no-alternative title

HUAWEI ក្លាយជាក្រុមហ៊ុនផ្តល់សេវាកម្ម CLOUD ដំបូងគេបង្អស់នៅក្នុងប្រទេសកម្ពុជាដែលទទួលបានវិញ្ញាបនបត្របញ្ជាក់ពីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍

រហូតមកដល់ពេលបច្ចុប្បន្ននេះ HUAWEI គឺជាក្រុមហ៊ុនដំបូងគេនៅក្នុងប្រទេសកម្ពុជាដែលទទួលបានវិញ្ញាបនបត្រ ការផ្តល់សេវាប្រឹក្សានិងសេវាបច្ចេកទេសផ្នែកពពក (CLOUD) ពីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍”។ ក្រុមហ៊ុន Huawei ដែលមានបទពិសោធន៍ជាង 30 ឆ្នាំមកហើយក្នុងវិស័យបច្ចេកវិទ្យាពត៌មាន និងទូរគមនាគមន៍ (ICT) បាននឹងកំពុងប្រើប្រាស់បច្ចេកវិទ្យា សមត្ថភាព និងជំនាញរបស់ខ្លួនក្នុងការផ្តល់ និងផ្គត់ផ្គង់នូវសេវាកម្ម CLOUD ដ៏ទូលំទូលាយ និងមានតំលៃសមរម្យបំផុតនៅលើទីផ្សារក្នុងពេលបច្ចុប្បន្ន។

Huawei បានផ្តល់ផលិតផលនិងសេវាកម្មទំនាក់ទំនងសម្រាប់ប្រទេសកម្ពុជាតាំងពីឆ្នាំ 1999 និងសេវាកម្មពពកនៅកម្ពុជាចាប់តាំងពីឆ្នាំ 2020។ Huawei បន្តទទួលបានការទទួលស្គាល់ខ្ពស់នៅលើទីផ្សារជាបន្តបន្ទាប់។ Huawei មានដៃគូក្នុងស្រុកជាង 15+ និងអតិថិជនក្នុងស្រុកជាង 50+ នៅក្នុងប្រទេសកម្ពុជា។ នេះរួមបញ្ចូលមិនត្រឹមតែកម្មវិធីអ៊ិនធឺណិតប្រកបដោយភាពច្នៃប្រឌិតប៉ុណ្ណោះទេថែមទាំងគម្រោងផ្លាស់ប្តូរឌីជីថលនៅក្នុងឧស្សាហកម្មប្រពៃណី។

រូបភាពពាណិជ្ជកម្ម
no-alternative title

 

ក្រុមហ៊ុន Huawei ប្រកាន់ខ្ជាប់នូវយុទ្ធសាស្ត្រសកលភាវូបនីយកម្មមិនត្រឹមតែបម្រើអតិថិជនកម្ពុជាតាមរយៈក្រុមការងារដែលមានមូលដ្ឋានច្បាស់លាស់ប៉ុណ្ណោះទេប៉ុន្តែថែមទាំងអភិវឌ្ឍ យ៉ាងសកម្មនិងថែរក្សាប្រព័ន្ធអេកូឡូស៊ីសេវាកម្មពពកក្នុងស្រុកផងដែរ។ យោងតាមរបាយការណ៍របស់ Gartner ដែលបានចេញផ្សាយនាពេលថ្មីៗនេះនៅលើទីផ្សារសេវាកម្ម IT ទូទាំងពិភពលោក 2020 ទីផ្សារ IaaS របស់ HUAWEI បានជាប់ចំណាត់ថ្នាក់លេខ 2 នៅក្នុងប្រទេសចិន និងចំណាត់ថ្នាក់លេខ ៥ នៅក្នុងទីផ្សារពិភពលោក។ HUAWEI CLOUD បានជួយសហគ្រាសក្នុងស្រុកជាច្រើនអភិវឌ្ឍខ្លួនឆ្ពោះទៅរកភាពរីកចម្រើនជាលំដាប់សហគ្រាសអន្តរជាតិ និងបានជួយសហគ្រាសអន្តរជាតិសម្របខ្លួនចូលក្នុងទីផ្សារក្នុងស្រុក ដោយបានដាក់អោយប្រើប្រាស់នូវ 45 availability zones, 2500+ CDN nodes ក្នុង 23 តំបន់ទូទាំងពិភពលោក។ ពង្រឹង និងជួយគាំទ្រការអភិវឌ្ឍសមត្ថភាពកម្មវិធីនិងសេវាកម្មពពកដល់ដៃគូក្នុងស្រុកតាមរយៈការបណ្តុះបណ្តាលនិងផ្តល់វិញ្ញាបនប័ត្រជំនាញរបស់ក្រុមហ៊ុន Huawei ដូចជា HCIA, HCIP និង HCIE ដើម្បីឱ្យដៃគូអាចបង្កើតប្រព័ន្ធកម្មវិធីដោយឯករាជ្យនិងបម្រើអតិថិជនក្នុងស្រុកយ៉ាងមានប្រសិទ្ធភាព។

 

HUAWEI CLOUD បានបំពេញតាមស្តង់ដារសុវត្ថិភាពខ្ពស់ និងជាជម្រើសដ៏ល្អបំផុតប្រសិនបើអតិថិជនកំពុងស្វែង Cloud Service ដែលអាចទុកចិត្តបាន។ អាចគ្រប់គ្រង និងកាត់បន្ថយការគំរាមកំហែងផ្នែកសន្តិសុខនៅលើ Cloud Platform ប្រកបដោយប្រសិទ្ធភាព ការពារប្រឆាំងនឹងការវាយប្រហារបណ្តាញ Network ការពារទិន្នន័យ Cloud និង Restore ទិន្នន័យឡើងវិញយ៉ាងឆាប់រហ័សនៅពេលត្រូវការ។ វាអាចជួយអតិថិជនកំណត់បាននូវអាទិភាពសន្តិសុខ និងបង្កើនការការពារ ដែលធានាថាអតិថិជនអាចទទួលបានអត្ថប្រយោជន៍ពីអ្វីដែលក្រុមហ៊ុន Huawei បានវិនិយោគលើ។HUAWEI CLOUD និងហេដ្ឋារចនាសម្ព័ន្ធរបស់បច្ចេកវិទ្យានេះ បានបំពេញតាមស្តង់ដារអន្តរជាតិ និងគោរពតាមស្តង់ដារសន្តិសុខអន្តរជាតិ។ អតិថិជនអាចដំណើរការអាជីវកម្មរបស់ខ្លួននៅលើ HUAWEI CLOUD គ្រប់ទីកន្លែងក្នុងពិភពលោកដោយមិនចាំបាច់ព្រួយបារម្ភអំពីបញ្ហាផ្សេងៗដែលមិនអនុលោមតាមច្បាប់។

 

Smile Shop CEO លោក ជេក លី” ប្រើសេវាកម្ម Huawei Cloud និង AI ជាពិសេសបច្ចេកវិទ្យា OCR ។ ពួកគេប្រើវាដើម្បីគាំទ្រដល់ការប្រើប្រាស់ប្រព័ន្ធ e-KYC របស់អតិថិជន ដែលមានអត្រាទទួលស្គាល់ភាពត្រឹមត្រូវខ្ពស់បំផុត “។

 

ក្រុមហ៊ុន IG ប្រើសេវាកម្ម HUAWEI CLOUD រួមមានContent Delivery Network(CDN), Cloud Server, Cloud Storage និង Video Transcoding ជាហេដ្ឋារចនាសម្ព័ន្ធរបស់ពួកគេក្នុងការអភិវឌ្ឍ  និងគាំទ្រការផ្សាយវីដេអូ ពាណិជ្ជកម្មអេឡិចត្រូនិក និង loyalty platforms របស់ពួកគេសម្រាប់អតិថិជនក្នុងវិស័យកម្សាន្តនិងលក់រាយដែលផ្តល់នូវតម្លៃកាន់តែច្រើន ដល់អតិថិជនរបស់ពួកគេ ទាក់ទងនឹងដំណើរការ សុវត្ថិភាព និងការសន្សំសំចៃ។ មជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី “តេជោ”(TSC) ដែលជាស្ថាប័នរដ្ឋបាលសាធារណៈស្ថិតក្រោមក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបានប្រើប្រាស់ដំណោះស្រាយ HUAWEI CLOUD ដើម្បីគាំទ្រដល់កម្មវិធីបង្កើនល្បឿនរបស់ខ្លួនសម្រាប់ការចាប់ផ្តើមអាជីវកម្មនៅកម្ពុជា។

 

លោកបណ្ឌិតតាំង ងួនលី នាយកប្រតិបត្តិនៃ TSC បានលើកឡើងថា “អាជីវកម្មថ្មីដែលបានចូលរួមក្នុងកម្មវិធី រៀបចំឡើងដោយTSC ត្រូវបានផ្តល់ឱកាសអោយបានស្គាល់ និងមានលទ្ធភាពប្រើប្រាស់ដំណោះស្រាយ HUAWEI CLOUD & AI ដែលមានសមត្ថភាពខ្លាំងជាមួយបច្ចេកវិទ្យាទំនើប”។

 

HUAWEI CLOUD ប្រកាន់យ៉ាងខ្ជាប់ខ្ជួននូវគោលការណ៍របស់ខ្លួនក្នុងការអភិវឌ្ឍមូលដ្ឋាននៅកម្ពុជាអស់រយៈពេល 22 ឆ្នាំមកហើយ ហើយពួកគេប្តេជ្ញាខិតខំប្រឹងប្រែងធ្វើការយ៉ាងស្រស្រាក់ស្រស្រាំជាមួយដៃគូរបស់ខ្លួនដើម្បីការអភិវឌ្ឍផ្នែកឌីជីថលអោយកាន់តែឈានទៅមុខបន្ថែមទៀត។

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន