កាលពីថ្ងៃទី 12 ខែឧសភា ឆ្នាំ 2017 នេះក្រុមហ៊ុនសែលកាតប្រគល់ប្រាក់ចំនួន 7 ម៉ឺនដុល្លា ដល់អតិថិជនរបស់របស់ខ្លួនដែលឈ្មោះថា វេត សីលា មានមុខរបរជាគ្រូបង្រៀន រស់នៅឃុំវត្តគរ ស្រុកសង្កែ ខេត្តបាត់ដំបង។ អ្នកគ្រូបានបញ្ជាក់ឲ្យដឹងទៀតថា មុនពេលត្រូវរង្វាន់រូបគាត់កំពុងកាយខ្សាច់នៅមុខផ្ទះ ក៏ស្រាប់តែមានអតិថិជន ខលមកជាច្រើន ប្រាប់ថា ឈ្នះរង្វាន់ពីសែលកាត គាត់មានអារម្មណ៍ភ័យ ព្រោះថា បច្ចុប្បន្ន មានគេបោកប្រាស់ តាមទូរស័ព្ទច្រើន។ រហូតដល់ដែលក្រុមហ៊ុនសែល កាត ខលប្រាប់គាត់ថា ពិតជាឈ្នះរង្វាន់ពិតមែន ទើបភ្លាមនោះ រូបគាត់ផ្ទាល់ក៏ផ្ទុះចេញនូវក្តីរំភើបយ៉ាងខ្លាំងភ្លាមៗ។
អ្នកគ្របានបន្តថា ក្តីស្រមៃរបស់អ្នកគ្រូ នៅពេលដែលបានទឹកប្រាក់នេះ គឺនិងយកទៅប្រកបរបរណាមួយទុកសម្រាប់ជាអនុស្សាវរីយ៍ ដែលជាសំណាង បានមកពីការឈ្នះរង្វាន់របស់សែលកាតដែលបានព្យាយាមជាច្រើនឆ្នាំមកហើយ។ ដើម្បីឈ្នះរង្វាន់ទឹកប្រាក់ ១ម៉ឺនដុល្លារអាមេរិក ជារៀងរាល់ថ្ងៃពី ក្រុមហ៊ុនសែលកាត គឺគ្រាន់តែសរសេរថា «10K» រួចផ្ញើទៅកាន់ លេខ 8888 នោះលោកអ្នកនឹងទទួលបាន សារលេខកូដសំណាង ផ្ញើត្រឡប់មកវិញ ឬលោកអ្នកគ្រាន់តែ ខលទៅកាន់លេខ 8888 នឹងទទួលបាន សារលេខកូដសំណាង ៕