no-alternative title

Angry Birds Evolution បានធ្វើការអភិវឌ្ឍន៍ និងបើកដំណើរការថ្មី មានការរចនារូបភាពកាន់តែស្អាត និងទាក់ទាញ

ក្រុមហ៊ុនផលិតហ្គេមដ៏ល្បីល្បាញ Rovio បានសហការជាមួយនឹងស្ទូឌីយ៉ោ Chimera Entertainment របស់អាឡឺម៉ង់ បានធ្វើការអភិវឌ្ឍន៍ទៅលើហ្គេម Angry Birds Evolution ហើយពួកគេក៏ទទួលបានលទ្ធផលជាវិជ្ជមានផងដែរ។ ហ្គេមនេះ មានចំនួនអ្នកទាញយកច្រើនជាង 1 លានដងនៅលើ Google Play ហើយវាទទួលបានការដាក់ពិន្ទុដល់ទៅ 4.5 លើ 5.0 ។ ខុសពីហ្គេម Angry Birds ជំនាន់មុនៗ ហ្គេម Angry Birds Evolution ចុងក្រោយនេះភ្ជាប់ជាមួយនឹងក្រាហ្វិកកម្រិត Console និងជាហ្គេមប្រភេទ RPG ដែលផ្តោតខ្លាំងទៅលើមូលដ្ឋាននៃការប្រយុទ្ធ។ បើទោះបីជាហ្គេមនេះមានសត្វចាបចំនួន 5 ប្រភេទ ដែលមានសមត្ថភាពខុសៗគ្នាក្តី អ្នកលេងហ្គេមនៅតែអាចប្រមូល និងចាប់តួអង្គជាច្រើនទៀតដល់ទៅជាង 100 ។

រូបភាពពាណិជ្ជកម្ម
no-alternative title

បន្ថែមពីនេះទៀត ក្រុមហ៊ុនផលិតហ្គេម Rovio បន្ថែមនូវព្រឹត្តិការណ៍នៃការលេងហ្គេមប្រចាំសប្តាហ៍ដែលអនុញ្ញាតអោយអ្នកលេងហ្គេមអាចទទួលបានរង្វាន់ជាច្រើនរួមទាំងឱកាសក្នុងការបន្ថែមនូវហ្វូងសត្វរបស់ពួកគេបានថែមទៀត។ ការប្រកួត PvP ក៏ដំណើរការបានដែរ ហើយវាឈ្មោះថា The Oinktagon ។ Angry Birds Evolution គឺជាហ្គេមលេងឥតគិតថ្លៃ ប៉ុន្តែក្រុមហ៊ុន Rovio ផ្តល់នូវសេវាកម្មប្រចាំថ្ងៃ Subscription ដែលផ្តល់អត្ថប្រយោជន៍ជាច្រើនសម្រាប់អ្នកលេងហ្គេមនេះ។ តើលោកអ្នកត្រូវចំណាយទឹកប្រាក់ប៉ុន្មានសម្រាប់ហ្គេម Angry Birds Evolution នេះ? ការ Subscription ទៅលើហ្គេមថ្មីនេះមានតម្លៃ $24.99 ក្នុងមួយខែដែលលោកអ្នកអាចចំណាយតាមគណនី Google Play ឬ iTunes ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន