ដោយមើលឃើញវិស័យបច្ចេកវិទ្យាហិរញ្ញវត្ថុ កំពុងក្លាយជាចំណាប់អារម្មណ៍ដ៏សំខាន់របស់យុវជន ដូចនេះសែលកាត និង Startup Weekend Phnom Penh ចាប់ផ្ដើមរៀបចំព្រឹត្តិការណ៍ដំបូងរបស់ខ្លួនសម្រាប់ឆ្នាំ2017នេះ។ នាយកប្រតិបត្តិក្រុមហ៊ុន សែលកាត លោក អៀន វ៉ាតសុន បានថ្លែងថា Startup Weekend ជាគំរូល្អមួយដែលបង្ហាញអំពីការចូលរួមគាំទ្រពីក្រុមហ៊ុនប្រតបត្តិករទូរស័ព្ទចល័តឈានមុខគេនៅកម្ពុជា ចំពោះយុវជន និងអនាគតប្រទេសកម្ពុជា ។
លោកបានមានប្រសាសន៍ថា នៅឆ្នាំ 2017 ជាឆ្នាំដែលមានការផ្លាស់ប្ដូរដ៏អស្ចារុ្យ និងជាការសម្រេចចិត្តដ៏ធំបំផុតក្នុងការជួយគាំទ្រអ្នកឌីជីថលទាំងក្នុងសហគមន៍ និងសេដ្ឋកិច្ច ហើយលោកចង់ឲ្យយុវជនចេះចែករំលែកនូវផ្នត់គំនិតវិជ្ជមានរបស់ខ្លួន ដើម្បីការផ្លាស់ប្ដូរ និងភាពរីកចម្រើនសម្រាប់ប្រទេសជាតិ។ Fintech គឺជាវិស័យមួយដ៏ល្អក្នុងការចាប់ផ្ដើមសម្រាប់ឆ្នាំនេះ ដើម្បីបង្ហាញគំនិតដ៏អស្ចារ្យរបស់យុវជនដែលជាអនាគតអ្នកដឹកនាំលើវិស័យឌីជីថលនៅថ្ងៃខាងមុខ។
កម្មវិធីដែលមានរយៈពេល54ម៉ោង មានមោទនភាពក្រោមការឧបត្ថម្ភដោយ សែលកាត ពីថ្ងៃទី3-5 កុម្ភៈ នៅសាលសហគមន៍ Trybe ស្ថិតនៅផ្លូវ184 មានគោលបំណងប្រមូលផ្ដុំបុគ្គលគ្រប់រូបមកប្រកួតប្រជែងតាមរយៈ គំនិតហ្គេមផ្លាស់ប្ដូរក្នុងវិស័យ financial and Fintech (បច្ចេកវិទ្យាហិរញ្ញវត្ថុ)។ សិក្ខាកាមត្រូវបានទុកពេលឲ្យ54ម៉ោងដើម្បីធ្វើឲ្យគំនិតរបស់ខ្លួនលេចចេញជារូបរាងឡើង ដោយចាប់ផ្ដើមជាមួយការបើកវគ្គប្រកួតប្រជែងគម្រោងនៅថ្ងៃសុក្រ ដើម្បីបង្កើតក្រុមដែលមានគោលគំនិតអាចបង្កើតវាឡើង។
ពីរថ្ងៃបន្ទាប់ទៀត គឺក្រុមទាំងអស់ចំណាយពេលដើម្បីពិនិត្យផ្ទៀងផ្ទាត់គោលគំនិត បង្កើតគំរូតាមរយៈរូបថត និងបង្កើតគម្រោងអាជីវកម្មមួយក្រោមការចូលរួមពីគ្រូបណ្ដុះបណ្ដាលប្រកបដោយបទពិសោធរបស់ Fintech។ ជាធម្មតា Startup Weekend តែងបូកសរុបលិទ្ធផលដោយការធ្វើបទបង្ហាញអំពីសេវាកម្ម ឬ ផលិតផលមួយមុនឈានដល់ដំណាក់កាលវាយតម្លៃពីគណៈកម្មការ។ សិក្ខាកាមឈ្នះក្នុងកម្មវិធីនេះទទួលបានរង្វាន់ និងចំណេះដឹងពីគំនិតរបស់ពូកគេ។
ព្រឹត្តិការណ៍នេះមិនត្រឹមតែផ្ដល់នូវឱកាសក្នុងការទំនាក់ទំំនងការងារសម្រាប់បុគ្គលម្នាក់ៗ ដែលមានឆន្ទៈប្រហែលគ្នានោះទេ វាក៏ជាឱកាស ទទួលបានការបណ្ដុះបណ្ដាល និងណែនាំពីក្រុមហ៊ុនល្បីៗមួយចំនួនក្នុងវិស័យ Fintech ក្នុងស្រុក។ វាគ្មិនទាំងនេះមានដូចជាលោក ឃួន សុភ័ត នាយកប្រតិបត្តិ និងសហស្ថាបនិកក្រុមហ៊ុនបច្ចេកវិទ្យា មរកត, លោក ស៊ីម ច័ន្ទគិរីរ័ត្ន ស្ថាបនិកក្រុមហ៊ុន បញ្ជី, Celia Boyd ស្ថាបនិក369 Cafe and SHE Investments និង កែម បូរ៉ា ប្រធានគ្រប់គ្រងវិនិយោគជាមួយ Mekong Strategic Partners។ អ្នករៀបចំកម្មវិធីរំពឹងថានឹងមានការចូលរួម ចម្រុះពីភាគីដែលមកពីវិស័យហិរញ្ញវត្ថុ និងធនាគារ ក៏ដូចជាអ្នករចនា អ្នកបង្កើតកម្មវិធីបច្ចេកវិទ្យានិងគ្រប់គ្នាដែលចង់បង្កើនភាពរីកចម្រើនក្នុងវិស័យនេះផងដែរ។
លោក អៀន វ៉ាតសុន មានប្រសាសន៍ ថា លោក និងក្រុមការងារ សេលកាត់ភ្ញាក់ផ្អើលបំផុតដោយឃើញអ្វីដែលយុវជនបានធ្វើ ហើយក៏សង្ឃឹមថាគំនិតមួយចំនួន នឹងអាចដំណើរការឲ្យចេញជារូបរាងបាននាពេលអនាគត។ “យើងលើកទឹកចិត្តចំពោះគំនិតច្នៃប្រឌិត និងភាពជាអ្នកដឹកនាំសម្រាប់យុវជន ហើយយើងនៅតែបន្តគាំទ្រគំនិតដែលមានលក្ខណៈលេចធ្លោបែបនេះ ដែលអាចរួមចំណែកក្នុងការជំរុញភាពរីកចម្រើន និងជឿនលឿនសម្រាប់កម្ពុជា។” នេះជាការលើកឡើងរបស់លោក។ សំបុត្រចូលរួម Startup Weekend មានតម្លៃ $20 ក្នុងម្នាក់ ដែលរួមមានអាហារក្នុងអំឡុងពេលចូលរួម រយៈពេល3ថ្ងៃ។ ដើម្បីចុះឈ្មោះចូលរួម ឬសម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់ www.up.co/communities/cambodia/phnom-penh/startup-weekend/10357