no-alternative title

ព្រឹត្តិការណ៌ Sony Alpha Festival 2023 នាំមកនូវបទពិសោធន៍ និងអត្ថប្រយោជន៌កាន់តែសំបូរបែបពីកាមេរ៉ា Sony

កាលពីថ្ងៃ 6 ខែមករា ឆ្នាំ 2023 កន្លងទៅនេះ ក្រុមហ៊ុន Sony ប្រចាំនៅប្រទេសកម្ពុជា បានរៀបព្រឹត្តិការណ៌ Sony Alpha Festival 2023 នៅផ្សារទំនើប អ៊ីអនសែនសុខ (AEON MALL SEN SOK) ដែលកម្មវិធីនេះ គឺមានរយៈពេល 3 ថ្ងៃ គឺចាប់ពីថ្ងៃ 6, 7 និងថ្ងៃទី 8 ខែមករា ឆ្នាំ 2023 នេះ នឹងមានការអញ្ជើញចូលរួមពីសំណាក់អ្នកជំនាញថតរូបល្បីៗជាច្រើនរូប ដែលរួមមានដូចជា លោក Sovanna Kem ដែលជាអ្នកជំនាញថតរូបសកម្មភាពបែបកីឡា និងបែបធម្មជាតិ, Pu SAM អ្នកជំនាញថតរូបបែប Pre-Weeding និងបែបម៉ូដែល ហើយនិងលោក Mardy Suong ដែលជាអ្នកជំនាញថតរូបភាពផ្នែកសត្វស្លាប និងបែប Street Photography ហើយនិងមានការចូលរួមពីអ្នកថតរូអាជីពមួយចំនួនទៀតផងដែរ។ 

រូបភាពពាណិជ្ជកម្ម
no-alternative title

នៅក្នុងរយៈពេល 3 ថ្ងៃនោះ មានអ្នកចូលរួមទស្សនាកម្មវិធីនេះជាច្រើន ហើយអ្នកជំនាញជាច្រើនរូប ក៏បានឡើងមកចែករំលែកបទពិសោធន៌ល្អៗ ក៏ដូចជារបៀបនៃការប្រើប្រាស់កាមេរ៉ា SONY នៅក្នុងការថតរូប និង ថតវីដេអូ តាមស្ថានភាព និងមតិកាខុសគ្នាផងដែរ។ តាមរយៈព្រឹត្តិការណ៌នេះ ក្រុមការងាររបស់ Sony ក៏បានបង្ហាញចេញផលិតផលកាមេរ៉ា Sony ជំនាន់ថ្មីៗជាច្រើនម៉ូដែលផងដែរ។ នៅក្នុងនោះក្រុមហ៊ុនក៏មានរៀនចំអោយមានម៉ូដែលឈុតអាពាហ៌ពិពាហ៌សម្រាប់អោយអ្នកថតរូប អាចធ្វើតេស្តជាមួយនិងកាមេរ៉ា Sony A7R V ដែលជាជំនាន់ថ្មីរបស់ខ្លួនថែមទៀត ដែលពិតជាពិសេសមែនទែន។ 

សូមជំរាបថា នៅក្នុងព្រឹត្តិការណ៌ Sony Alpha Festival 2023 នេះ ក្រុមហ៊ុន Sony ប្រចាំនៅប្រទេសកម្ពុជា បានរៀបចំនូវការដាក់តាំងនូវ Booth ធំៗចំនួន 5 ផ្សេងៗគ្នា ដើម្បីដាក់់តាំងនូវផលិតផលកាមេរ៉ា Sony ក៏ដូចជា ឡែន Sony រួមជាមួយនិងការដាក់អោយធ្វើតេស្តសាកល្បងទៅលើម៉ាស៊ីនថ្មីៗរបស់ Sony ជាច្រើនប្រភេទ បំរើតាមតម្រូវការចង់បានរបស់អ្នកប្រើប្រាស់ថែមទៀតផង។ នៅក្នុងនោះក៏មានការលេងហ្គេម និងឆ្លើយសំណួរងាយៗដើម្បីឈ្នះរង្វាន់ជាច្រើនពីក្រុមហ៊ុន Sony ថែមទទៀត។

អ្វីដែលពិសេសនោះ ដើម្បីជាការថ្លែងអណរគុណដល់ហ្វេនៗជាច្រើនរបស់ Sony នៅក្នុងរយៈពេល 3 ថ្ងៃនោះ ក្រុមហ៊ុន Sony ប្រចាំនៅប្រទេសកម្ពុជា ក៏មានរៀបចំនូវព្រឹត្តិការកម្សាន្តជាច្រើន រួមជាមួយនិងការដាក់លក់ជាពិសេស ឬហៅថា Special Hour Flash Sale សម្រាប់អតិថិជនផងដែរ ដែលកាតផ្តល់ជូននេះ គឺមានការលក់បញ្ចុះតម្លៃជាច្រើនទៅលើផលិតផលកាមេរ៉ា Sony ជាច្រើនម៉ូដែល និងលែនថ្មីៗរបស់ Sony ជាច្រើនប្រភេទផងដែរ។ 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន