no-alternative title

ទីបំផុត…កំពូលស្មាតហ្វូនអេក្រង់បត់ Galaxy Z Flip4 និង Galaxy Z Fold4 បានលេចរូបរាងពិតហើយថែមទាំងមាន Pre-Order ថែមជូនកាដូឡើងម៉ាអ៊ែម!

ស្របពេលនៃព្រឹត្តិការបើកសម្ពោធកំពូលស្មាតហ្វូនអេក្រង់បត់ដ៏ល្អឯក Galaxy Z ស៊េរី ប្រចាំឆ្នាំ 2022 ក្រុមហ៊ុនអេឡិចត្រូនិកខ្នាតយក្យ សាមសុង ប្រចាំប្រទេសកម្ពុជា ក៏បានអញ្ជើញអ្នកសារព័ត៌មានល្បីៗ និងអ្នកថតរូបអាជីពជាច្រើនឱ្យចូលរួមទស្សនានៃការផ្សាយផ្ទាល់ (Live) ឃើញផ្ទាល់ និងបានប៉ះផ្ទាល់ផង ដែលត្រូវបានធ្វើឡើងនៅ HighGround Skybar ក្នុងរាជធានីភ្នំពេញចាប់ពីម៉ោង 08:00 យប់ រហូតដល់ ម៉ោង 10:00 យប់ ផងដែរ។  

រូបភាពពាណិជ្ជកម្ម
no-alternative title

លោក ខ្លូត ពិសិដ្ឋ ប្រធានគ្រប់គ្រងផ្នែកផលិតផលទូរស័ព្ទដៃនៃក្រុមហ៊ុន សាមសុង អេឡិចត្រូនិក ប្រចាំព្រះរាជាណាចក្រកម្ពុជាបានមានប្រសាសន៍ថា៖“ យើងពិតជាមានសេចក្តីសោមនស្សរីករាយ និងរំភើបក្រៃលែងក្នុងការដាក់បង្ហាញនូវកំពូលស្មាតហ្វូនជំនាន់ថ្មីនេះ នៅក្នុងប្រទេសកម្ពុជាដែលជាប្រទេសកំពុងតែមានការជឿនលឿនផ្នែកបច្ចេកវិទ្យា និងស្មាតហ្វូននាពេលបច្ចុប្បន្ន ហើយយើងសង្ឃឹមជឿជាក់យ៉ាងមុតមាំថាម៉ូឌែល Samsung Galaxy Z ស៊េរី ប្រចាំឆ្នាំ ២០២២ នេះនឹងទទួលបានការគាំទ្រយ៉ាងច្រើនបំផុតពីសំណាក់អតិថិជនទាំងអស់ដែលកំពុងស្វែងរក និងទន្ទឹងរង់ចាំយ៉ាងអន្ទះសារនៃវត្តមានកំពូលស្មាតហ្វូននេះ។ 

 

ហើយសម្រាប់សករាជថ្មីចុងឆ្នាំ 2022 នេះក្រុមហ៊ុន សាមសុង ពិតជាបានធ្វើឱ្យ កាន់តែអង្រួនបេះដូងអ្នកគាំទ្រកាន់តែខ្លាំងឡើងម្តងទៀតហើយចំពោះ Galaxy Z ស៊េរី នេះជាមួយនឹងការបំពាក់នូវកំពូលបច្ចេកវិទ្យាដ៏ល្អឯកពិសេសៗ ជាច្រើន ដូចជា៖ កាមេរ៉ាជំនាញ  ដែលអាចថតភ្លឺច្បាស់ខ្លាំង បញ្ចេញរូបភាពរស់រវើក,កំពូលថាមពលថ្មអាចប្រើបានយូរ និងអ្វីដែលកាន់តែពិសេសបំផុតនោះគឺ Galaxy Z Fold4 មកលើកនេះគឺត្រូវបានបំពាក់មកជាមួយដៃគូដ៏ពិសេសប៊ិក S-Pen ជំនាន់ចុងក្រោយបំផុតមកស្រាប់ផងដែរដែលធ្វើឱ្យកាន់តែអស្ចារ្យជាងស្មាតហ្វូនជំនាន់មុនទៅទៀត ”។ 

 

ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់អតិថិជន និងដើម្បីឱ្យអតិថិជនរបស់ខ្លួនទាំងអស់ទទួលបាននូវ បទពិសោធន៍ថ្មី…ភាពអស្ចារ្យថ្មីនៃកំពូលបច្ចេកវិទ្យាជំនាន់ចុងក្រោយ ក្រុមហ៊ុនក៏នឹងដាក់ឱ្យអតិថិជនទូទាំងប្រទេសធ្វើការកម្ម៉ង់ទុកមុន (Pre-order) ចាប់ពីថ្ងៃទី 11 ដល់ 24 ខែសីហា ឆ្នាំ 2022 នៅតាមហាង ឬដេប៉ូចែកចាយផលិតផល សាមសុង ផ្លូវការដែលមានស្លាកសញ្ញា Pre-order ទូទាំងប្រទេស ជាមួយនឹងកម្មវិធីប្រូម៉ូសិនថែមជូនដ៏អស្ចារ្យដូចជា៖ 

* កម្ម៉ង់ទិញទុកមុន Galaxy Z Flip4 នឹងទទួលបាន   

- ស្រោមទូរស័ព្ទថ្លាដ៏ស្រស់ស្អាត 

- Galaxy Bud2 pro 

- ស៊ីមស្មាតលេខពិសេសជាមួយគម្រោងអ៊ីនធឺណេត 4GB រយៈពេល 12 ខែ! 

- បញ្ចុះតម្លៃលើការប្តូរអេក្រង់ថ្មីរយៈពេល1ឆ្នាំ(គិតចាប់ពីថ្ងៃទិញ) 

ដែលសរុបទឹកប្រាក់រហូតដល់ទៅ 358 ដុល្លារ 

  

* កម្ម៉ង់ទិញទុកមុន Galaxy Fold4 នឹងទទួលបាន   

- ស្រោមទូរស័ព្ទដ៏ស្រស់ស្អាតដែលអាចដាក់ប៊ិចបាន (standing cover with Pen)  

- Galaxy Bud2 pro 

- ស៊ីមស្មាតលេខពិសេសជាមួយគម្រោងអ៊ីនធឺណេត 4GB រយៈពេល 12 ខែ! 

- បញ្ចុះតម្លៃលើការប្តូរអេក្រង់ថ្មីរយៈពេល1ឆ្នាំ(គិតចាប់ពីថ្ងៃទិញ) 

ដែលសរុបទឹកប្រាក់រហូតដល់ទៅ 468 ដុល្លារ

 

សម្រាប់ព័ត៌មានលម្អិតបន្ថែមសូមអញ្ជើញមកសាកសួរនៅតាមហាងទំនើបចែកចាយផលិតផល សាមសុង ដោយផ្ទាល់ទាំងអស់ដែលនៅជិតលោកអ្នកបំផុតទូទាំងប្រទេស ឬក៏អាចចូលទៅកាន់ Facebook: SamsungCambodia, IG: samsungcambodia, TikTok: samsungcambodia ឬក៏អាចធ្វើការទំនាក់ទំនងទៅកាន់ផ្នែកសេវាបម្រើអតិថិជន 24/7 ឥតគិតថ្លៃតាម រយៈទូរស័ព្ទលេខ៖ 1800-20 32 32! 

* លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត!

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន