no-alternative title

បែកធ្លាយស្មាតហ្វូនស៊េរីថ្មី LG G6 Mini អេក្រង់ទំហំ 5.4 អ៊ីង និងដាក់លក់នាពេលឆាប់ៗខាងមុខនេះ

ថ្មីៗនេះ ស្មាតហ្វូនស៊េរីថ្មី LG G6 របស់ក្រុមហ៊ុន LG ប្រកាសដាក់លក់ជាផ្លូវការនៅក្នុងទឹកដីសហរដ្ឋអាមេរិច ប៉ុន្តែក្រុមហ៊ុនបច្ចេកវិទ្យាកូរ៉េខាងត្បូងនេះ គឺមានគម្រោងក្នុងការដាក់លក់ស្មាតហ្វូនស៊េរី Mini របស់ខ្លួននាពេលឆាប់ៗខាងមុខនេះដែរ។ ខណៈពេលដែលព័ត៌មាននេះ នៅមិនទាន់ទម្លាយជាផ្លូវការនៅឡើយទេនោះ រូបភាពមួយចំនួនរបស់ស្មាតហ្វូន LG G6 Mini នេះ ក៏ត្រូវបានគេបង្ហោះនៅលើអនឡាញផងដែរ។ មិនខុសពីស្មាតហ្វូន LG G6 អេក្រង់ 5.7 អ៊ីងនោះទេ ស្មាតហ្វូន LG G6 Mini មានអេក្រង់ទំហំ 5.4 អ៊ីងនិងមានកម្រិតអេក្រង់ធៀបនឹងតួខ្លួន 80% ។

ទោះជាយ៉ាងណាក៏ដោយ ស្មាតហ្វូន LG G6 និង LG G6 Mini មានកម្រិត 18:9 aspect ratio ដូចនេះ ប្រសិនបើលោកអ្នកមិនមែនជាអ្នកគាំទ្ររបស់ស្មាតហ្វូន LG ស៊េរីថ្មីនេះនោះទេ លោកអ្នកប្រហែលជាខកចិត្តបន្តិចហើយ។ ក្រៅពីទំហំអេក្រង់របស់ស្មាតហ្វូនស៊េរីថ្មីនេះ លក្ខណៈសម្បត្តិរបស់ LG G6 Mini ស្ថិតនៅក្នុងមន្ទិលសង្ស័យនៅឡើយ។ ក្រុមហ៊ុនបច្ចេកវិទ្យា LG ប្រហែលជាអាចផ្លាស់ប្តូរនូវលក្ខណៈសម្បត្តិមួយចំនួននៅលើស្មាតហ្វូន LG G6 Mini ដើម្បីទម្លាក់តម្លៃរបស់ស្មាតហ្វូននេះ ឬស្មាតហ្វូន LG G6 Mini អាចបំពាក់នូវលក្ខណៈសម្បត្តិដូចគ្នាទៅនឹង LG G6 ដូចនេះតម្លៃរបស់វាអាចនឹងមានតម្លៃថ្លៃដដែល។

រូបភាពពាណិជ្ជកម្ម
no-alternative title

ទន្ទឹមនឹងនេះផងដែរ ស្មាតហ្វូន LG G6 Mini ប្រហែលជាមិនមែនជាឈ្មោះផ្លូវការរបស់ស្មាតហ្វូនស៊េរីថ្មីរបស់ក្រុមហ៊ុន LG នោះទេ។ បើទោះបីជាស្មាតហ្វូននេះ បង្ហាញខ្លួននៅលើទីផ្សារពិតប្រាកដមែននោះ ក្រុមហ៊ុន LG ក៏ប្រហែលជាជ្រើសរើសក្នុងការដាក់លក់ស្មាតហ្វូន LG G6 Mini នៅក្នុងទីផ្សារមួយចំនួនដែលខ្លួនជ្រើសរើស ហើយទីផ្សារអាមេរិចប្រហែលជាមិនដាក់លក់ទេ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន