កុំព្យូទ័រយួរដៃស៊េរីថ្មីជាច្រើនរបសក្រុមហ៊ុន Apple ជាពិសេសកុំព្យូទ័រ MacBook Pro ដែលប្រើប្រាស់នូវ Touch Bar ដែលបានប្រកាសបង្ហាញខ្លួននៅក្នុងខែតុលានេះហាក់ដូចជានៅមិនទាន់បានទទួលការស្វាគមន៍គាំទ្រខ្លាំងក្លានៅឡើយទេពីសំណាក់អ្នកគាំទ្រនូវកុំព្យូទ័រ Mac នោះ។ ជាយូរមកហើយដែលអ្នកប្រើប្រាស់របស់ក្រុមហ៊ុន Apple ជាច្រើនតែងតែត្អូញត្អែរទៅលើបញ្ហាថ្ម ការជួសជុលនៅមានភាពលំបាកស្មុគស្មាញ លាន់សំឡេងខ្លាំង ហើយជាពិសេសឧបករណ៍សម្រាប់តភ្ជាប់ដែលមានន័យថាប្រសិនបើអ្នកមានប្រើប្រាស់នូវទូរស័ព្ទ iPhone ជំនាន់ចុងក្រោយបំផុត និងកុំព្យូទ័រចុងក្រោយបំផុតនេះអ្នកត្រូវកាន់ខ្សែបញ្ចូលសាកថ្មយ៉ាងច្រើនជាមួយនឹងដុំសាកថ្មទៅជាមួយគ្រប់ពេលវេលា។
កុំព្យូទ័រ MacBook Pro (ចាត់ទុកថាជាកុំព្យូទ័រដែលស្តើងរបស់ MacBook) ប្រើប្រាស់នូវរន្ធដោត USB-C Cord សម្រាប់ធ្វើការសាកថ្មដែលមានតែទូរស័ព្ទ Android ស៊េរីខ្ពស់តែប៉ុណ្ណោះដែលអាចប្រើប្រាស់រន្ធផតនេះបាន។ ទូរស័ព្ទ iPhone 7 វិញប្រើប្រាស់នូវផត Lightning សម្រាប់ធ្វើការបញ្ចូលថ្ម និងដោតខ្សែស្តាប់កាស។ ហេតុអ្វីបានជាឧបករណ៍ទំនើបទាំងពីរនេះមិនអាចដំណើរការជាមួយគ្នាបានដោយប្រើប្រាស់នូវឆ្នាំងសាកតែមួយតែម្តងទៅ? បើយោងតាមការបញ្ជាក់របស់ Mark Gurman នៅលើ Bloomberg បានឱ្យដឹងថា ក្រុមហ៊ុន Apple កំពុងតែធ្វើការតេស្តសាកល្បងទៅលើការប្រើប្រាសនូវកុំព្យូទ័រជាមួយនឹងខ្សែសាកថ្មរបស់ទូរស័ព្ទ។
គំរូដើមនៃការប្រើប្រាស់នូវរន្ធ USB-C សម្រាប់កុំព្យូទ័រ Apple MacBook អាចប្រើប្រាស់ជាមួយនឹងខ្សែផត Lightning បានសម្រាប់ការបញ្ចូលថ្ម។ វាមានផលប្រយោជន៍នោះគឺថា លោកអ្នកអាចកាន់យកនូវឆ្នាំងសាកថ្មនេះតែមួយសម្រាប់ប្រើប្រាស់នៅលើកុំព្យូទ័រយួរដៃ និងទូរស័ព្ទរបស់ពួកគេ ហើយពេលនេះទូរស័ព្ទ iPhones ទាំងនេះបានប្រើប្រាស់នូវកាស Lightning ថែមទៀតដែលអាចប្រើប្រាស់បានសម្រាប់ឧបករណ៍ទាំងពីរនេះ។ ជាក់ស្តែង ក្រុមហ៊ុន Apple បានផលិតនូវពុម្ពគំរូពីរសម្រាប់កុំព្យូទ័រ MacBook ស៊េរីស្តើងរបស់ខ្លួនដែលមួយត្រូវបានប្រកាសបង្ហាញវត្តមាននៅក្នុងឆ្នាំ 2014 ហើយមួយស៊េរីទៀតទើបតែប្រកាសបង្ហាញនៅក្នុងឆ្នាំ 2016 នេះ។ សរុបមក ក្រុមការងាររបស់កុំព្យូទ័រ Mac ពេលនេះត្រូវបានស្នើរសុំឱ្យផ្តល់នូវជម្រើសជាច្រើនបន្ថែមទៀតមុនពេលដែលវាចាប់ផ្តើមការដឹកជញ្ជូន នេះបើយោងតាមរបាយការណ៍ថ្មីនេះ។
លក្ខណៈសម្បតិ្តពិសេសជាច្រើនទៀតដែលមិនទាន់បានដាក់បញ្ចូលនៅក្នុងកុំព្យូទ័រ MacBook នោះមានដូចជាការប្រើប្រាស់នូវប្រព័ន្ធស្កែនក្រយ៉ៅដៃ និងការប្រើប្រាស់នូវ USB ផតទីពីរ ហើយសម្រាប់កុំព្យូទ័រ MacBook Pro ពណ៌មាសវិញមិនទាន់មើលទៅស្រស់ស្អាតនោះទេសម្រាប់កុំព្យូទ័រយួរដៃដែលមានទំហំធំនោះ។ ការកែសម្រួលចុះឡើងនេះធ្វើឱ្យក្រុមវិស្វករជាច្រើននាក់បានសម្រេចចិត្តចាកចេញពីក្រុមការងារនេះ។ ដូចនេះ លោកអ្នកប្រហែលជាមិនបានឃើញនូវកុំព្យូទ័រ Mac អេក្រង់ធំនោះទេនៅឆ្នាំក្រោយនេះ ហើយ Bloomberg សង្ឃឹមថាក្រុមហ៊ុន Apple ប្រហែលជាពង្រឹងទៅលើកុំព្យូទ័រដែលមានស្រាប់ដោយគ្រាន់តែធ្វើការផ្លាស់ប្តូរនូវបន្ទះឈីបតែប៉ុណ្ណោះ៕