no-alternative title

OPPO A57 រូបរាងជ្រុងបែប 2D ដំបូងគេបង្អស់លើត្រកូល A Series បំពាក់ដោយអេក្រង់ធំ ថ្មកាន់បានយូរ សាកថ្មលឿនដាក់លក់លើទីផ្សារហើយ!

អ្នកណាខ្លះនៅចាំស្មាតហ្វូនត្រកូល A ម៉ូដែល OPPO A55? ដូចដែលអ្នកទាំងអស់គ្នាបានដឹងរួចមកហើយថាកាលពីចុងឆ្នាំ 2021 OPPO បានបញ្ចេញស្មាតហ្វូន OPPO A55 ដែលជាស្មាតហ្វូនមានតម្លៃល្អសមរម្យ ចំណែកសមត្ថភាពពោរពេញដោយកម្លាំងខ្លាំង កាមេរ៉ាវៃឆ្លាត ថាមពលថ្មធំ កម្លាំងសាកថ្មលឿន អេក្រង់ទម្លុះការពារភ្នែក ដែលភាពល្អព្រមគ្នាជាកញ្ចប់នេះហើយធ្វើឲ្យស្មាតហ្វូន A55 មានសន្ទុះលក់ដាច់ខ្លាំងស្ទើររង្គឺទីផ្សារស្មាតហ្វូនក្នុងប្រទេសកម្ពុជា ដែលហេតុផលទាំងនេះហើយធ្វើឲ្យ OPPO សម្រេចចិត្តបញ្ចេញកូនពៅម៉ូដែលថ្មីបន្ទាប់មួយទៀតគឺ OPPO A57 ក្នុងតម្លៃត្រឹមតែ $199 ហើយធានាថាពិតជាត្រូវចិត្តហ្វេន A Series ជាពិសេសជាមួយរូបរាងថ្មីស្រឡាង និងដំបូងគេបង្អស់នៅលើត្រកូល A !!! តោះ! ឥឡូវនេះយើងមកជជែកគ្នាពីសមត្ថភាព OPPO A57 តម្លៃ $199 ស័ក្កិសមនឹងសមត្ថភាពឬទេ? តើអ្នកគួរសម្រេចចិត្តទិញវាឬទេ? 

រូបភាពពាណិជ្ជកម្ម
no-alternative title

ល្បឿនដំណើរការ RAM 4GB+4GB 

ត្រូវម៉ាច់ចំពោះអ្នកលេងហ្គេម! លែងតឹងចិត្ត ក្តៅក្រហាយពេលលេងហ្គេមទៀតហើយ លែងទាក់ លែងរអាក់រអួល OPPO A57 បំពាក់បន្ទះឈីប MediaTek Helio G35 ជាមួយ RAM 4GB + 4GB ដែលជាមុខងារពង្រីក RAM ធ្វើឲកម្លាំងម៉ាស៊ីនកាន់តែខ្លាំង។

អេក្រង់ធំទំហំ 6.56” ទស្សនាពេញភ្នែកគ្រប់ពេលវេលា

នៅពេលអ្នកសម្លឹងកញ្ចក់ទូរស័ព្ទ ឬលេងទូរស័ព្ទយូរអាចធ្វើឲ្យអ្នកឈឺភ្នែក ប៉ុន្តែសម្រាប់ OPPO A57 បំពាក់អេក្រង់ទំហំធំ 6.56” ត្រជាក់ភ្នែក ស្រឡះភ្នែក ព្រមទាំងសមត្ថភាពអាចបង្ហាញចេញកម្រិត FHD+ ជាមួយនឹង Resolution ទំហំ 720x1612 pixels ។

ថាមពលថ្មធំ 5000mAh + សាកថ្មលឿន 33W SuperVOOC 

តឹងទ្រូងនឹងទូរស័ព្ទស៊ីថ្ម? មួយថ្ងៃសាក 2 ទៅ 3 ដង? បញ្ចូលថ្មយូរខាតពេលវេលា? អស់បារម្ភ OPPO A57 បំពាក់ថាមពលថ្មធំ 5000mAh អាចប្រើប្រាស់លេងកម្សាន្តដោយស៊េរីពេញមួយថ្ងៃ រួមជាមួយនឹងបច្ចេកវិទ្យាសាកថ្មលឿន 33W SuperVOOC សាកលឿន ពេញលឿនមិនបាច់ចាំយូរ។ 

រចនាបថបែប OPPO Glow Design 

ធម្មតាទូរស័ព្ទតម្លៃខ្ទង់ $200 រូបរាងឌីហ្សាញនៅមានកម្រិត ហើយរូបរាងបែបសាមញ្ញានៅឡើយ ខុសពី OPPO A57 ឌីហ្សាញជាមួយរូបរាង ទម្រង់គែមការ៉េដ៏ពេញនិយម និងដំបូងគេលើស៊េរី A របស់ OPPO។ ចំណែកខ្នងខាងក្រោយរចនាបថបែប OPPO Glow នេះជាការរចនាដ៏សំខាន់ដែល OPPO បានជ្រើសរើសប្រើប្រាស់នៅលើស្មាតហ្វូនស៊េរី A នៅក្នុងឆ្នាំនេះ។ សម្រាប់ OPPO A57 មកជាមួយនឹងជម្រើស 2 ពណ៌គឺ Glowing Green និង Glowing Black។ 

បន្ថែមពីនេះ OPPO A57 បង្កប់ដោយកាមេរ៉ាក្រោយទំហំ 13MP ជាមួយនឹងប្រព័ន្ធ AI Camera ហើយសម្រាប់កាមេរ៉ាស៊ែលហ្វីមានទំហំ 8MP។ មិនតែប៉ុណ្ណោះវាក៏បានបំពាក់ដោយប្រព័ន្ធសុវត្ថិភាពស្កេនមុខ Face unlock និងការស្កេនម្រាមដៃចំហៀងផងដែរ។ ហើយស្មាតហ្វូននេះដំណើរការ Android 12 លើប្រព័ន្ធប្រតិបត្តិការ ColorOS 12.1។

សរុបមកវិញ ប្រសិនបើទូរស័ព្ទរបស់លោកអ្នកកំពុងជួបបញ្ហា ល្បឿនដំណើរការ អេក្រង់ ថាមពលថ្ម កម្លាំងសាកថ្ម និងមានអារម្មណ៍ថារូបរាងទូរស័ព្ទរបស់អ្នកមិនទាន់សម័យកាល ឈប់បារម្ភទៀត! ត្រៀមលុយដូរយកស្មាតហ្វូនស៊េរីថ្មី OPPO A57 ដែលជាស្មាតហ្វូនកំពុងបំពេញភាពកង្វះខាតនៃស្មាតហ្វូនដទៃដែលមានតម្លៃប្រហាក់ប្រហែលគ្នា។ ចំពោះតម្លៃរបស់ OPPO A57 គឺមានតម្លៃត្រឹមតែ $199 តែប៉ុណ្ណោះ។ សម្រាប់ព័ត៌មានលម្អិតផ្សេងៗទៀតរបស់ OPPO A57 លោកអ្នកអាចចូលទៅក្នុងផេគហ្វ៊េសប៊ុកផ្លូវការរបស់ OPPO ។ តោះ! អាចប្រាប់បានអត់ថា អ្នកណាខ្លះនឹងក្លាយជាម្ចាស់ OPPO A57 មុនគេ?  

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន