no-alternative title

ថ្មីទៀតហើយ! OPPO Reno6 Z 5G បំពាក់នូវបច្ចេកវិទ្យា «ចាប់យករូបភាពរហ័ស» អាចផ្តិតយកសកម្មភាពភ្លាមៗបានលឿន និងច្បាស់ល្អគ្រប់ប្លង់

អតិថិជន និងអ្នកគាំទ្រ OPPO ប្រាកដជាបានដឹងរួចមកហើយថា កាលពីថ្មីៗនេះក្រុមហ៊ុនស្មាតហ្វូនឈានមុខ OPPO ប្រចាំប្រទេសកម្ពុជា បានប្រកាសបញ្ចេញនិងលាតត្រដាងនូវស្មាតហ្វូនស៊េរីថ្មី OPPO Reno6 Z 5G ម៉ូដែលចុងក្រោយបង្អស់ ដែលកំពុងអង្រួនចិត្តអតិថិជន និងផ្ទុះការគាំទ្រខ្លាំងក្លាមិនធម្មតានៅលើទីផ្សារស្មាតហ្វូននាពេលបច្ចុប្បន្ននេះ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

នៅក្នុងនោះផងដែរ អតិថិជន និងបងប្អូនជាច្រើនក៏បានទទួលជ្រាបពីបច្ចេកវិទ្យាទំនើបៗ មុខងារថ្មីៗ និងលក្ខណៈពិសេសៗមួយចំនួននៅលើស្មាតហ្វូន OPPO Reno6 Z 5G រួចមកហើយ ពិសេសគឺមុខងារថតរូប និងថតវីដេអូទំនើបៗដែលប្រកបដោយភាពច្នៃប្រឌិត ទាន់សម័យកាល និងបង្កើនលេចធ្លោគ្រប់ពេលវេលារាល់ពេលបង្ហោះលើបណ្តាញសង្គម។  

ជាការពិតណាស់ Reno Series គឺតែងតែនាំមុខគេជានិច្ចលើបច្ចេកវិទ្យាថតបែប Portrait ដែលមហាជនកំពុងពេញនិយមក្នុងការផ្តិតយករូបភាពស្អាតៗ ហើយសម្រាប់បច្ចេកវិទ្យាថតរូបថ្មីបន្ទាប់នេះមានឈ្មោះថា «Flash Snapshot» ឬហៅថា «បច្ចេកវិទ្យាចាប់យករូបភាពរហ័ស» ក៏បានបំពាក់មកជាមួយនូវបច្ចេកវិទ្យាបង្កើនភាពច្បាស់ Image-Clear Engine ដែលវាអាចធ្វើការចាប់យករាល់សកម្មភាពបានលឿនរហ័សគ្រប់កាលៈទេសៈមិនថាបែបណាក៏ដោយ ក៏នៅតែអាចចាប់យកសកម្មភាពភ្លាមៗ និងច្បាស់ល្អ ដើម្បីធានាថាអ្នកនឹងមិនខកខាននូវរាល់សកម្មភាពទាំងអស់នោះ ពិសេសថែមទាំងទទួលបាននូវរូបដែលមានគុណភាពភ្លឺត្រជាក់ភ្នែក។ 

ជាក់ស្តែង កាលពីថ្មីៗនេះបន្ទាប់ពីម៉ូដែលនេះប្រកាសចេញលក់ជាផ្លូវការនៅលើទីផ្សារស្មាតហ្វូនកម្ពុជាភ្លាម បានអង្រួនអារម្មណ៍អតិថិជនសឹងគ្រប់ទិសទីតម្រង់ជួរពេញៗតាមបណ្តាហាងលក់ទូរស័ព្ទ ដើម្បីធ្វើការជាវយកស្មាតហ្វូន OPPO Reno6 Z 5G ម៉ូដែលថ្មីនិងចុងក្រោយបង្អស់។ អ្វីដែលកាន់តែពិសេស និងភ្ញាក់ផ្អើលលើសពីការរំពឹងទុកគឺ OPPO ទើបប្រកាសពីប្រូម៉ូសិន «រដូវកាលផ្តល់ជូនដ៏ភ្ញាក់ផ្អើលពី OPPO» ចំណេញអស់ស្ទះ ចំពោះការទិញ OPPO Reno6 Z 5G ថែមជូនកាដូតម្លៃ #122ដុល្លារ ដែលកាដូនោះរួមមានដូចជា បាស Bluetooth តម្លៃ ($39) កាតាបស្ពាយដ៏ស្រស់ស្អាត (តម្លៃ $29) ស៊ីមស្មាតលេខពិសេស Bronze (តម្លៃ $54) ភ្ជាប់ជាមួយគម្រោង Smart ធំហ្ម៎ង រយៈពេល 12សប្តាហ៍។

ចំណែកការទិញ OPPO A94 ថែមកាដូតម្លៃ #103ដុល្លារ ដែលកាដូនោះរួមមានដូចជា បាស Bluetooth តម្លៃ ($39) Power Bank 10000 mAh (តម្លៃ $10) ស៊ីមស្មាតលេខពិសេស Bronze (តម្លៃ $54) ភ្ជាប់ជាមួយគម្រោង Smart ធំហ្ម៎ង រយៈពេល 12សប្តាហ៍។ សូមបញ្ជាក់ថា ចំពោះការផ្តល់ជូនប្រូម៉ូសិននេះគឺធ្វើឡើងចាប់ពីថ្ងៃដល់ថ្ងៃទី14 កញ្ញា ឆ្នាំ2021 តែប៉ុណ្ណោះ។ តោះៗ លឿនឡើង កុំឲ្យឱកាសប្រូម៉ូសិនដ៏ពិសេសនេះរំលងផុតទៅឲ្យសោះ!  

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន