ថ្មីៗនេះ ក្រុមហ៊ុន HiSilicon បានធ្វើការប្រកាសបង្ហាញនូវបន្ទះឈីបថ្មី Kirin 960 ដោយដាក់នៅក្នុងស្មាតហ្វូនស៊េរីថ្មីរបស់ក្រុមហ៊ុន Huawei ដែលធ្វើឱ្យក្រុមហ៊ុនមួយនេះបានដើរមួយជំហានមុនក្រុមហ៊ុន ប្រកួតប្រជែងផ្សេងៗ។ ជុំវិញព័ត៌មានអំពីបន្ទះឈីបថ្មីនេះ អតិថិជនជាច្រើនកំពុងរង់ចាំការប្រកាសនូវស្មាតហ្វូន Huawei Mate 9 មុនពេលដែលពួកគេបានឃើញនូវឈីបថ្មី Kirin 960 នេះ។
បន្ទះឈីបថ្មីនេះត្រូវបានបង្កើតឡើងដោយពឹងផ្អែកទៅលើបច្ចេកវិទ្យា 16nm FinFET របស់ក្រុមហ៊ុន TSMC (ដូចគ្នាទៅនឹងបន្ទះឈីប 955) ប៉ុន្តែវាគ្រាន់តែប្រើប្រាស់នូវផ្នែកថ្មីជាច្រើន។ អង្គប្រតិបត្តិការ Octa-Core មាន Cortex-A73 ចំនួន 4 គ្រាប់ដែលមានល្បឿនលឿនជាងមុនដល់ទៅពាក់កណ្តាលបើប្រៀបធៀបជាមួយនឹង Cortex-A53 ។ ក្រុមហ៊ុន HiSilicon បានសន្យាថាការ Boost នៅលើបន្ទះឈីបនេះគឺលឿនជាងមុនដល់ទៅ 15% ហើយ Cortex-A53 សន្សំសំចៃថាមពលបានច្រើនបើធ្វើការប្រៀបធៀបជាមួយនឹង A72 (កំដៅតិចជាងមុន = ការបិទបើកតិចជាងមុន)។
Kirin 960 នឹងក្លាយជាបន្ទះឈីបដំបូងបំផុតដែលប្រើប្រាស់នូវ Bifrost GPU ថ្មីរបស់ក្រុមហ៊ុន ARM – Mali G71 ដែលបានសន្យាថានឹងកាត់បន្ថយនូវការប្រើប្រាស់ថាមពលបើប្រៀបធៀបជាមួយនឹង T880 ដែលបំពាក់នៅក្នុងឈីប Kirin 955, Exynos 8, Helio X25 និងជាច្រើនទៀត។ ដូចគ្នានេះផងដែរ ក្រុមហ៊ុន HiSilicon បានបំពាក់នូវ GPU ដល់ទៅ 8 Cores ដែលកាលពីពេលមុននេះប្រើប្រាស់តែ 4 Cores តែប៉ុណ្ណោះ។ សរុបមក បន្ទះឈីបនេះមានល្បឿនដំណើរការខ្លាំងជាងមុន 180% និងសន្សំថាមពលប្រើប្រាស់បានជាង 20% ។
លើសពីនេះទៀត បន្ទះឈីបថ្មីនេះទ្រទ្រង់នូវ UFS 2.1 រ៉េមសម្រាប់ផ្ទុកទិន្នន័យបណ្តោះអាសន្នប្រភេទ LPDDR4 និង LTE Cat.12/13 Modem (ល្បឿនទាញយក 600Mbps និងល្បឿនអាប់ឡូត 150 Mbps)។ CDMA ដាក់លក់នៅក្នុងទីផ្សារជាច្រើនដូចជាប្រទេសចិន និងសហរដ្ឋអាមេរិច ចំនែក ISP ក៏បានធ្វើការ Upgrade ដើម្បីពង្រឹងទៅលើគុណភាពរូបភាព៕