no-alternative title

APP Phum Aircon សេវាកម្មថែទាំម៉ាស៊ីនត្រជាក់តាមប្រព័ន្ធឌីជីថល ដំបូងគេបង្អស់នៅកម្ពុជា

ក្រុមហ៊ុន ភូមិ ឌីជីថល បានប្រារព្ធពិធីប្រកាសដាក់អោយប្រើប្រាស់សាកល្បង នូវកម្មវិធី App Phum Aircon នាព្រឹកថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ ២០២១ នៅទីស្នាក់ការកណ្តាល នៃក្រុមហ៊ុន ជីហ្គៀ គ្រុប ។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

APP Phum Aircon ជាកម្មវិធីក្នុងទូរស័ព្ទដៃដែលផ្តល់សេវាកម្មថែរទាំម៉ាស៊ីនត្រជាក់ដំបូងគេបង្អស់នៅកម្ពុជា ។ តើកម្មវិធីនេះមានអ្វីពិសេស ? 

App Phum Aircon គឺជាទម្រងបែបឌីជីថលដំបូងគេបង្អស់នៅកម្ពុជាក្នុងការផ្តល់ សេវាកម្មផ្គូរផ្គងរវាងជាងជួលជុលម៉ាស៊ីនត្រជាក់ និង អ្នកប្រើប្រាស់ម៉ាស៊ីនត្រជាក់ ដោយផ្តោតលើគោលការណ៍ចំនួនបីសំខាន់ៗ គឺ៖ 

-ភាពម៉ត់ចត់លើការផ្ទៀងផ្ទាត់គុណភាព នឹងប្រសិទ្ធភាពសំរាប់ជាងជួសជុល

-តម្លាភាព និងសុវត្ថិភាពក្នុងការទូទាត់ប្រាក់ 

-ផ្តល់ភាពងាយស្រួលសម្រាប់អ្នកប្រើប្រាស់ 

លោក ហ៊ ហាប់ អគ្គនាយករងរបស់ក្រុមហ៊ុន ជីហ្គៀ គ្រុប បានមានប្រសាសន៌ថា ៖  សម័យឌីជីថលនេះ មិនចេះប្រើកម្មវិធីសង្គម Social Media ដូចមិនទាន់សម័យ។ លោកបានលើឡើងថាប្រជាជនប្រមាណ 90% ប្រើប្រាស់ Smart Phone ពួកគាត់ចេះកម្ម៉ង់អាហារ ហៅ taxi និងចេះប្រើប្រាស់កម្មវិធីវេលុយយ៉ាងស្ទាត់។ លោកបានបន្ថែមទៀតផងដែលថាបច្ចុប្បន្នមនុស្សម្នាក់ៗប្រើប្រាស់ម៉ាស៊ីនត្រជាក់ជាប្រចាំសឹងតែ 24 ម៉ោងក្នុងមួយថ្ងៃ ដូច្នេះហើយទាមទារអោយយើងមានការថែរទាំលើម៉ាស៊ីនត្រជាក់ជាប្រចាំ ។ 

ដោយយល់ឃើញពីតំលៃពិត និងតម្រូវការជាក់ស្តែង ថ្ងៃនេះក្រុមហ៊ុន ភូមិ ឌីជីថល បានប្រកាសដាក់អោយដំណើរការសាកល្បង នៅ App Phum Aircon ដែលមានអត្ថប្រយោជន៌ដល់អ្នកប្រើប្រាស់គឺ ផ្តល់ភាពងាយស្រួល និង កក់ក្តៅសម្រាប់អតិថិជនក្នុងការស្វែងរកអ្នកបច្ចេកទេសដែលមានទំនួលខុសត្រូវខ្ពស់ គុណភាពល្អ សេវាកម្មល្អ ច្បាសលាស់ និង ទុកចិត្ត ។ ក្រុមហ៊ុន ភូមិ ឌីជីថល ក៏បានចូលរួមចំណែកចងក្រងក្រុមបច្ចេកទេស និង ពង្រឹងចំណេះ ជំនាញ ការផ្តស់សេវាកម្មល្អជូនអតិថិជនប្រកបដោយវិជ្ជាជីវៈ ។  

ឆ្លៀតក្នុងឪកាលនេះផងដែរ លោកអគ្គនាយក ក្រុមហ៊ុន ភូមិ ឌីជីថល បានមានប្រសាសន៌ថា ក្រុមហ៊ុននេះត្រូវបានផ្ដួចផ្តើមឡើងក្នុងគោលបំណងបង្កើត ផលិតផល ឫសេវាកម្ម ដែលអាចសម្រួលដល់ការរស់នៅប្រចាំថ្ងៃជួយដោះស្រាយបញ្ហាក្នុងសង្គមក៏ដូចជារួមចំណែកក្នុងការលើកស្ទួយសេដ្ឋកិច្ចជាតិ និងជម្រុញសេវាកម្ម តាមបែប Digital ដែលមានការឆ្នៃប្រឌិតខ្ពស់។ដោយជាងម៉ាស៊ីនត្រជាក់មួយចំនួនធំនៅធ្វើអាជីវកម្មតាមបែបលក្ខណៈគ្រួសារនៅមានចន្លោះខ្វះខាតមិនអាចជួសជុលម៉ាស៊ីនត្រជាក់ទំនើបៗ បានមិនមានបទដ្ឋានគុណភាព និង សុវិត្ថភាពការងារ ដែលពិបាកក្នុងការឈានជើងចូលក្នុងទីផ្សារការងារនៅក្នុងបុរី  អាផាតមិន និងអគារពាណិជ្ចកម្មផ្សេងៗមួយចំនួន ។ 

ក្នុងការប្រកាសបើកដំណើរការសាកល្បងកម្មវិធី (Phum Aircon App)  បានភា្ជប់មកជាមួយនឹង ការផ្តល់ជូនជាពិសេសដោយមិនគិតកម្រៃជើងសារ ពីក្រុមជាងដែលជាដៃគូររបស់ពួកយើងរហូតដល់បំណាច់ខែ មិនា ២០២២ ព្រមទាំងទទួលបានការចូលរួមសិក្ខាសាលា ស្តីអំពីរបៀបប្រើប្រាស់ Phum Aircon App សិក្សាលក្ខខណ្ខតិកៈផ្សេងៗ ក្នុងការទទួលចុះឈ្មោះ ការចុះកិច្ចព្រមព្រៀងដើម្បីទទួលបានសិទ្ធធ្វើជាដៃគូរសហការ លើកម្មវិធី Phum Aircon App ព្រមទាំងទទួលបានការបណ្តុះបណ្តាលវិជ្ជាជីវៈបន្ថែមពីក្រុមអ្នកជំនាញទាំងបច្ចេកវិទ្យា និង បច្ចេកទេស ក្នុងការអភិវឌ្ឃន៌ចំណេះដឹង ផលិតផល ឬសេវាកម្មបន្ថែមទៀតផង ។ 

រាល់ពត៌មានបន្ថែមសូមទំនាក់ទំនង 023 527 2727

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន