កាលពីម្សិលមិញនេះ Samsung បានចេញសេចក្តីបញ្ជាក់យ៉ាងច្បាស់ថា ក្រុមហ៊ុន នឹងមានការបង្ហាញខ្លួននូវផលិតផលចម្បងរបស់ខ្លួនក្នុងព្រឹត្តិការណ៍ WMC 2017 នៅថ្ងៃទី 26 ខែកុម្ភះ ខាងមុខនេះ។ លិខិតអញ្ជើញសម្រាប់អ្នកចូលរួម ត្រូវបានបង្ហាញពីភាពអស្ចារ្យសម្រាប់ការបង្ហាញពីផលិតថ្មីៗរបស់ Samsung ដូចជាកំពូលថែបប្លែតជំនាន់ថ្មី Galaxy Tab S3 ជាដើម។ ទោះជាយ៉ាងណា សម្រាប់ភ្ងៀវដែលមានវត្តមានក្នុងព្រឹត្តិការនោះ នឹងត្រូវបានផ្តល់ឱកាសក្នុងការធ្វើតេស្តនូវផលិតផលថ្មីពីក្រុមហ៊ុន Samsung ផ្ទាល់ក្នុងរយះពេលមួយខែក្រោយមក ដែលនឹងបង្ហាញពីទូរស័ព្ទស្មាតហ្វូនជំនាន់ថ្មី Galaxy S8 ។
បើតាមប្រព័ន្ធផ្សព្វផ្សាយប្រទេសកូរ៉េ បានរាយការណ៍ថាក្រុមហ៊ុន Samsung គ្រោងនឹងបង្ហាញនូវវីដេអូដែលមានរយះពេលមួយនាទី ដែលបង្ហាញពីទូរស័ព្ទ Galaxy S8 ក្នុងព្រឹត្តិការណ៍សមាជទូរស័ព្ទពិភពលោក MWC ឆ្នាំ 2017 នេះ។ ម្យ៉ាងវិញទៀត ក្រុមហ៊ុន Samsung ក៏បានបញ្ជាក់យ៉ាងច្បាស់ហើយថា ក្រុមហ៊ុន នឹងមិនបង្ហាញចេញនូវទូរស័ព្ទស្មាតហ្វូន Galaxy S8 នៅក្នុងខែក្រោយ ប៉ុន្តែក្រុមហ៊ុនមួយនេះ នៅតែមិនបានបញ្ជាក់ឲ្យបានច្បាស់លាស់នៅឡើយ អំពីព័ត៍មានដែលលេចលឺកន្លងទៅ។
គួរបញ្ចាក់ផងដែរថា ក្រុមហ៊ុន Samsung គ្រោងនឹងធ្វើការបង្ហាញ Galaxy S8 នៅថ្ងៃទី 29 ខែមិនា ខាងមុខនេះ ប៉ុន្តែស្មាតហ្វូនមួយនេះមិនត្រូវបានដាក់លក់រហូតដល់ថ្ងៃទី21 ខែមេសា ឯណ្ណោះ ម្យ៉ាងវិញទៀត ថែបប្លេត Samsung Galaxy Tab S3 ទំនងជាត្រូវបានដាក់លក់នៅលើទីផ្សារមុន Galaxy S8 ។