no-alternative title

ក្រុមហ៊ុន Vietjet សម្ពោធផ្លូវហោះហើរ ហាណូយ-សិង្ហបុរី និងស្វាគមន៍អ្នកដំណើរដំបូងបំផុតនៃជើងហោះហើរនេះ

នៅថ្ងៃនេះនៅឯអាកាសយានដ្ឋាន Changi ប្រទេសសិង្ហបុរី ក្រុមហ៊ុនអាកាសចរណ៍ Vietjet  បានរៀបចំការសម្តែងរាំជាក្រុមក្នុងហ្វូងមហាជនដើម្បីធ្វើការអបអរសាទរដល់ការសម្ពោធផ្លូវហោះហើរហាណូយ-សិង្ហបុរី ក៏ដូចជាធ្វើការស្វាគមន៍អ្នកដំណើរដំបូងបំផុតនៃជើងហោះហើរនេះ ក្រោមអធិបតីភាពនៃក្រុមនាយកក្រុមហ៊ុន និងអ្នកដំណើរនានានៅអាកាសយានដ្ឋាន Changi។ អ្នកដំណើរទាំងអស់ទទួលបានអំណោយយ៉ាងស្រស់ស្អាតពីក្រុមអ្នកបម្រើលើយន្តហោះរបស់ក្រុមហ៊ុន Vietjet ។ ផ្លូវហោះហើរថ្មីនេះ ត្រូវបានគេរំពឹងថា នឹងបំពេញតាមតម្រូវការកើនឡើងនៃភ្ញៀវទេសចរណ៍ឯកជន អ្នកដំណើរ អ្នកជំនួញ ក៏ដូចជាដើម្បីជំរុញពាណិជ្ជកម្ម និងធ្វើសមាហរណកម្មក្នុងតំបន់។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ក្រុមហ៊ុន Vietjet បានធ្វើការផ្តល់ជូនពិសេសរយៈពេល 2 ថ្ងៃគឺនៅថ្ងៃទី 27-28  ខែមេសា ឆ្នាំ 2017  ដែលអនុវត្តសម្រាប់ផ្លូវហោះហើរថ្មីនេះ ដោយតម្លៃសំបុត្រគឺមិនត្រូវបានគិតថ្លៃឡើយ។ ពេលវេលាសម្រាប់កក់គឺចាប់ពីម៉ោង 12 ថ្ងៃត្រង់ (GMT+7) ថ្ងៃទី២៧ ខែមេសា ឆ្នាំ 2017 រហូតដល់ម៉ោង 23.59 (GMT+7) ថ្ងៃទី ២៨ ខែមេសា ឆ្នាំ 2017 នៅក្នុងគេហទំព័រ www.vietjetair.com ហើយរយៈពេលធ្វើដំណើរគឺផ្តល់ជូនចាប់ពីថ្ងៃថ្ងៃទី 14 ខែសីហា ឆ្នាំ 2017 រហូតដល់ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2017 (មិនគិតបញ្ចូលថ្ងៃឈប់សម្រាក)។  ជើងហោះហើរហាណូយ-សិង្ហបុរីគឺប្រតិបត្តិការជារៀងរាល់ថ្ងៃដោយក្នុងមួយជើងគឺមានរយៈពេល 2ម៉ោង 55 នាទី។ ជើងហោះហើរចេញពីហាណូយគឺចាប់ផ្តើមហោះនៅម៉ោង 10 (ម៉ោងក្នុងស្រុក) និងមកដល់សិង្ហបុរីនៅម៉ោង 13:55នាទី (ម៉ោងក្នុងស្រុក)។ ជើងហោះហើរត្រលប់មកវិញ គឺចាកចេញនៅម៉ោង 14:55 និងចុះចតនៅហាណូយម៉ោង 16:50នាទី។ 

ពេលនេះ អ្នកអាចធ្វើការកក់សំបុត្រយន្តហោះ សម្រាប់ជើងហោះហើរថ្មីនេះ រួមគ្នាជាមួយប្រូម៉ូស្សិនប្រចាំថ្ងៃរបស់ក្រុមហ៊ុនចាប់ពីម៉ោង 12:00 រហូតដល់ម៉ោង 14ៈ00 (GMT+7) ដោយចូលទៅកាន់គេហទំព័រ www.vietjetair.com (អាចប្រើជាមួយទូរសព្ទឆ្លាតវៃដោយចូលទៅកាន់ http://m.vietjetair.com ឬចូលទៅក្នុងហ្វេសប៊ុករបស់ក្រុមហ៊ុន www.facebook.com/vietjetvietnam (លោកអ្នកគ្រាន់តែចុចប៊ូតុង “Booking”) ឬអាចទូរសព្ទទៅកាន់លេខ 19001886 ឬអញ្ជើញមកកាន់ការិយាល័យលក់សំបុត្ររបស់ក្រុមហ៊ុន Vietjet នៅទូទាំងប្រទេស។ ការទូទាត់ប្រាក់អាចធ្វើបានយ៉ាងងាយជាមួយកាតឥណទាន និងកាតឥណពន្ធ Visa, MasterCard, JCB, KCP និង American Express និងកាត ATM ដែលចេញដោយធនាគារវៀតណាមទាំង 29 ដែលបានចុះបញ្ជីជាមួយនឹងសេវាកម្មធនាគារតាមអ៊ីនធើណេត។

ជាមួយនឹងសេវាកម្មគុណភាពខ្ពស់ និងការលក់សំបុត្រតម្លៃទាបពិសេស និងសំបុត្រថ្នាក់ចម្រុះជាច្រើន ក្រុមហ៊ុន VietJet ផ្តល់ជូនអ្នកដំណើរនូវបទ ពិសោធន៍ហោះហើរដ៏រីករាយអមជាមួយក្រុមការងារបម្រើលើយន្តហោះដ៏រួសរាយរាក់ទាក់ កៅអីអង្គុយដ៏មានផាសុកភាព អាហារក្តៅៗឈ្ងុយឆ្ងាញ់ និងកម្មវិធីសប្បាយៗពោរពេញដោយការភ្ញាក់ផ្អើលដែលក្រុមហ៊ុនបានរៀបចំក្នុងអំឡុងពេលហោះហើរ។

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន