no-alternative title

របាយការណ៍​ស៊ើបអង្កេត​ទៅ​លើ​ Samsung​ Galaxy​ Note​ 7​ នឹង​ប្រកាស​ចេញ​នៅ​ថ្ងៃ​ទី​ 23​ ខែមករា​នេះ​ហើយ​!

​នៅ​ទីបំផុត​ ក្រុមហ៊ុន​ Samsung​ Electronics​ បាន​បញ្ជ​ប់​ការ​ស៊ើបអង្កេត​របស់​ខ្លួន​អំពី​មូលហេតុ​កាលពី​ឆ្នាំ​ 2016​ កន្លង​ទៅ​ ដែល​ធ្វើ​អោយ​ទូរស័ព្ទ​ Samsung​ Galaxy​ Note​ 7​ កើន​កម្តៅ​ខ្លាំង​ ហើយ​និង​បង្ករ​នូវ​ការ​ផ្ទុះ​ជា​បន្តបន្ទាប់​។​ តាម​ប្រភព​មួយ​ដែល​បញ្ជាក់​ទៅ​កាន់​សារព័ត៌មាន​ Reuters​ កាលពី​ព​លេ​ថ្មីៗ​នេះ​ បានឱ្យ​ដឹង​ថា​ បញ្ហា​ធំ​បំផុត​នៃ​ការ​ផ្ទុះ​នេះ​ គឺ​ដោយសារ​តែ​ថាមពល​ថ្ម​តែ​មួយ​គត់​។​ ប្រភព​មួយ​នេះ​ ក៏​បាន​បន្ត​ប្រាប់​សារព័ត៌​មាននៅ​ក្នុង​ថ្ងៃ​ច័ន្ទ​នេះ​ថា​ ការ​ប្រកាស​ពី​លទ្ធផល​នៃ​ការ​ស៊ើបអង្កេត​ជា​ផ្លូវការ​ប្រហែលជា​ចាប់ផ្តើម​នៅ​ក្នុង​ថ្ងៃ​ទី​ 23​ ខែមករា​ខាង​មុខ​នេះ​ ហើយ​វា​មាន​រយៈពេល​មួយ​ថ្ងៃមុន​ការ​ប្រកាស​ពី​លទ្ធផល​ផ្នែក​ហិរញ្ញវត្ថុ​របស់​ខ្លួន​សម្រាប់​ត្រីមាស​ទី​ 4​ នេះ​ផង​ដែរ​។​ 

​ខណៈ​ពេល​ដែល​បញ្ហា​របស់​ទូរស័ព្ទ​ Galaxy​ Note​ 7​ បា​នប​ញ្តា​ល​ឱ្យ​ក្រុមហ៊ុន​ Samsung​ ខាតបង់​ទឹកប្រាក់​ជាង​ 5​ ពាន់​លាន​ដុល្លារ​ក្តី​ ប៉ុន្តែ​កេរ្តិ៍ឈ្មោះ​ និង​ការ​ជឿជាក់​ទៅ​លើ​ម៉ាក​យីហោ​នេះ​នៅ​តែ​មាន​តួរ​លេខ​ខ្ពស់​ដដែល​ រហូត​មក​ដល់​ពេល​នេះ​ អ្នកគាំទ្រ​ និង​អតិថិជន​ជា​ច្រើន​ បាន​នឹង​កំពុង​តែ​រង់ចាំ​វត្តមាន​របស់​ស្មា​ត​ហ្វូ​ន​ស៊េរី​ថ្មី​របស់​ក្រុមហ៊ុន​ Samsung​ ដែល​គ្រប់​គ្នា​ហៅ​វា​ថា​ Galaxy​ S8​ ដែល​ក្រុមហ៊ុន​មួយ​នេះ​ គ្រោង​នឹង​ប្រកាស​នៅ​ក្នុង​ឆមាស​ទី​ 1​ នៅ​ក្នុង​ឆ្នាំ​ 2017​ នេះ​តែ​ម្តង​។​ ក្រុមហ៊ុន​ Samsung​ នឹង​ត្រូវ​ធ្វើការ​ពន្យល់​ទៅ​កាន់​អ្នក​ប្រើប្រាស់​ ក៏​ដូច​ជា​អ្នក​វិនិយោគ​ជា​ច្រើន​នាក់​ទៀត​នៅ​ទូ​ទាំង​ពិភពលោក​ អំពី​មូលហេតុ​ពិតប្រាកដ​នៃ​ការ​ផ្ទុះ​របស់​ទូរស័ព្ទ​ Galaxy​ Note​ 7​ នេះ​ ហើយ​ជា​ពិសេស​ក្រុមហ៊ុន​ Samsung​ ក៏​នឹង​ត្រូវ​ធ្វើការ​បកស្រាយ​ឱ្យ​ច្បាស់​ទៀត​ថា​ បញ្ហា​ដដែល​នេះ​ គឺ​នឹង​មិន​អាច​កើតឡើង​ម្តងទៀត​នោះ​ទេ​ សម្រាប់​ទូរស័ព្ទ​ស៊េរី​ថ្មី​របស់​ក្រុមហ៊ុន​ Samsung​ នា​ពេល​អនាគត​។​

រូបភាពពាណិជ្ជកម្ម
no-alternative title

​លោក​ Bryan​ Ma​ ដែល​ជា​អ្នកវិភាគ​ស្រាវជ្រាវ​របស់​ក្រុមហ៊ុន​ IDC​ ដែល​មាន​មូលដ្ឋាន​នៅ​ក្នុង​ប្រទេស​សិង្ហ​បុរី​ បាន​និយាយ​ថា​ “​ក្រុមហ៊ុន​ Samsung​ ត្រូវ​តែ​បកស្រាយ​ឱ្យ​បាន​ច្បាស់លាស់​ ហើយ​ពួក​គេ​ត្រូវ​តែ​ធានា​ចំពោះ​អតិថិជន​ប្រើប្រាស់​ថា​ បញ្ហា​នេះ​ នឹង​មិន​អា​ា​កើតឡើង​សារ​ជា​ថ្មី​ម្តងទៀត​នោះ​ទេ​។​ សម្រាប់​រូប​ខ្ញុំ​ វា​ពិតជា​មាន​ភាព​ភ្ញាក់ផ្អើល​ប្រសិនបើ​ក្រុមហ៊ុន​បកស្រាយ​ថា​បញ្ហា​នេះ​ កើតឡើង​ដោយសារ​តែ​អ្នក​ផ្គត់ផ្គង់​នោះ​។​ ថ្មីៗ​នេះ​ ក្រុមហ៊ុន​ទើបតែ​បញ្ចេញ​នូវ​វី​ដេ​អូ​ក្លី​ប​ថ្មី​ ដែល​មនុស្ស​ភាគច្រើន​គិត​ថា​ជា​ Samsung​ Galaxy​ S8​ ប៉ុន្តែ​តាម​រយៈ​វី​ដេ​អូ​នេះ​បាន​បង្ហាញ​ពី​បច្ចេកវិទ្យា​ថ្មី​សម្រាប់​បន្ទះ​អេ​ក្រង់​ AMOLED​ តែ​ប៉ុណ្ណោះ​។​ 

​សូម​ទស្សនា​វី​ដេ​អូ​ទាំងអស់​គ្នា​៖​ 

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន