no-alternative title

ធ្លាយ​ចេញ​ព័ត៌មាន​ថ្មី​របស់ Galaxy A3, A5 និង A7 (2017): មុខងារ​មិន​ជ្រាប​ទឹក និង​ការ​រចនា​កញ្ចក់​អេក្រង់​ថ្មី​

​ការ​អាប់​ឌែ​ត​: ម៉ូ​ដែល​មួយ​ចំនួន​ទៀត​របស់​ស្មា​ត​ហ្វូ​ន Galaxy ស៊េរី A ឆ្នាំ 2017 ត្រូវបាន​គេ​មើលឃើញ​យ៉ាងច្បាស់​ពី​រូបភាព​ពិត​នៃ​ទូរ​ស័​ព្ទនេះ ព្រម​ទាំង​ព័ត៌មាន​លម្អិ​ត​មួយ​ចំ​នួន​ដែល​បញ្ជាក់ថា​វា​មាន​ការ​រចនា​កញ្ចក់​អេក្រង់​ថ្មី ការ​ប្រើប្រាស់​មុខងារ​ការពារ​ទឹក​ទឹក​ជ្រាប IP68 និង​កម្រិត​ថា​ម​ពល​ថ្ម 3000 mAh, 3300 mAh និង 3500 mAh រៀង​គ្នា​។ ជាមួយគ្នា​នេះ​ផងដែរ កាលបរិច្ឆេទ​នៃ​ការបង្ហាញ​វត្តមាន​របស់​ទូរ​ស័ព្ទនេះ​ប្រហែលជា​នៅ​ថ្ងៃទី 2 ខែមករា​ខាងមុខ​នេះ​។​

​Galaxy A7 2017 ជា​ទូរ​ស័​ព្ទ​ទំនើ​ប​របស់​ក្រុមហ៊ុន Samsung ប្រភេទ​ថ្នាក់កណ្តាល​តែ​មាន​សមត្ថភាព​អស្ចារ្យ​។ កាលពី​ឆ្នាំមុន ក្រុមហ៊ុន Samsung បាន​ដាក់​បង្ហាញ​ទូរ​ស័​ព្ទ​ស៊េរី A របស់​ខ្លួន​នៅក្នុង​ខែ​ធ្នូ ដូច្នេះ​សម្រាប់ទូរ​ស័​ព្ទ Galaxy A7 (2017) ពិតជា​បង្ហាញខ្លួន​បន្ទាប់ពី​ប់​ពី​ការបង្ហាញ​វត្តមាន​របស់ A7 2016 កាលពី​ឆ្នាំមុន​។​

samsung

រូបភាពពាណិជ្ជកម្ម
no-alternative title

​ស្មា​ត​ហ្វូន A7 ស៊េរី​ថ្មី​នេះ​ត្រូវ​បានគេ​រំ​ពឹង​ថា​នឹង​បំ​ពាក់​នូ​វ​អេក្រង់​ទំ​ហំ 5.7 អ៊ីង​ប្រភេទ Super AMOLED កម្រិត​ភាពច្បាស់ 1080p ដែល​វា​មាន​ទំហំធំជាង​ស្មា​ត​ហ្វូ​ន A7 2016 ដែល​មាន​អេក្រង់​ត្រឹមតែ 5.5 អ៊ីង​ប៉ុណ្ណោះ​។ បន្ថែម​ពី​នេះ​ទៀត ទូរ​ស័ព្ទ A7 (2017) នឹង​ភ្ជាប់​មក​ជាមួយនឹង​ថា​ម​ពល​ថ្ម​ដែល​មាន​កម្លាំង 3500 mAh ។ ទូរ​ស័ព្ទនេះ​ត្រូវបាន​រំ​ពឹង​ថា​នឹង​ដំ​ណើ​រការ​ដោយ​អង្គ​ប្រតិបត្តិការ Exynos 7880 រ៉េ​ម​សម្រាប់​ផ្ទុក​ទិន្ន​ន័យ​បណ្តោះ​អាសន្ន​ទំ​ហំ 3 GB ម៉េ​មូរី​ក្នុង​ម៉ាស៊ីន​ទំ​ហំ 32 GB / 64 GB ហើយ​ថែមទាំង​អាច​ប្រើប្រាស់​នូ​វ​រន្ធ​ដោត​កាត MicroSD ថែម​ទៀតផង​។ កាមេរ៉ា​ខាងក្រោយ​មាន​ទំហំ 16 មេ​ហ្គា​ភិ​ច​សែ​ល​ដែល​ភ្ជាប់​ជាមួយនឹង f/1.9 aperture ។​

​ប្រព័ន្ធ​ស្កេ​ន​ក្រ​យ៉ៅ​ដៃ និង​រន្ធ​ផ​ត USB-C ក៏​បានបង្ហាញ​វត្តមាន​សម្រាប់​ទូរ​ស័​ព្ទ​ស៊េរី​ឆ្នាំ 2017 នេះ​ផងដែរ ហើយ​អ្វីដែល​គួរ​ឱ្យ​ចាប់អារម្មណ៍​បំផុ​តទៀត​នោះ​គឺ​ការថតរូប Selfie នៅក្នុង​កម្រិត​ភាពច្បាស់​កាន់តែ​ល្អប្រសើរ​បំផុត​។ ទូរ​ស័ព្ទ Galaxy A7 (2017) ត្រូវបាន​ដឹងថា​នឹង​មានភ្ជាប់​ជាមួយ​វិញ្ញាប​នប័​ត្រ IP68 (​មុខងារ​មិន​ជ្រាប​ទឹក​) ជា​លើក​ដំបូង​សម្រាប់​ទូរ​ស័​ព្ទ Samsung ស៊េរី A នេះ​។​

​តើ​លោក​អ្នក​ចង់​មើល​ពី​រូបរាង​របស់​ទូរ​ស័ព្ទ​នេះដែរ​ឬទេ​? ពេល​នេះ រូបភាព​របស់​វា​ត្រូវបាន​ទ​ម្លាយ ហើយ​វា​មើលទៅ​មាន​លក្ខណៈ​ដូច​ច្រើន​ជាមួយនឹង​ទូរ​ស័ព្ទ Galaxy S7 ដូច្នេះយើង​នឹង​រង់ចាំ​មើល​សិន​ថា​រូបរាង​ពិត​របស់​វា​គឺ​បែប​នេះ​ឬ​យ៉ាងណា​។ យ៉ាងណា​មិញ យើង​មិនអាច​មើលឃើញ​ផ្នែក​ខាង Power Key នៅឡើយ​ទេ​៕​

​ប្រភពពី phonearena.com

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន