ក្រុមហ៊ុន ជីហ្គៀ គ្រុប បានធ្វើកិច្ចសហប្រតិបត្តិការជាមួយ វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ក្នុងការលើកកំពស់ និង ជំរុញកម្មវិធីបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ

នៅថ្ងៃនេះ ក្រុមហ៊ុន ជីហ្គៀ គ្រុប (GGear Group) បានធ្វើកិច្ចសហប្រតិបត្តិការជាមួយនឹងវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (Institute of Technology of Cambodia) នៅក្នុងការជួយលើកតំកើនកម្មវិធី អប់រំ បណ្តុះបណ្តាលបចេ្ចកទេស និងវិជ្ជាជីវៈ ជូនដល់សិស្ស និស្សិត ដោយការឧបត្ថម្ភសំភារៈបច្ចេកទេសសំរាប់ប្រើប្រាស់នៅបន្ទប់ពិសោធន៍ដល់វិទ្យាស្ថាន។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ផលិតទាំងនោះរួមមានដូចជា ប្រព័ន្ធម៉ាស៊ីនត្រជាក់ខ្នាតធំ (LG Multi V 4 System) ម៉ាស៊ីនត្រជាក់ភ្ជាប់ពិដាន (LG 1 Way Ceiling Cassette) ម៉ាស៊ីនត្រជាក់ភ្ជាប់ជញ្ជាំង (LG Wall Mounted Air-Con) និង ឧបករណ៍គ្រឿងអេឡិចត្រូនិចដែលពាក់ពន្ធ័នឹងការដំឡើងម៉ាស៊ីនត្រជាក់ផ្សេងៗទៀត ព្រមទាំងក្រុមការងារបច្ចេកទេសដែលមានជំនាញច្បាស់ក្នុងការផ្តល់ពត៌មានលំអិតពីការប្រើប្រាស់ និងសេវាកម្ម។ 

ដោយកម្មវិធីប្រគល់ជូននេះ គឺបានរៀបចំឡើងនៅថ្ងៃទី 17 ខែវិច្ឆិកា ឆ្នាំ 2021  នៅក្នុងអាគារសិក្សារបស់វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ក្រោមការចូលរួមដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម បណ្ឌិត អ៊ុម រម្យណី អគ្គនាយកនៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា និង លោក ឧកញ៉ា សុខ ពិសិដ្ឋ អគ្គនាយក ក្រុមហ៊ុន ជីហ្គៀ គ្រុប ព្រមទាំងលោកគ្រូ និងថ្នាក់ដឹកនាំរបស់ក្រុមហ៊ុនមួយចំនួនផងដែរ។ 

គោលបំណងក្នុងការឧបត្ថម្ភសំភារៈគ្រឿងអេឡិចត្រូនិចនេះ គឺដើម្បីជួយលើកកំពស់កម្មវិធីសិក្សា និងការអនុវត្តផ្ទាល់របស់សិស្ស និសិ្សត អោយរឹតតែមានប្រសិទ្ធិភាព និងអាចបញ្ចប់ការសិក្សាប្រកបដោយចំណេះជំនាញយ៉ាងពិតប្រាកដ ហើយអាចស្វែងរកការងារនឹងបំពេញការងារ ប្រកបដោយសមត្ថភាពជំនាញ និងវិជ្ជាជីវៈ នឹងអាចទទួលបានប្រាក់ចំនូលខ្ពស់។ 

ការចូលរួមសហការណ៍ជាមួយវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជានាពេលនេះ មិនមែនជាលើកទីមួយរបស់ក្រុមហ៊ុន ជីហ្គៀ គ្រុប នោះទេ គឺយើងមានការចុះអនុស្សរណៈយោគយល់ជាមួយគ្នាតាំងពីឆ្នាំ 2014 ក្នុងកិច្ចសហការណ៍រួមគ្នា ហើយនេះជាការអនុវត្តនឹងការបន្តការងារួមគ្នារបស់យើង។ 

សកម្មភាពទាំងនេះ សរបញ្ជាក់ពីការយកចិត្តទុកដាក់នឹងបង្ហាញពីការធ្វើអាជីវកម្ម ប្រកបដោយទំនួលខុសត្រូវសំរាប់សង្គមជាតិ ក្រោមចក្ខុវិស័យដ៏ទូលំទូលាយ និងបេសកម្មដ៏ច្បាស់លាស់ក្នុងរយៈពេលវែងរបស់ក្រុមហ៊ុន ជីហ្គៀគ្រុប និងការមើលឃើញពីទិដ្ឋភាពផ្សេងៗនៃសង្គម ក្នុងការធ្វើការរួមគ្នាដើម្បីសំរេចបាននូវការអភិវឌ្ឍន៍ និងកាលើកកំពស់ជីវភាពរស់នៅអោយកាន់តែប្រសើរឡើងរបស់សហគមន៍មូលដ្ឋាន។

 

ព័ត៌មានពាណិជ្ជកម្ម