no-alternative title

ស្មាតហ្វូនស៊េរីថ្មី Asus Zenfone 4 និងបង្ហាញខ្លួននៅកោះតៃវ៉ាន់ថ្ងៃទី 17 ខែសីហាខាងមុខនេះហើយ

ស្ងាត់ៗ ក្រុមហ៊ុន Asus  ទើបតែប្រកាសបង្ហាញស្មាតហ្វូនស៊េរីថ្មី Zenfone 4 Max នៅក្នុងប្រទេសរុស្សី ដោយមិនបង្ហាញស្មាតហ្វូន Zenfone 4 និងម៉ាកម៉ូដែលផ្សេងទៀតនោះទេ។ ក្រុមហ៊ុននេះនៅមិនទាន់ប្រកាសអំពីកាលបរិច្ឆេទ ជាក់លាក់នៃការសម្ពោធនោះទេ សម្រាប់ស្មាតហ្វូនត្រកូល Zenfone (ដូចជាម៉ូដែល Zenfone 4 នេះ) ប៉ុន្តែរបាយការណ៍ជាច្រើន ចេញពីកោះតៃវ៉ាន់ បានបង្ហាញថា ស្មាតហ្វូនស៊េរីថ្មី Zenfone 4 គ្រោងនឹងបង្ហាញខ្លួនជាផ្លូវការនៅថ្ងៃទី 17 ខែសីហាខាងមុខនេះនៅតៃវ៉ាន់។ ពាក្យចចាមអារ៉ាមជាច្រើនក៏លើកឡើងផងដែរថា ក្រុមហ៊ុន Asus ត្រៀមខ្លួនក្នុងការប្រកាសនូវស្មាតហ្វូនត្រកូល Zenfone 4 ចំនួន 5 ម៉ូដែល ដែលនៅពេលនេះយើងបានឃើញវត្តមានស្មាតហ្វូន Zenfone 4 Max រួចមកហើយ។ ស្មាតហ្វូន 4 ស៊េរីម៉ូដែលទៀតគ្រោងនឹងប្រកាសបង្ហាញនោះគឺ៖ ZenFone 4 – ZE554KL, ZenFone 4 Pro – Z01GD, ZenFone 4 Selfie – Z01M និង ZenFone 4V V – 520KL/A006។ 

ស្មាតហ្វូន ZenFone 4 Selfie – Z01M បានបង្ហាញខ្លួននៅលើ Gfxbench រួចហើយ ដែលនឹងមានអេក្រង់ទំហំ 5.5 អ៊ីញកម្រិតភាពច្បាស់ Full HD 1920 x 1080 ភិចសែល ហើយវាបំពាក់នូវបន្ទះឈីប octa-core Qualcomm Snapdragon 625 processor ល្បឿន 2.0 GHz រួមជាមួយនឹងក្រាហ្វិកកាតប្រភេទ Adreno 506 GPU ។ ស្មាតហ្វូននេះ មានភ្ជាប់ជាមួយនឹងរ៉េមផ្ទុកទិន្នន័យបណ្តោះអាសន្នទំហំ 4GB ម៉េមូរីក្នុងម៉ាស៊ីនទំហំ 32GB ប្រព័ន្ធប្រតិបត្តិការ Android 7.1.1 Nougat និង ZenUI ផងដែរ។ ស្មាតហ្វូន Zenfone 4 Selfie ភ្ជាប់ជាមួយកាមេរ៉ាខាងក្រោយទំហំ 16MP និងកាមេរ៉ាខាងមុខទំហំ 12MP សម្រាប់ថតរូប Selfies ។

រូបភាពពាណិជ្ជកម្ម
no-alternative title

ចំនែកស្មាតហ្វូន Asus Zenfone 4 Max ភ្ជាប់ជាមួយអេក្រង់ទំហំ 5.5 អ៊ីញកម្រិតភាពច្បាស់ Full HD 1080p IPS display បន្ទះឈីប 1.4 GHz Quad-Core Snapdragon 425 /430 Mobile Platform រួមជាមួយនឹងរ៉េមផ្ទុកទិន្នន័យទំហំ 2GB / 3GB / 4GB ម៉េមូរីក្នុងម៉ាស៊ីនទំហំ 16GB / 32GB / 64GB ហើយអាចបន្ថែមម៉េមូរីខាងក្រៅប្រភេទ microSD ទំហំដល់ទៅ 256GB ។ ស្មាតហ្វូននេះដំណើរការប្រព័ន្ធប្រតិបត្តិការ Android 7.0 (Nougat) រួមជាមួយនឹង Zen UI 3.0 ។ អ្វីដែលកាន់តែពិសេសជាងនេះទៀតនោះ ស្មាតហ្វូននេះភ្ជាប់ជាមួយនឹងប្រព័ន្ធកាមេរ៉ាភ្លោះទំហំ 13MP ខណៈពេលដែលកាមេរ៉ាទីពីរគឺភ្ជាប់ជាមួយសែនស័រ 120-degree wide-angle lens, EIS ។ ចំនែកកាមេរ៉ាខាងមុខមានទំហំ 8MP ភ្ជាប់ជាមួយមុខងារ f/2.2 aperture, 85-degree wide-angle lens និងភ្លើងអំពូល LED flash ផងដែរ៕ 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន