no-alternative title

LG V30 អាចនឹងប្រើប្រាស់ប៉ាតង់ថ្មីនេះ សម្រាប់អេក្រង់ទីពីរដែលមានគែមស្តើង

សង្គ្រាមនៃរចនាអេក្រង់គែមតូចបំផុតកំពុងតែខ្លាំងក្លា។ ក្រុមហ៊ុនបច្ចេកវិទ្យា Apple ប្រហែលជាមានគំនិតសម្រាប់រឿងនេះ ផងដែរ គ្រាន់តែវាស្ថិតនៅក្នុងការពន្យារពេលសិន។ ក្រុមហ៊ុនបច្ចេកវិទ្យា Xiaomi ចាប់ផ្តើមធ្វើរឿងនេះមុនគេ ហើយក្រុមហ៊ុនបច្ចេកវិទ្យា LG ក៏បន្តដំណើរតាមក្រោយ។ យ៉ាងណាមិញ វត្តមានរបស់ស្មាតហ្វូនស៊េរីថ្មី Samsung Galaxy S8 ក៏ភ្ជាប់ជាមួយនឹងអេក្រង់ធំដែលមានគែមព័ទ្ធស្តើងបំផុត។ ប្រសិនបើក្រុមហ៊ុនបច្ចេកវិទ្យា LG ពិតជាមានគម្រោងក្នុងការប្រើប្រាស់ប៉ាតង់នេះពិតមែន ស្មាតហ្វូនជំនាន់បន្ទាប់ពីស្មាតហ្វូន LG G6 គឺស្មាតហ្វូន LG V30 នឹងមានអេក្រង់ទី 1 និងអេក្រង់ទី 2 ដ៏ពេញលេញ។

ប្រសិនបើស្មាតហ្វូន LG V30 មានការរចនារូបរាងស្រដៀងគ្នាទៅនឹងស្មាតហ្វូន LG G6 នោះ ក្រុមហ៊ុនបច្ចេកវិទ្យា LG អាចនឹងប្រើប្រាស់នូវប៉ាតង់នេះសម្រាប់អេក្រង់ទីពីររបស់ខ្លួនបាន។ ក្រុមហ៊ុនអាចធ្វើរឿងនេះបានយ៉ាងពិតប្រាកដ។ ខុសគ្នាពីស្មាតហ្វូនស៊េរីថ្មី V10 និង V20 ស្មាតហ្វូននេះនឹងមានកាមេរ៉ាខាងមុខស្ថិតនៅចំណុចកណ្តាលនៃស្មាតហ្វូនតែម្តង ហើយវានឹងភ្ជាប់ជាមួយនឹងលក្ខណៈពិសេសជាច្រើនទៀតនៅលើអេក្រង់ទីពីរ។ សម្រាប់ព័ត៌មានជាច្រើនទៀតនៅមិនទាន់ទម្លាយឱ្យដឹងនៅឡើយទេ ប៉ុន្តែគែមព័ទ្ធជុំវិញអេក្រង់ពិតជាស្តើងតូចនៅផ្នែកខាងលើជាក់ជាមិនខាន។

រូបភាពពាណិជ្ជកម្ម
no-alternative title

 

សម្រាប់ដំណើរការនៃស្មាតហ្វូនស៊េរីថ្មី LG V30 នៅមិនទាន់មានការបញ្ជាក់អ្វីពីក្រុមហ៊ុនបច្ចេកវិទ្យា LG នៅឡើយទេ ប៉ុន្តែក្រុមហ៊ុន LG អាចនឹងបំពាក់នូវមុខងារមួយចំនួនដែលគ្រោងនឹងប្រើប្រាស់នៅលើទូរស័ព្ទ iPhone 8 ដូចជាការបង្កប់នូវប្រព័ន្ធស្កែនក្រយ៉ៅដៃនៅក្រោមអេក្រង់ជាដើម។ សម្រាប់ Speakers វិញវានឹងបង្កប់នៅជុំវិញប្រព័ន្ធកាមេរ៉ាខាងមុខ។ ការប្រើប្រាស់បែបនេះក៏អាចជាកត្តាប៉ះពាល់ទៅដល់ប្រព័ន្ធដំណើរការរបស់កាមេរ៉ាផងដែរ។្អេក្រង់របស់ស្មាតហ្វូន LG V30 អាចនឹងបំពាក់នូវលក្ខណៈសម្បត្តិពិសេសៗជាច្រើន។ យោងទៅតាមប្រភពនេះ វាអាចនឹងមានការផ្លាស់ប្តូរទៅប្រើប្រាស់អេក្រង់ OLED Panels ផងដែរសម្រាប់ LG V30 ហើយក្រុមហ៊ុនបច្ចេកវិទ្យា LG ក៏អាចប្រើប្រាស់អេក្រង់គែមកោងបានថែមទៀត៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន