no-alternative title

ចង់ដឹងអត់ថាតើ ស្មាតហ្វូន OPPO ស៊េរីណាខ្លះ ដែលអាចអាប់ដេតទៅកាន់ប្រតិបត្តិការ ColorOS 12 ដំណើរការលើ Android 12?

នៅថ្ងៃទី11 ខែតុលា ឆ្នាំ2021 ប្រ៊េនស្មាតហ្វូនឈានមុខល្បីឈ្មោះ OPPO បានសម្ពោធ និងដាក់ចេញនូវគម្រោងសម្រាប់ការអាប់ដេតប្រព័ន្ធប្រតិបត្តិការ ColorOS 12 ជំនាន់សាកល្បងក្នុងទីផ្សារសកលជាផ្លូវការ ដែលនាំមកនូវបទពិសោធន៍ថ្មីជាមួយនឹងបច្ចេកវិទ្យាឆ្លាតវៃដល់អ្នកប្រើប្រាស់ទូទាំងពិភពលោកឲ្យកាន់តែប្រសើរជាងស្របគ្នាជាមួយប្រព័ន្ធប្រតិបត្តិការ Android 12 របស់ Google ដែលប្រកបដោយគំនិតកាន់តែច្នៃប្រឌិត និងកាន់តែងាយស្រួលជាងមុនដើម្បីផ្សាភ្ជាប់ជីវិតរស់នៅប្រចាំថ្ងៃឲ្យកាន់តែប្រសើរ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ខាងក្រោមនេះជាអ្វីដែលលោកអ្នកគួរដឹងអំពី ColorOS 12 ដំណើរការលើ Android 12 ថាវាបានកែប្រែអាប់ដេតប្លែកកម្រិតណា?  ដូចនេះចំពោះអតិថិជនរបស់ OPPO ច្បាស់ជាចាប់អារម្មណ៍ និងឆ្ងល់ហើយថា តើ ColorOS 12 បានកែប្រែកម្រិតណា? ហើយមុខងារមួយណាដែលមានភាពទាក់ទាញជាងគេ? 

Inclusive design ៖ ការរចនាស្រស់ស្អាត ផ្តល់អារម្មណ៍បែបធម្មជាតិ។ ផ្ទាំងបង្ហាញដ៏ទាន់សម័យរបស់ ColorOS 12 គឺផ្តោតសំខាន់ទៅលើការប្រើប្រាស់ដោយរចនារូបតំណាងនៃកម្មវិធីនីមួយៗភ្លឺច្បាស់ល្អ មានភាពងាយស្រួលក្នុងការចំណាំ។ 

PC Connect ៖ រហ័ស, តភ្ជាប់កាន់តែងាយស្រួល! ColorOS 12 អាចធ្វើការបង្ហាញព័ត៌មានពីអេក្រង់ទូរស័ព្ទ ទៅអេក្រង់កុំព្យូទ័របានយ៉ាងរលូន និងឆាប់រហ័ស។

Omoji ៖ ការបង្ហាញអារម្មណ៍របស់អ្នកយ៉ាងស្រស់ស្រាយ។ បច្ចេកវិទ្យាសម្គាល់ផ្ទៃមុខកម្រិតខ្ពស់ ធ្វើការចាប់យកចំណុចគោលដៅ77ចំណុច រួមជាមួយស្ទីលបង្ហាញទឹកមុខជាង200ស្ទីល ដើម្បីបង្កើតបានជា Omoji ផ្ទាល់ខ្លួនសម្រាប់អ្នក។

Quantum Animation Engine 3.0 ៖ គ្រប់យ៉ាងបង្ហាញពីភាពរលូន! ជាមួយនឹងការអូសបញ្ជាលើអេក្រង់ ដែលឆ្លុះបញ្ចាំងពីភាពរស់រវើក។ ColorOS 12 មានភាពរលូន ស្របទៅតាមការប៉ះបញ្ជា។

Privacy Control ៖ គ្រប់ការអនុញ្ញាតស្ថិតក្រោមការកំណត់របស់អ្នក! ColorOS 12 ផ្ដល់ឲ្យអ្នកនូវសញ្ញាសម្គាល់នៅពេលដែលកម្មវិធីណាមួយព្យាយាមប្រើប្រាស់កាមេរ៉ា ឬម៉ៃក្រូហ្វូន។ ហើយអ្នកក៏អាចបិទវិញយ៉ាងងាយស្រួលតាមរយៈរបារព័ត៌មានផ្នែកខាងលើប៉ុណ្ណោះ។

សូមជម្រាបថា សម្រាប់ស្មាតហ្វូន OPPO ម៉ូដែលដែលនឹងអាចធ្វើការអាប់ដេត ColorOS12 បានរួមមានដូចជា

•OPPO Find X3 Pro (អាចអាប់ដេតចាប់ពីថ្ងៃនេះទៅហើយ)

•OPPO Find X2 Pro & OPPO Find X2 Pro Lamborghini Edition (ខែវិច្ឆិកា)

•OPPO Reno6 Z 5G, OPPO Reno5, Reno5 Marvel Edition(ខែធ្នូ)

•OPPO Reno5 5G, OPPO Reno4, OPPO Reno3, OPPO Reno3 Pro, OPPO Reno 10X Zoom, Reno 10x Zoom 12GB Edition, OPPO A94 & OPPO A93 (ពាក់កណ្តាលឆ្នាំ 2022)

•OPPO A74, OPPO A53 (ពាក់កណ្តាលឆ្នាំ 2022) ។ 

ខាងក្រោមនេះគឺជារបៀបចូលទៅកាន់ Beta Version នៃ ColorOS 12 ៖

•ជំហានទី1: ចុះឈ្មោះ ឬ ស្នើរសុំ

សូមចូលទៅកាន់ Settings > Software Update > Tap > Trail Version > Beta Version > រួចសូមបំពេញព័ត៌មានរបស់អ្នក > Apply Now (ស្នើរសុំ)។

•ជំហានទី2: អាប់ដេត (Update)

សូមជ្រើសយកពាក្យ Software Update > Download Now ជាការស្រេច ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន