no-alternative title

Huawei បានបន្តការអាប់ដេតប្រព័ន្ធប្រតិបត្តិការ HarmonyOS សម្រាប់ស្មាតហ្វូនជំនាន់មុនរបស់ខ្លួន ដោយមានទាំង Honor ជាច្រើនម៉ូដែលផងដែរ

 

ថ្មីៗនេះ ក្រុមហ៊ុន Huawei បានបង្ហាញនូវប្រព័ន្ធប្រតិបត្តិការ HarmonyOS ជំនាន់ថ្មីរបស់ខ្លួន ហើយជាមួយគ្នានេះ ក្រុមហ៊ុនក៏បានបញ្ចេញនូវបញ្ជីជាច្រើននៃស្មាតហ្វូនដែលនឹងទទួលបាននូវការអាប់ដេតទៅលើប្រព័ន្ធប្រតិបត្តិការនេះផងដែរ។ ប្រព័ន្ធប្រតិបត្តិការ HarmonyOS នេះ គឺដាក់អោយប្រើប្រាស់ជាទ្រង់ទ្រាយធំតែម្តងនៅក្នុងពេលនេះ។ តាមការបញ្ជាក់របស់ក្រុមហ៊ុន Huawei បានអោយដឹងថា ឧបករណ៍ជាង 100 ម៉ូឌែលដែលប្រើប្រាស់នូវប្រព័ន្ធប្រតិបត្តិការនេះនៅក្នុងឆ្នាំនេះ។ 

រូបភាពពាណិជ្ជកម្ម
no-alternative title

 

មកដល់ពេលនេះ គឺស្មាតហ្វូនរបស់ Huawei និង Honor ចំនួន 69 ម៉ូដែល និងឧបករណ៍ជាង 25 លានគ្រឿងទៀត បានធ្វើការអាប់ដេតទៅកាន់ប្រព័ន្ធប្រតិបត្តិការ HarmonyOS។ ក្រុមហ៊ុននេះ នឹងធ្វើការអាប់ដេតទៅលើប្រព័ន្ធប្រតិបត្តិការនេះនៅលើឧបករណ៍ជាច្រើនទៀតដែលក្នុងនោះមានស្មាតហ្វូន ថេប្លេត ទូរទស្សន៍ និងជាច្រើនទៀតផង។ ពាក់ព័ន្ធទៅនឹងប្រព័ន្ធប្រតិបត្តិការ HarmonyOS នោះ សម្រាប់ការអាប់ដេតលើកទី 4 ដែលក្រុមហ៊ុននេះបានបន្តអាប់ដែល ហើយវានឹងចាប់ផ្តើមនៅពាក់កណ្តាលខែកក្កដានេះតែម្តវ ដែលក្នុងនោះ មានឧបករណ៍ចំនួន 14 ដូចជា៖

Huawei P20, Huawei Mate 10, Huawei-P20 Pro, Huawei Mate 10 Pro, Huawei nova 5i, Huawei-Mate 10 Porsche Design, Huawei nova 4, Huawei Mate RS Porsche Design, Huawei-nova 4e, Honor X10, Honor 30S, Honor-X10 Max, Honor 30 Youth Edition និង Honor Play4។ ក្រៅពីស្មាតហ្វូនខាងលើនេះ វាក៏មានប្រភេទ “closed beta” សម្រាប់ផលិតផលជាច្រើនទៀតដូចជា៖ Huawei Smart Screen V75 2019, Huawei Smart Screen V65 2019, Huawei-Smart Screen V65 Premium Edition, Huawei Smart Screen V65i និង Huawei Smart Screen V55i។ 

តាមការបញ្ជាក់របស់ Aurora Mobile នោះ នៅក្នុងពេលត្រឹមតែ 14 ថ្ងៃប៉ុណ្ណោះ ប្រព័ន្ធប្រតិបត្តិការ HarmonyOS 2 ទទួលបាននូវការ upgrade បានច្រើនជាង 18 លានគ្រឿង។ ទិន្នន័យនេះគឺចាប់ពីថ្ងៃទី 2 ខែមិថុនាដល់ថ្ងៃទី 15 ខែមិថុនានេះ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន