no-alternative title

ហ្វាប់ប្លេត Galaxy Note8 នឹងបង្ហាញខ្លួនជាផ្លូវការនៅថ្ងៃទី 23 ខែសីហាខាងមុខនេះ

នៅថ្ងៃនេះ ក្រុមហ៊ុន Samsung បានផ្ញើលិខិតអញ្ជើញជាផ្លូវការទៅកាន់អ្នកសារព័ត៌មានសម្រាប់ព្រឹត្តិការណ៍ Unpacked event របស់ខ្លួននៅក្នុងទីក្រុងញ៉ូវយ៉ក ដែលជាកន្លែងក្រុមហ៊ុនយក្ស Samsung នឹងធ្វើការប្រកាសហ្វាប់ប្លេត Galaxy Note 8។ លិខិតអញ្ជើញនេះ មិនមានការសរសេរអ្វីច្រើននោះទេ គ្រាន់តែគេសង្កេតឃើញមានហ្វាប់ប្លេត Galaxy Note 8 ដែលមានស៊ុមព័ទ្ធអេក្រង់ស្តើងនៅផ្នែកខាងលើ និងផ្នែកខាងក្រោមប៉ុណ្ណោះ ហើយវាមិនមានស៊ុមព័ទ្ធអេក្រង់នៅគែមចំហៀងនោះទេ។ ហ្វាប់ប្លេតស៊េរីថ្មីនេះ ត្រូវបានគេដឹងថានឹងប្រើប្រាស់អេក្រង់ 2:1 Infinity Display ដូចទៅនឹងស្មាតហ្វូនស៊េរីថ្មី Galaxy S8 ដែរ។ អ្វីដែលកាន់តែពិសេសជាងនេះទៀតនោះ តាមរយៈរូបភាព Teaser នេះក៏អាចឆ្លើយតបទៅនឹងពាក្យចចាមអារ៉ាមជាច្រើន ដែលនិយាយថាស៊ុមព័ទ្ធអេក្រង់ផ្នែកខាងលើមានទំហំធំជាងស៊ុមព័ទ្ធអេក្រង់ផ្នែកខាងក្រោមនោះ។

យើងពិតជារីករាយណាស់ដែលមើលឃើញថា បញ្ហារបស់ហ្វាប់ប្លេត Galaxy Note 7 មិនបង្ករការប៉ះពាល់ទៅដល់កេរ្តិ៍ឈ្មោះរបស់ក្រុមហ៊ុន Samsung ឬការលក់របស់ក្រុមហ៊ុននោះទេ។ ការអះអាងនេះគឺដោយសារតែការលក់របស់ស្មាតហ្វូនស៊េរីថ្មី Galaxy S8 និង Galaxy S8+ មានការកើនឡើងយ៉ាងខ្លាំងនៅលើទីផ្សារពិភពលោក។ អ្វីដែលកាន់តែអស្ចារ្យទៀតនោះ វត្តមានរបស់ហ្វាប់ប្លេត Galaxy Note 8 គឺជាអ្វីដែលអ្នកប្រើប្រាស់នូវហ្វាប់ប្លេត Galaxy Note 5 ទាំងអស់កំពុងតែទន្ទឹងរង់ចាំជាយូរមកហើយ។ យើងសង្ឃឹមថា ហ្វាប់ប្លេតស៊េរីថ្មីនេះ នឹងមិនមានបញ្ហាណាមួយកើតឡើងដូចគ្នាទៅនឹងហ្វាប់ប្លេត Galaxy Note 7 នោះទេ។

រូបភាពពាណិជ្ជកម្ម
no-alternative title

ហ្វាប់ប្លេត  Samsung Galaxy Note 8 អាចនឹងមានអេក្រងទំហំ 6.3 អ៊ីងកម្រិតភាពច្បាស់  Super AMOLED display ជាមួយនឹងកម្រិត 18.5:9aspect ratio ដូចគ្នាទៅនឹងស្មាតហ្វូន Samsung Galaxy S8 និង Galaxy S8+ ។ ហ្វាប់ប្លេតស៊េរីថ្មី Samsung Galaxy Note8 ត្រូវគេរំពឹងថានឹងប្រើប្រាស់នូវលក្ខណៈសម្បត្តិស្រដៀងគ្នាទៅនឹងស្មាតហ្វូនស៊េរីថ្មី Galaxy S8 និង Galaxy S8+ ផងដែរដូចជាការប្រើប្រាស់បន្ទះឈីប Snapdragon 835 chipset សម្រាប់ទីផ្សារនៅក្នុងសហរដ្ឋអាមេរិច ឬបន្ទះឈីប Exynos 8895 CPU ភ្ជាប់ជាមួយនឹងរ៉េមផ្ទុកទិន្នន័យទំហំ 4GB/6GB រូបរាងស្រោបដោយលោហធាតុ និងប្រព័ន្ធការពារការជ្រាបទឹក ធូលីផងដែរ។ ហ្វាប់ប្លេត Galaxy Note 8 អាចនឹងបំពាក់នូវប្រព័ន្ធកាមេរ៉ាភ្លោះ ការទ្រទ្រង់នូវការប្រើប្រាស់ប៊ិក S-PEN ថាមពលថ្មកម្លាំង 3300mAh និងប្រព័ន្ធភ្លើង Flash ភ្លោះ LED នៅជាប់កាមេរ៉ាខាងក្រោយ ហើយវាក៏អាចទៅរួចផងដែរដែលថាក្រុមហ៊ុន Samsung នឹងទុកប្រព័ន្ធកាមេរ៉ាភ្លោះសម្រាប់ស្មាតហ្វូន Galaxy S9 នោះ។ តើអ្វីដែលលោកអ្នកចង់ដឹងអំពីហ្វាប់ប្លេត Galaxy Note 8 នោះ?

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន