no-alternative title

realme 5i ដែលជាស្មាតហ្វូនស្តេចថ្ម បានប្រកាសលក់នៅថ្ងៃនេះហើយ តោះហ្វេនៗយើងនៅចាំអីទៀត!

ស្មាតហ្វូន realme បានបញ្ចេញផលិតផលថ្មីរបស់ខ្លួនជាផ្លូវការហើយកាលពីពេលថ្មីៗនេះ នោះគឺ realme 5i។ ថ្ងៃនេះ (ថ្ងៃទី 8 ខែកុម្ភៈឆ្នាំ 2020) realme 5i បានចាប់ផ្តើមលក់លើកដំបូងនៅលើទីផ្សារប្រទេសកម្ពុជា បន្ទាប់ពីម៉ូឌែលនេះត្រូវបានចេញផ្សាយរួចមក ហើយធ្វើឱ្យមនុស្សជាច្រើនមានអារម្មណ៍រំជើបរំជួលចំពោះទូរស័ព្ទកាមេរ៉ាភ្លោះដែលមានតម្លៃត្រឹមតែ 169 ដុល្លារតែប៉ុណ្ណោះ។ ក្រៅពីកាមេរ៉ាភ្លោះតើ realme 5i នឹងផ្តល់ជូនអ្វីបន្ថែមទៀត?

 

រូបភាពពាណិជ្ជកម្ម
no-alternative title

- Snapdragon 665 AIE & 4GB RAM + 64GB ROM

ស្មាតហ្វូនម៉ូឌែល realme 5i ត្រូវបានបំពាក់ដោយឈីបប្រភេទ Snapdragon 665, Octa-core, រចនាសម្ព័ន្ធទម្រង់  64 bit, បង្កើនល្បឿនដល់ 2.0GHz ។ ការរួមបញ្ចូលគ្នាទាំងអស់ផ្តល់នូវការការប្រតិបត្តិដ៏អស្ចារ្យ។ ឧបករណ៍អភិវឌ្ឍន៍រួមបញ្ចូលគ្នាត្រូវបានប្រើដើម្បីបន្ថែមទៅលើការអនុវត្តក្រាហ្វិចនិង បង្កើនអាយុកាលថ្មនៅពេលលេងហ្គេម។ ក្រៅពីកម្លាំង និងការសន្សំថាមពល បន្ទះឈីប Snapdragon ក៏ជះឥទ្ធិពលដល់កម្រិតរូបភាពផងដែរ។ ឈីប Snapdragon 665 ផ្ទុកនូវ Hexagon 686 DSP និង Hexagon Vector eXtensions (HVX) DSP ផ្តល់នូវការគាំទ្រកាន់តែខ្លាំងដល់មុខងារថតរូបរបស់កាមេរ៉ា។ វាផ្តល់ឱ្យអ្នកនូវបទពិសោធន៍ប្រសើរជាងមុនជាមួយនូវទំហំ RAM 4GB និង ROM 64GB វាធានានូវប្រតិបត្តិការរលូននិងមានទំហំផ្ទុកគ្រប់គ្រាន់សម្រាប់អ្នកប្រើប្រាស់គ្រប់រូប។

5000mAh ថាមពលថ្មធំខ្លាំង

realme 5i ត្រូវបានបំពាក់ដោយថាមពលថ្មដែលមានសមត្ថភាពខ្ពស់រហូតដល់ 5000mAh ដែលអាចទ្រទ្រង់បានរយៈពេល 30 ថ្ងៃ។ ដូចគ្នានេះផងដែរ realme 5i មានប្រព័ន្ធបញ្ញាសប្បនិមិត្ត AI freezer និងមុខងារសន្សំសំចៃថាមពលអេក្រង់ដែលមុខងារដ៏ពិសេសនេះមិនធ្លាប់មានបានដាក់ទៅលើស្មាតហ្វូនដែលនៅជួរខ្ទង់តម្លៃ នេះឡើយ។  អាយុកាលថ្មមានភាពប្រសើរជាងមុនដោយកម្មវិធីក្នុងស្មាតហ្វូនបន្ថែម។ បច្ចេកវិទ្យាដំណើរការ 11nm កម្រិតខ្ពស់ អនុញ្ញាតឱ្យដំណើរការស្វាតហ្វូនកម្លាំងខ្លាំង និង កាន់ថ្មបានយូរដោយសារតែការប្រើប្រាស់ថាមពលទាបបំផុត។ គួរបញ្ជាក់ផងដែរថាថាមពលថ្មគឺ 5000mAh ដំណើរការរួមគ្នាជាមួយឆ្នាំងសាក 10W ដែលសាកពី 0 ទៅ 100% ចំណាយពេលត្រឹមតែ 30 នាទីតែប៉ុណ្ណោះ ហើយម៉ូឌែល realme 5i នេះធានាថាអ្នកនឹងទទួលបានបទពិសោធ៍ល្អនិងប្រសើរជាងមុន។

- Quad Camera

realme 5i បានបន្តការបញ្ជាក់ស្តង់ដារនៃ realme 5 ស៊េរី នេះរួមមាន- កាមេរ៉ា 4 គ្រាប់។  realme 5i មានលេនគោល 12MP, លេនទូលាយ 8MP, លេនថតបញ្ឈរ (Portrait) 2MP និងលេនម៉ាក្រូសម្រាប់ថតរូបជិត 2MP ក៏មានសេនស័រខាងមុខទំហំ 8MP ផងដែរ។ ក្នុងនោះកាមេរ៉ាក៍បំពាក់មុខងារថតពេលយប់ ឬទីងងឹត ដែលហៅថា ( Super nightscape 2.0) មិនត្រឹមតែប៉ុណ្ណោះ វាអាចជួយដល់ការថតវីដេអូដែលមានលំនឹងល្អ គ្មានចលនាអង្រួននិងរង្គើរ ហើយវាក៏មានមុខងារសម្រាប់ថតវីដេអូយឺតៗ ( slow motion ) រហូតដល់ 240 FPS ទៀតផង។

- អេក្រង់ទំហំ 6.5 អ៊ីញ

អេក្រង់ធំ និងចាប់ប្លង់រូបភាពបានធំទូលាយអាចឱ្យអ្នកមើលឃើញកាន់តែធំជាងមុននៅពេលដែលអ្នកលេងហ្គេម មើលភាពយន្ត ឬជជែកកំសាន្តជាវីដេអូ។ ជាមួយនឹងកម្រិតអេក្រង់ធំរហូតដល់ 89% ពីអេក្រង់ដល់តួរស្មាតហ្វូន, ស្នាមអុជតូចផ្ដល់ឱ្យអ្នកទទួលបានរូបភាពធំ នឹងច្បាស់។

ការរចនាមានលក្ខណៈល្អពិសេស

ដូចដែលអ្នកបានឃើញពីការរចនានៅពេលនេះ realm 5i ផ្តល់ជូននូវការរចនាម៉ូដថ្មីដែលមាន 2 ពណ៌ គឺ forest green នឹង aqua blue។ ពន្លឺចែងចាំងបង្ហាញនូវថាមពល សក្ដានុពល បែបយុវវ័យសម័យថ្មី។ ពណ៌ទាំង 2 របស់ realme 5i មិនត្រឹមតែស្រស់ស្អាតប៉ុណ្ណោះទេ ប៉ុន្តែវាបានផ្តល់ការរចនាបន្ថែមនូវសភាពគ្រើមៗ ដើម្បីផ្តល់ភាពងាយស្រួលពេលចាប់កាន់ មិនប្រឡាក់និងជាប់ស្នាមម្រាមដៃ ដែលធ្វើឱ្យអ្នកប្រើប្រាស់ទទួលបាននូវបទពិសោធន៍ថ្មីដ៏អស្ចារ្យ។

កម្មវិធីពិសេសនិងកាដូជាច្រើន

ពេលនេះ realme 5i ក៏មានផ្តល់ជូនកាដូដ៏គួរឱ្យទាក់ទាញផងដែរដូចជា កាសស្តាប់ត្រចៀក និងស៊ីមកាត Smart ដែលភ្ជាប់គម្រោងធំហ្មងរហូតដល់ 12 សប្តាហ៍ ដោយចំណាយត្រឹមតែ 169 ដុល្លារប៉ុណ្ណោះ លោកអ្នកអាចទទួលបានកំពូលស្មាតហ្វូន និងកាដូដ៏មានអត្ថប្រយោជន៍ដ៏ច្រើនសម្បូរបែប តើលោកអ្នកនៅចាំអ្វីទៀត? 

 

 

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន