថ្មីៗនេះ នៅក្នុងឱកាសអបអរខួបលើកទី 15 ឆ្នាំនៃការធ្វើអជីវកម្មរបស់ហាង iOne នៅក្នុងទីផ្សារប្រទេសកម្ពុជា ក្រុមហ៊ុនដ៏ធំមួយនេះ គឺបានធ្វើការចែករំលែកនូវព័ត៌មានជាច្រើនសំរាប់ប្រជាជនកម្ពុជា ដោយបានបង្ហាញពីសកម្មភាពនានារបស់ខ្លួន មានដូចជា ការបង្កើតនូវកម្មវិធីប្រូម៉ូសិន និងកម្មវិធីលើកទឹកចិត្តអតិថិជន ក៏ដូចជា ការធានារាល់ការលំបាករបស់អតិថិជនជាដើម។ ជាមួយនឹងភាពរីកចំរើននេះ គឺមានឆ្លងកាត់នូវការធ្វើផែនការជាក់លាក់ដែលមានបាវចនាចំនួនបី ដោយកាលពីសប្តាហ៍មុននេះ ក្រុមការងាររបស់យើងបានចែករំលែកចំនួនពីររួចមកហើយនោះគឺ ផ្នែកទី #1: The One You Trust និងផ្នែកទី #2: One For All។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

សម្រាប់បាវចនាទី 3 ដែលយើងខ្ញុំយកបង្ហាញពីនេះ គឺ “Mode One”។ ខ្លឹមសារសំខាន់នៅក្នុងចំណុចទីបីនេះ គឺជា បង្ហាញអំពីការប្តេជ្ញាចិត្តរបស់យើងក្នុងការផ្លាស់ប្តូរទៅលើវិស័យឌីជីថលនេះដែលផ្លាស់ប្តូរនូវវិធីដែលយើងធ្វើការនៅក្នុងពេលបច្ចុប្បន្ន ថ្ងៃស្អែក និងនៅក្នុងទសវត្សន៍បន្ទាប់ទៀត។ ការដំណើរការនៃការផ្លាស់ប្តូរឌីជីថលរបស់យើងចាប់ផ្តើមច្រើនជាង 10 ឆ្នាំមកហើយ។ 

នៅថ្ងៃនេះ ប្រព័ន្ធឌីជីថលរបស iOne គឺជាការផ្លាស់ប្តូរទៅលើ SAP-ERP តាមរយៈប្រព័ន្ធ CRM & Business Intelligent Systems ដែលនៅក្នុងនោះមាន E-commerce platform ដែលធ្វើការពង្រឹងទៅលើបទពិសោធន៍កាន់តែងាយស្រួលនៅក្នុងការទិញទំនិញតាមរយៈការផ្តល់ជូននូវផលិតផល និងសេវាកម្មជាច្រើនដែលត្រឹមត្រូវសម្រាប់អតិថិជនជាច្រើនរបស់ iOne។ អតិថិជន iOne ពេលនេះអាចទិញទំនិញបានយ៉ាងងាយស្រួលតាមរយៈកម្មវិធី iOneCard App & វេបសាយក្រៅពីការមកទិញនៅហាងលក់ផ្ទាល់របស់ហាងតែម្តង។ នេះគឺជាវិធីសាស្រ្តដ៏ងាយស្រួលបំផុតសម្រាប់អតិថិជនក្នុងការទិញទំនិញពីហាងរបស់ iOne។

សម្រាប់ផ្នែកខាងក្នុងរបស់ក្រុមហ៊ុន iOne វិញនោះ យើងមិនត្រឹមតែមានគោលដៅក្នុងការបញ្ឈប់នូវការប្រើប្រាស់ក្រដាសប៉ុណ្ណោះទេ យើងក៏ប្រើប្រាស់នូវក្លោដរបស់យើងជាមួយនឹង iOneCloud – ដែលជាសេវាកម្មក្លោដដំបូងបំផុតនៅក្នុងប្រទេសកម្ពុជា។ តាមរយៈការប្រើប្រាស់នូវ iOneCloud នេះ យើងអាចធ្វើការចែករំលែកនូវហេដ្ឋារចនាសម្ព័ន្ធក្លោដរបស់ iOne និងភាពជំនាញរបស់យើងជាមួយនឹងអតិថិជនជាច្រើនរបស់ iOne បានថែមទៀតផង។

 

iOne គឺជាក្រុមហ៊ុនបច្ចេកវិទ្យាដែលផ្តល់នូវដំណោះស្រាយទៅលើក្លោដពេញលេញប្រកបដោយភាពជំនាញនៅក្នុងការបំពេញនូវតម្រូវការសេវាកម្មក្លោដដែលមានការកើនឡើងខ្លាំងសម្រាប់អតិថិជនជាច្រើនរបស់យើង។

ដំណើរការនៃការផ្លាស់ប្តូរទៅលើប្រព័ន្ធឌីជីថលអាជីវកម្មរបស់ក្រុមហ៊ុននេះ គឺធ្វើការធានាថា ក្រុមហ៊ុន iOne នៅតែបន្តក្នុងការនាំមុខទៅលើនិន្នាការថ្មីៗជាច្រើននាពេលអនាគត ឬ “mode”នៅក្នុងប្រទេសកម្ពុជា។ iOne មានគោលដៅនាពេលអនាគត និងការប្តេជ្ញាចិត្តយ៉ាងមុតមាំនៅក្នុងពេលបច្ចុប្បន្ននេះ និងបទពិសោធន៍រយៈពេល 15 ឆ្នាំនេះប្រកបដោយភាពស្ទាត់ជំនាញបំផុត។

សូមអញ្ជើញទស្សនាវីដេអូខាងក្រោម៖ 

ជាមួយនឹងក្រុមហ៊ុន iOne យើងនឹងធ្វើការផ្លាស់ប្តូរនូវវិស័យឌីជីថលកាន់តែអស្ចារ្យសម្រាប់ទសវត្សន៍ថ្មីនេះ។ សូមចូលរួមជាមួយនឹងពួកយើងនៅពេលនេះ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន