no-alternative title

OPPO Reno SUPERFANS Party ព្រឹត្តិការណ៌ជួបជុំហ្វេនៗដែលផ្តល់ភាពសប្បាយរីករាយ និងគួរឲ្យចាប់អារម្មណ៍ខ្លាំងបំផុត!

កាលពីម្សិលមិញនេះ ក្រុមហ៊ុន OPPO បានរៀបចំនូវព្រឹត្តិការណ៌ «OPPO Reno SUPERFANS Party» ដែលនេះគឺកម្មវិធីជួបជុំគ្នារវាងតារាតំណាងក្រុមហ៊ុន OPPO ទាំង 3 រូបរបស់ក្រុមហ៊ុនជាមួយនិងហ្វេនៗដែលជាអ្នកគាំទ្រជាច្រើនរូប។

រូបភាពពាណិជ្ជកម្ម
no-alternative title

សូមជំរាបថា នេះគឺជាលើកទី1 សម្រាប់ OPPO ដែលបង្កើត «OPPO Reno SUPERFANS Party» ក្នុងគោលបំណងអញ្ជើញហ្វេនគ្រប់បណ្តាទិសទី ដើម្បីចែករំលែកបទពិសោធន៍ ក៏ដូចជាការថ្លែងអំណរគុណទៅកាន់អ្នកគាំទ្រគ្រប់ជំនាន់របស់ស្មាតហ្វូន OPPO តាំងពី F Series រហូតដល់ Reno Series ក្នុងរយៈពេល 6 ឆ្នាំដែលបានឈានជើងចូលទីផ្សារនៅក្នុងប្រទេសកម្ពុជា ជាមួយនឹងការនាំយកស្មាតហ្វូនគ្រប់ជំនាន់ប្រកបដោយសមត្ថភាពថតរូបកាន់តែអស្ចារ្យ រចនាបថរូបរាងកាន់តែទាន់សម័យ ជាពិសេសផ្តល់ឲ្យអតិថិជននូវអ្វីដែលថ្មី និងឈានមុខជានិច្ច។

សម្រាប់កម្មវិធី «OPPO Reno SUPERFANS Party» ធ្វើឡើងនៅឯសណ្ឋាគារលំដាប់ថ្នាក់ផ្កាយ5 Raffles Hotel Le Royal កាលពីរសៀលថ្ងៃទី30 តុលា 2022 ដោយមានវត្តមានពិសេសពីតារាតំណាងក្រុមហ៊ុន OPPO ទាំង 3 រូបដូចជា ៖ ពេជ្រ សោភា, STEP, រ៉េត ស៊ូហ្សាណា ព្រមទាំងពិធីករដ៏ស្រស់សង្ហា ជា វណ្ណារិទ្ធិ ដែលគាត់ក៏ជា KOL មួយរូបប្រចាំក្រុមហ៊ុន OPPO ផងដែរ ដែលញុំាងបរិយាកាសកម្មវិធីនេះកាន់តែសប្បាយរីករាយ ហើយក៏នាំឲ្យហ្វេនដែលចូលរួមមានអារម្មណ៍រំភើបអាចចែករំលែកបទពិសោធន៍ប្រើប្រាស់ផ្ទាល់ខ្លួន និងមូលហេតុដែលធ្វើឲ្យពួកគាត់នៅតែជ្រើសរើសស្មាតហ្វូន OPPO ជាជម្រើសទី1។ 

លើសពីនេះ ក្រុមហ៊ុនក៏បានប្រកាសចែកពានរង្វាន់ទៅកាន់តារាតំណាងទាំង 3 រូបដែលបានសហការឆ្ពោះដំណើររួមគ្នាជាមួយ OPPO នាពេលកន្លងមកនេះ ព្រមទាំងមានការផ្តល់ជូនកាដូអនុស្សាវរីយ៍ដ៏ស្រស់ស្អាតទៅកាន់អ្នកគាំទ្រទាំងអស់ដែលបានចូលរួមតាមរយៈការលេងហ្គេមឆ្លើយសំណួរសប្បាយៗ ហើយនៅចុងកម្មវិធីក៏មានការរៀបចំទទួលទានអាហារជួបជុំគ្នាដ៏រីករាយ ព្រមទាំងមានពិធីកាត់នំគម្រប់ខួប 6 ឆ្នាំរវាងតារាតំណាងជាមួយអ្នកគាំទ្រ។ 

ជាកិច្ចបញ្ចប់នៃវគ្គនៃកម្មវិធី OPPO បានរៀបចំសំនួរសួរទៅកាន់ហ្វេនដែលចូលរួមទាំងអស់ «តើពួកគាត់មានក្តីស្រមៃសម្រាប់ 6 ឆ្នាំខាងមុខ?» ចុះអ្នកវិញមានក្តីស្រមៃអ្វី? ហើយអ្នកចង់ឲ្យមានកម្មវិធីបែបនេះបន្តទៀតនៅឆ្នាំក្រោយទៀតឬទេ? 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន