របាយការណ៍ថ្មីមួយចេញពីប្រទេសចិន បានបង្ហាញអំពីរូបភាព Render ថ្មីមួយទៀតរបស់ទូរស័ព្ទស៊េរីថ្មី Huawei P10 Plus ។ យើងធ្លាប់បានឃើញនូវរូបភាព Render បែកធ្លាយជាច្រើនសន្លឹករួចមកហើយរបស់ទូរស័ព្ទ Huawei P10 នៅក្នុងសប្តាហ៍នេះ ពេលនេះ យើងបានឃើញរូបភាព Render នៃផ្នែកខាងមុខ និងផ្នែកខាងក្រោយរបស់ទូរស័ព្ទ Huawei P10 Plus វិញម្តង។ ចំណុចខ្មៅមួយដែលស្ថិតនៅផ្នែកខាងមុខគឺជា Sensor ថ្មីមួយទៀតដែលត្រូវបានគេអះអាងថា ជាប្រព័ន្ធស្កែនប្រស្រីភ្នែក (Iris Scanner) ដែលស្រដៀងទៅនឹងហ្វាប់ប្លេត Galaxy Note 7 ផងដែរ។
ព័ត៌មានបែកធ្លាយលើកមុនបញ្ជាក់ថា ទូរស័ព្ទ Huawei P10 នឹងមិនមាននូវ Sensor នេះ នៅផ្នែកខាងក្រោយ ឬប៊ូតុង Home Key ទៀតនោះទេ ហើយទូរស័ព្ទនេះនឹងប្រើប្រាស់នូវប្រព័ន្ធស្កែនក្រយ៉ៅដៃនៅផ្ទៃខាងមុខវិញ។ ព័ត៌មានខុសគ្នាមួយទៀតនោះគឺថា សម្រា ប់ទូរស័ព្ទ Huawei P10 Plus នឹងប្រើប្រាស់នូវប្រព័ន្ធស្កែនក្រយ៉ៅដៃស្ថិតនៅផ្នែកខាងក្រោយ ហើយវានៅតែមានប៊ូតុង Home Key នៅផ្នែកខាងមុខ។ បន្ថែមពីនេះទៀតនោះ ទូរស័ព្ទ Huawei P10 Plus ក៏មានអេក្រង់កោងដែលមានរូបរាងស្រដៀងទៅនឹងទូរស័ព្ទ Mate 9 Pro ។ ពាក្យចចាមអារ៉ាមមួយចំនួននិយាយថា ទំហំអេក្រង់របស់ Huawei P10 Plus ដូចទៅនឹងទំហំអេក្រង់របស់ទូរស័ព្ទ Mate 9 Pro គឺ 5.5 អ៊ីងជាមួយអេក្រង់កោង។
កាលពីពេលមុននេះ ព័ត៌មានបែកធ្លាយមួយបញ្ជាក់ថា ទូរស័ព្ទ Huawei P10 Plus មានព័ទ្ធដែករង្វង់នៅជុំវិញ Laser-Assistant Sensor សម្រាប់មុខងារ Autofocus ។ វាគឺជារង្វង់ដែកមួយដែលយើងធ្លាប់បានឃើញរួចម្តងមកហើយនៅពេលដែលរូបភាពរបស់ Huawei P10 Plus ត្រូវបានបែកធ្លាយ។ ប្រភពដដែលនេះបញ្ជាក់ថា ទូរស័ព្ទ Huawei P10 នឹងប្រើប្រាស់នូវបន្ទះឈីប HiSilicon Kirin 960 ខណៈពេលដែលទូរស័ព្ទ Huawei P10 Plus នឹងប្រើប្រាស់នូវបន្ទះឈីប Kirin 965 ។ ទូរស័ព្ទ Huawei P10 នឹងមានទំហំ 4GB+64GB / 6GB+128GB ខណៈពេលដែលទូរស័ព្ទ Huawei P10 Plus នឹងមានទំហំ 6GB-128GB / 8GB-256GB ។ ទូរស័ព្ទទាំងពីរស៊េរីម៉ូដែលនេះមានរន្ធដោត microSD និងដំណើរការនូវប្រព័ន្ធប្រតិបត្តិការ Android Nougat ជាមួយនឹង EMUI 5.0 ។
សម្រាប់ថាមពលថ្មរបស់ Huawei P10 និង Huawei P10 Plus គឺមានទំហំ 3100mAh និង 3650mAh រៀងគ្នា។ លើសពីនេះទៀត វាមានពីរពណ៌ថ្មីបន្ថែមទៀតគឺពណ៌បៃតង និងពណ៌ស្វាយ ដែលយើងមិនធ្លាប់បានឃើញពីមុនមកនោះទេ។ ទូរស័ព្ទ Huawei P10 នឹងធ្វើការប្រកាសបង្ហាញខ្លួននៅក្នុងព្រឹត្តិការណ៍ MWC 2017 ហើយតម្លៃរបស់វាគឺ 699 ដុល្លារអាមេរិច៕