ក្រោយពីមានកេរ្តិ៍បោះសំលេងកាន់តែខ្លាំងក្នុងទីផ្សារទូរស័ព្ទស្មាតហ្វូនស្រាប់តែឥលូវនេះ Meizu ក៏បានឈានជើងចូលប្រឡូកក្នុងទីផ្សារនាឡិកាដៃមួយបន្ថែមទៀត។ ហើយកាលពីថ្មីៗនេះ Meizu បានប្រកាសចេញនាឡិកាដៃដំបូងរបស់ខ្លួនដើម្បីវាយលុកទីផ្សារថែមទៀតផង។ នាឡិកាដៃដំបូងនេះគឺមានឈ្មោះ Meizu Mix។ Meizu Mix ក៏អាចចាត់ទុកជានាឡិកាឆ្លាតវៃមួយដែរព្រោះថាវាអាចភ្ជាប់ទំនាក់ទំនងជាមួយនឹងទូរស័ព្ទស្មាតហ្វូនបានតាមរយះបច្ចេកវិទ្យាប្លូធូស (Bluetooth LE) និងអាចក្រើនរំលឹកលោកអ្នកនៅពេលមានសារផ្ញើ ឬការហៅទូរស័ព្ទចូលក្នុងទូរស័ព្ទលោកអ្នក។
Meizu Mix មានរចនាផ្ទៃខាងមុខដូចទៅនឹងនាឡិកាដៃធម្មតាដែរដោយបំពាក់នូវកញ្ចក់ប្រភេទ LED Sapphire glass មានទំហំ 42មមព័ទ្ធជុំវិញតួរដោយអ៊ីណុកប្រភេទ 316L steel ដែលមានពីរជម្រើសគឺពណ៌ខ្មៅ និងទឹកប្រាក់។ ចំនែកខ្សែរបស់វាវិញត្រូវបាន Meizu ផលិតឡើងដោយមានបីជម្រើសគឺខ្សែប្រភេទក្រណាត់កាំម្ញី ស្បែក និងអ៊ីណុក។
ជាមួយគ្នានេះដែរ Meizu Mix ផ្ទុកដោយថ្មខ្នាត 270 mAh ដែលអាចកាន់ថាមពលបានយូរបំផុតរហូតដល់ទៅ 240 ថ្ងៃ និងមានមុខងារការពារជ្រាបទឹកដែលធន់នឹងការជ្រាបបានរយះពេល 30 នាទីឯណោះ។ ចំពោះតម្លៃរបស់ពួកវាវិញចាប់ពី 1000 យ័ន, 1,300យ័ន និង 1,500 យ័ន ហើយក្រុមហ៊ុននឹងប្រកាសចេញដាក់លក់ជាផ្លូវការណ៍នៅដើមខែតុលា៕