no-alternative title

ប្រអប់ដ៏ស្រស់ស្អាតរបស់ស្មាតហ្វូន Samsung Galaxy S8+ ត្រូវបានទម្លាយចេញតាមប្រព័ន្ធអ៊ីនធើណិត

ប្រអប់ដ៏ស្រស់ស្អាតសម្រាប់ដាក់ស្មាតហ្វូនស៊េរីថ្មី Samsung Galaxy S8+ ត្រូវបានអ្នកណាម្នាក់នៅក្នុងក្រុមហ៊ុន Verizon ថតផ្នែកខាងមុខ និងផ្នែកខាងក្រោយនៃប្រអប់របស់ស្មាតហ្វូននេះ។ វាមិនដូចទៅនឹងស្មាតហ្វូនស៊េរីថ្មីបង្ហាញខ្លួននៅឆ្នាំមុននោះទេ ប្រអប់របស់ស្មាតហ្វូន Galaxy S8+ មានពណ៌ខ្មៅ ចំនែកឈ្មោះម៉ូដែល Galaxy S8+ វិញមានពណ៌ខៀវដ៏ស្រស់ស្អាត។អ្វីដែលសំខាន់ទៀតនោះ នៅផ្នែកខាងក្រោយនៃប្រអប់ដ៏ស្រស់ស្អាតនេះផ្តល់នូវព័ត៌មានលម្អិតជាច្រើន។ អ្នកនឹងទទួលបាននូវឆ្នាំងសាកមួយដែលក្រុមហ៊ុនបច្ចេកវិទ្យា Samsung ហៅថា ‘Micro USB connector’ និង 'USB connector' ។ វាដូចជាដុំ Adapters ដែលធ្លាប់បង្ហាញខ្លួននៅលើហ្វាប់ប្លេត Galaxy Note 7 ។ 

នៅខាងក្នុងប្រអប់នេះ វាមានកាសស្តាប់មួយគូ។ វាមានពាក្យចចាមអារ៉ាមនិយាយថា ស្មាតហ្វូនស៊េរីថ្មីត្រកូល Galaxy S8 នឹងនឹងប្រើប្រាស់នូវកាស AKG-branded earbuds (ក្រោមការផលិតរបស់ក្រុមហ៊ុន Harman) ប៉ុន្តែនៅលើប្រអប់នេះមិនមានបញ្ជាក់ព័ត៌មានអ្វីនោះទេ។ ស្មាតហ្វន Samsung Galaxy S8 និង Galaxy S8+ នឹងប្រកាសសម្ភោធន៍ជាផ្លូវការនៅក្នុងព្រឹត្តិការណ៍ Unpacked Event នៅថ្ងៃទី 29 ខែមីនាខាងមុខនេះ ហើយយើងនឹងដឹងពីលក្ខណៈសម្បត្តិរបស់ស្មាតហ្វូនស៊េរីថ្មីនេះជាច្រើនទៀតនៅក្នុងព្រឹត្តិការណ៍នោះជាក់ជាមិនខាន៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន