Samsung​ បង្កើតប៉ាតង់​ថ្មីសម្រាប់​ប៊ិក​ S​ Pen​ ប្រើប្រាស់​នៅ​លើ​ហ្វា​ប់​ប្លេ​ត​ Galaxy​ Note​ នឹង​ភ្ជាប់​ជាមួយ​ប្រព័ន្ធ​បំពង​សំឡេង​នៅ​ខាងក្នុង​

ចុះផ្សាយថ្ងៃទី 28 ខែ 09 ឆ្នាំ 2016 | ម៉ោង 05:00 pm

មាននៅក្នុង ព័ត៌មានក្រៅប្រទេស

​ការ​ប្រកាស​ប៉ាតង់​ថ្មី​តែងតែ​ផ្តល់​នូវ​មុខងារ​ថ្មីៗ​ជា​ច្រើន​ដែល​ក្រុមហ៊ុន​បច្ចេកវិទ្យា​មួយ​ចំនួន​តែងតែ​ជ្រើសរើស​សម្រាប់​បំពាក់​នៅ​លើ​ផលិតផល​បច្ចេកវិទ្យា​របស់​ខ្លួន​ដែល​ត្រៀម​នឹង​ប្រកាស​បង្ហាញខ្លួន​នៅ​លើ​ទីផ្សារ​។​ ពេល​នេះ​ ក្រុមហ៊ុន​ Samsung​ បាន​ប្រើប្រាស់​នូវ​ប៉ាតង់​ថ្មី​មួយទៀត​សម្រាប់​ប៊ិក​ S​ Pen​ របស់​ខ្លួន​ដែល​គ្រោង​នឹង​បំពាក់​នូវ​ប្រព័ន្ធ​បំពង​សំឡេង​នៅ​ខាងក្នុង​ហើយ​ប្រហែលជា​បង្ហាញខ្លួន​សម្រាប់​ហ្វា​ប់​ប្លេ​ត​ Galaxy​ Note​ ជំនាន់​ក្រោយ​នេះ​។​

​ប្រសិនបើ​លោក​អ្នក​ធ្លាប់​បាន​កាន់​ប្រើប្រាស់​នូវ​ប៊ិក​ Samsung​ S​ Pen​ អ្នក​ពិតជា​ដឹង​ថា​ ប៊ិក​នេះ​គឺ​ពិ​ជា​ស្តើង​ហើយ​រឹង​មាំ​។​ ចំនែក​ប៉ាតង់​ថ្មី​នេះ​ត្រូវ​បាន​គេ​ហៅ​ឈ្មោះ​ថា​ Galaxy​ Note​ Pen​ ដែល​នឹង​បំពាក់​នូវ​ប្រព័ន្ធ​បំពង​សំឡេង​នៅ​ខាងក្នុង​ដែល​អាច​ជំនួស​នូវ​កន្លែង​ផ្គត់ផ្គង់​សំឡេង​នៅ​ត្រង់​ដោយ​ប៊ិក​នោះ​។​ នៅ​ពេល​ដែល​ប៊ិក​បាន​ដោត​ចូល​ទៅ​ក្នុង​ហ្វា​ប់​ប្លេ​ត​ Note​ នោះ​សំឡេង​នឹង​ធ្វើការ​បញ្ជូន​ទៅ​កាន់​ប៊ិក​។​ នៅ​ពេល​ដែល​ប៊ិក​នេះ​កំពុង​ប្រើប្រាស់​ សំឡេង​នឹង​ធ្វើការ​បញ្ជូន​ចេញ​វិញ​ដោយសារ​តែ​ដក​ប៊ិក​នេះ​ចេញពី​ហ្វា​ប់​ប្លេ​ត​។​

 

​យ៉ាងណាមិញ​ វា​នៅ​មិន​ទាន់​បានដឹង​ថា​តើ​ប៊ិក​ Note​ Pen​ នេះ​មាន​បំពាក់​នូវ​បច្ចេកវិទ្យា​អ្វី​ដែល​ថ្មី​ផ្សេង​ទៀត​អត់​ក្រៅពី​មុខងារ​ប្រព័ន្ធ​បំពង​សំឡេង​នៅ​ខាងក្នុង​នោះ​?​ ប៊ិក​ S​ Pen​ នេះ​ប្រហែលជា​និយម​ប្រើប្រាស់​សម្រាប់​តែ​ហ្វា​ប់​ប្លេ​ត​ Galaxy​ Note​ តែ​ប៉ុណ្ណោះ​។​ ​ប៉ាតង់​នេះ​ត្រូវ​បាន​ដាក់​ប​ញ្ជូ​ល​តាំង​តែ​ពី​ខែមីនា​នៅ​ក្នុងឆ្នាំនេះ​ ហើយ​វា​គ្រោង​នឹង​បំពាក់​នៅ​លើ​ហ្វា​ប់​ប្លេ​ត​ Galaxy​ Note​ 8​ ។​ ខណៈ​ពេល​ដែល​ហ្វា​ប់​ប្លេ​ត​ Galaxy​ Note​ 7​ នៅ​តែ​ស្ថិត​នៅ​ក្នុង​ការ​ប្រមូល​នៅឡើយ​ ការ​ប្រកាស​ប៉ាតង់​ថ្មី​ និង​បច្ចេកវិទ្យា​ជា​ច្រើន​សម្រាប់​ហ្វា​ប់​ប្លេ​ត​ជំនាន់​ចុង​ក្រោយ​ចេញ​ជា​ពន្លឺ​ហើយ​៕​ 

© 2015 Electronic World Magazine (Cambodia). All rights reserved.

Follow Us