no-alternative title

ចង់ដឹងថា នាឡិកាឆ្លាតវៃ Samsung Galaxy Watch4 និងកាសឥតខ្សែ Galaxy Buds2 មានចំណុចពិសេសរបស់អស្ចារ្យប៉ុណ្ណាទេ? តោះតាមដានជាមួយគ្នា!

សុខភាពគឺជាទ្រព្យមហាសាលពិតប្រាកដដែលមានតម្លៃបំផុតពុំមានអ្វីកាត់ថ្លៃបានឡើយ…ទាំងសុខភាពរាងកាយក៏សំខាន់…សុខភាពផ្លូវចិត្តក៏រឹតតែសំខាន់…! ដូច្នេះទើបថ្ងៃនេះក្រុមហ៊ុន សាមសុង ធ្វើការបង្ហាញជូននូវលក្ខណៈពិសេសបំផុតរបស់ Galaxy Watch4 ដែលល្អលើស…អស្ចារ្យលើសពីអ្វីដែលលោកអ្នករំពឹងទុក និងដឹងពីសុខភាពអ្នកច្បាស់បំផុត…ខណៈដែល Galaxy Buds2 ឆ្លាតវៃ…ទាន់សម័យ និងនាំលោកអ្នកទៅកាន់ពិភពកម្សាន្តដ៏អស្ចារ្យរបស់អ្នក…! 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

Galaxy Watch4 និង Galaxy Buds2 ផ្តល់នូវកំពូលបទពិសោធន៍ផ្នែកសុខភាព…រាងកាយ ក៏ដូចជាការកម្សាន្ត និងការងារប្រចាំថ្ងៃអស្ចារ្យបំផុតមិនធ្លាប់មាន (Experience Like No Others) …! Galaxy Watch4 និង Galaxy Buds2 គឺជាគ្រឿងអេឡិចត្រូនិចដ៏ទាន់សម័យបំផុត…ឆ្លាតវៃបំផុត (Most high-end wearable) …និងមានអត្ថប្រយោជន៍ចំពោះសុខភាពរាងកាយបំផុតសម្រាប់លោកអ្នក…! 

 

Galaxy Watch4 និង Galaxy Buds2 មានគុណតម្លៃអស្ចារ្យលើសពីគ្រឿងពាក់លម្អដែលលោកអ្នកធ្លាប់ដឹង…ធ្លាប់ពាក់…ធ្លាប់ប្រើ…និងធ្លាប់បានឃើញ…! ឥឡូវនេះសូមមកមើលចំណុចអស្ចារ្យ និងកំពូលបច្ចេកវិទ្យាចុងក្រោយបំផុតរបស់ក្រុមហ៊ុន សាមសុង ដែលបំពាក់លើ Galaxy Watch4 និង Galaxy Buds2 ជាមួយគ្នា៖  

 

* Galaxy Watch4 

- Design (Sleek, Seamless, Iconic): ពាក់ក្តោបកដៃបានល្អ និងមានផាសុកភាពបំផុត (មិនតឹង មិនរឹត មើលទៅទាក់ភ្នែក លេចធ្លោ ទាន់សម័យ និងមិនធ្វើឱ្យមានអារម្មណ៍ទើសទែង) និងជាប់ធន់បំផុតជាមួយនឹងតួដែលធ្វើឡើងពី Armor Aluminum Metal Frame…! 

- បំពាក់បច្ចេកវិទ្យា Body Composition: ធ្វើការតាមដាននូវសកម្មភាពប្រចាំថ្ងៃរបស់អ្នកជាពិសេសសកម្មភាពលំហាត់ប្រាណដែលអាចប្រាប់ពីស្ថានភាពរាងកាយរបស់អ្នក (Body Composition) ពីទម្ងន់ (Weight)…កំហាប់សាច់ដុំ (Skeletal muscle) …កម្រិតជាតិខ្លាញ់ (Fat mass) …កម្រិតជាតិខ្លាញ់ក្នុងរាងកាយ (Body Fat) …BMI (Body Mass Index) …កម្រិតជាតិទឹកក្នុងរាងកាយ (Body Water) …និង BMR…ជាមួយនឹងបច្ចេកវិទ្យាជំនាន់ចុងក្រោយបំផុត Samsung BioActive Sensor ដោយលោកអ្នកគ្រាន់តែដាក់ចុងម្រាមដៃ 2 ក្នុងរយៈពេល 15 វិនាទី ប៉ុណ្ណោះ…! ដូច្នេះលោកអ្នកអាចដឹងពីស្ថានភាពសុខភាពរាងកាយបានគ្រប់ពេលវេលា គ្រប់ទីកន្លែងយ៉ាងងាយស្រួលបំផុតហាក់បីដូចជាមានគ្រូពេទ្យប្រចាំខ្លួនជានិច្ចផងដែរ…! 

- Advanced Sleep Technology: ធ្វើការវិភាគ និងតាមដានការគេងរបស់លោកអ្នកដោយឱ្យលោកអ្នកអាចត្រួតពិនិត្យនូវកម្រិតអុកស៊ីហ្សែនក្នុងឈាម (Blood Oxygen Level) និងការគេងស្រម៉ុក (Snoring patterns) របស់លោកអ្នកផងដែរ…! 

- Watch Faces: មុខនាឡិកាថ្មីៗស្អាតៗរាល់ថ្ងៃ (A new day, A new watch face) …! បច្ចេកវិទ្យានេះអាចឱ្យលោកអ្នករីករាយជាមួយនឹងពណ៌ (color)…ប្រភេទអក្សរ ឬ លេខ (Fonts styles)…ទៅតាមរសនិយមរបស់លោកអ្នកផងដែរ…! 

 

* Galaxy Buds2 

- Well-Balanced Sound: ផ្តល់នូវភាពរីករាយ និងកំពូលបទពិសោធន៍នៃសំឡេងដែលឮរងំបុកបាសបានធ្ងន់ល្អហាក់ដូចជាអ្នកស្ថិតក្នុងស្ថានភាពពិតៗតែម្តង…! 

- Active Noise Canceling (ANC): លោកអ្នកអាចជ្រើសសំឡងដែលលោកអ្នកចង់ស្តាប់ជាមួយនឹង ម៉ាយក្រូហ្វូន 2 គ្រាប់ (2 Microphone) ដើម្បីទប់ស្កាត់សំឡេងរំខានដែលលោកអ្នកមិនចង់ស្តាប់ឮ បានរហូតដល់ 98%។ ដូច្នេះលោកអ្នកអាចរីករាយពេញទំហឹងជាមួយនឹង តន្ត្រី ខ្សែភាពយន្ត… ការកម្សាន្តហ្គេម……សៀវភៅមានសំឡេងអាន (Audio books) ឬ Podcasts ដែលោកអ្នកចូលចិត្ត…! 

- Crystal Clear Calls: ជាមួយនឹង ម៉ាយក្រូហ្វូនចំនួន 3 គ្រាប់ (3 microphones) និង Voice Pickup Unit ដែលផលិតមកស្រាប់ ជួយយកសំឡេងរំខានពីបរិយាកាសខាងក្រៅចេញ កាត់បន្ថយសំឡេងខ្យល់ ធ្វើឱ្យការសន្ទនារបស់អ្នករលូន ឮច្បាស់ដូចនិយាយផ្ទាល់តែម្តង…! 

- Comfort Fit: ត្រូវបានរចនា និងបង្កើតឡើងមានទម្ងន់ស្រាលបំផុត និងមានផាសុកភាពបំផុត ទោះពាក់ ឬប្រើយូរប៉ុណ្ណាក៏មិនធ្វើឱ្យមានការរំខាន ឬឈឺត្រចៀកលោកអ្នកឡើយ…! 

- Battery Life: កាន់ថ្មបានយូររហូតដល់ 15 ម៉ោង (ពេលលោកអ្នកសាកពេញប្រអប់ Fully Charged Case) 

 

ទោះជាត្រូវសរសេររ៉ាយរ៉ាប់យ៉ាងណាក៏មិនទាន់អស់ដែរ…! Galaxy Watch4 និង Galaxy Buds2 នៅមានចំណុចពិសេសអស្ចារ្យជាច្រើនទៀតដែលលោកអ្នកមិនទាន់បានដឹង…! ដូច្នេះបើចង់ដឹងច្បាស់បន្ថែមលោកអ្នកអាចអញ្ជើញទៅធ្វើតេស្តដោយផ្ទាល់ ឬទិញប្រើដោយខ្លួនឯងទើបដឹងថាវាអស្ចារ្យប៉ុណ្ណា…! 

 

នៅចាំអីទៀត…! សូមចាប់ផ្តើមទទួលយកកំពូលបទពិសោធន៍ពី កំពូលនាឡិកាដ៏ឆ្លាតវៃដែលដឹងពីសុខភាពរបស់អ្នកល្អបំផុត (The Watch That Knows You Best Ever) និង កាសឥតខ្សែដ៏ល្អបំផុតដែលផ្តល់នូវការកម្សាន្តក៏ដូចជានាំលោកអ្នកទៅពិភពដ៏អស្ចារ្យរបស់អ្នក ( Immerse Into Your World)…!

សម្រាប់ព័ត៌មានបន្ថែមសូមអញ្ជើញមកសាកសួរ ឬធ្វើតេស្តដោយផ្ទាល់នៅតាមដេប៉ូចែកចាយរបស់ សាមសុង ទាំងអស់ដែលនៅជិតលោកអ្នកបំផុត ឬក៏អាចទំនាក់ទំនងសេវាបម្រើអតិថិជនឥតគិតថ្លៃតាមរយៈលេខទូរស័ព្ទ៖ 1800-203232 !

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន