កាលពីខែមិថុនា 2016 មានព័ត៌មានចចាមអារ៉ាមលេចលឺមកថា Microsoft នឹងប្រកាសចេញកុំព្យូទ័របន្ទះស្តើងស៊េរី 2-in-1 ម៉ូដែល Surface Pro 5 នៅនិទាឃរដូវនាឆ្នាំ 2017។ ប៉ុន្តែសម្រាប់ថ្ងៃនេះផ្ទាល់យើងទទួលបានព័ត៌មានចចាមអារ៉ាមថ្មីមួយទៀតដែលបានឲ្យដឹងថា ក្រុមហ៊ុន Microsoft នឹងបង្ហាញ Surface Pro 5 ជំនាន់ថ្មីនៅក្នុងត្រីមាសទីមួយនាឆ្នាំ 2017 នេះ ហើយប្រហែលជានៅជិតដំណាច់ខែមិនា។
ប្រភពព័ត៌មានដែលបានលេចលឺជាថ្មីម្តងទៀតនេះមិនបានបញ្ជាក់អ្វីច្រើនឡើយទាក់ទងនឹងកុំព្យូទ័របន្ទះស្តើងរបស់ Microsoft ជំនាន់ថ្មីនេះគ្រាន់តែបានឲ្យដឹងថាឧបករណ៍ជំនាន់ថ្មីមួយនេះនឹងបំពាក់នូវអេក្រង់ថាច់ស្រី្គនកម្រិត Ultra-HD ដែលអាចទ្រទ្រង់ការបង្ហាញនូវផ្ទាំងទស្សនីយភាពទាំងឡាយបានដល់កម្រិត 4K និងភ្ជាប់នូវបច្ចេកវិទ្យា magnetic charging stylus។ ម្យ៉ាងទៀតក្រុមហ៊ុន Microsoft រងចាំនូវធ្វើការជាមួយក្រុមហ៊ុន Intel ក្នុងការប្រើប្រាស់បន្ទះឈីបជំនាន់ថ្មីស៊េរី Intel-Kabylake Processor អាចដាក់ឲ្យប្រើប្រាស់ជាផ្លូវការណ៍ដើម្បីបំពាក់លើឧបករណ៍ Surface Pro ជំនាន់ថ្មីមួយនេះ។
ចំពោះការផលិតក្រុមហ៊ុន Pegatron Technology គឺជាក្រុមហ៊ុនដែលទទួលរ៉ាប់រងក្នុងការផលិតកុំព្យូទ័របន្ទះស្តើង Surface អោយ Microsoft ហើយវាអាចនឹងមានតម្លៃចាប់ពី $899 ហើយតម្លៃនេះលោកអ្នកមិន រំពឹងទុកថាទទួលបានម៉ូដែលដែលមានអេក្រង់កម្រិត 4K នោះទ ខណះម៉ូដែលមួយនេះត្រូវបានគេវាយតម្លៃថាអាចនឹងមានតម្លៃថ្លៃប្រហែល $1,599 ឯណោះ៕