no-alternative title

រឿងខ្លីអំពី ទឹកចិត្តឪពុក ឈ្នះពានរង្វាន់ពីកម្មវិធីប្រកួតសែលកាត Film it! Challenge

ស្នាដៃរឿងខ្លីបង្ហាញពីទឹកចិត្ត និងការលះបង់របស់ឪពុក បានឈ្នះជ័យលាភីពីកម្មវិធី Cellcard’s Film it! Challenge ដែលត្រូវបានរៀបចំឡើង ដើម្បីលើកកម្ពស់ទេពកោសល្យ ការផលិតភាពយន្តក្នុងស្រុកនៅលើស្មាតហ្វូន។ រឿងខ្លីដែលជាប់ជ័យលាភីមានចំណងជើងថា “សំបុត្រ” និយាយពីតួអង្គម្នាក់ជាអ្នកធ្វើការងារមិនរើសមុខ ហើយសន្យាទិញម៉ូតូមួយឲ្យកូនស្រីគាត់ពេលនាងប្រឡងជាប់នោះ។ ផលិតករវ័យក្មេង គីង រតនា ឈ្នះបានទូរស័ព្ទ iPhone 7 Plus មួយគ្រឿងសម្រាប់ស្នាដៃរឿងខ្លីរបស់ខ្លួន ដែលបានដាក់ឲ្យបោះឆ្នោតគាំទ្រជាសាធារណៈលើទំព័រហ្វេសប៊ុក ហើយទទួលបានការគាំទ្រដ៏ច្រើនលើសលប់។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ខ្សែភាពយន្តដែលមានរយៈពេលប្រាំបីនាទី ទទួលបានការកោតសរសើរខ្ពស់ពីលោក ចាប សោមច័ន្ទរិទ្ធិ ដែលជាម្ចាស់ជ័យលាភីផលិតករភាពយន្ត និងជាយុវទូត របស់ សែលកាត ដោយសារចំណុចពិសេសមួយចំនួនដូចជាអត្ថបទរឿងដើម បច្ចេកទេស និងភាពច្នៃប្រឌិត។ កម្មវិធី Film it! Challenge បានសម្ពោធធដំណើរការឡើងដើម្បីអបអរព្រឹត្តិការណ៍មហោស្រពភាពយន្តអន្តរជាតិនៅកម្ពុជា (CIFF) ថ្មីៗនេះ ដែលមានវត្តមានចូលរួមពី សែលកាត ផងដែរ។ ការប្រកួតទាមទារឲ្យបេក្ខជនជ្រើសរើសប្រធានបទណាមួយ ដែលខ្លួនពេញចិត្ត ហើយបង្កើតជាភាពយន្តខ្លីផ្អែកលើប្រធានបទខ្លួនជ្រើសរើស។  ខ្សែភាពយន្តទាំងនេះ អាចផលិតបានដោយប្រើតែស្មាតហ្វូន ឬ ថេប្លេតប៉ុណ្ណោះ  ប៉ុន្តែក្នុងនោះក៏អាចអនុញ្ញាតឲ្យប្រើកម្មវិធីទូរស័ព្ទជាជំនួយបានផងដែរ។

 

នាយកផ្នែកផ្សព្វផ្សាយនិងទំនាក់ទំនង ក្រុមហ៊ុន សែលកាត អ្នកស្រី Cherylmegan Gray បានថ្លែងថា គណៈកម្មការវាយតម្លៃកម្មវិធី Film it! មានក្ដីរំភើបភ្ញាក់ផ្អើលយ៉ាងខ្លាំងចំពោះគំនិតច្នៃប្រឌិតប្លែកៗ និងការបង្ហាញទេពកោសល្យរបស់បេក្ខជនទាំងអស់។ អ្នកស្រីបញ្ជាក់ឲ្យដឹងថា “យើងពិបាកក្នុងការសម្រេចជ្រើសរើសអ្នកឈ្នះណាស់ ដូច្នេះហើយយើងបានសម្រេចឲ្យសាធារណជនជាអ្នកជ្រើសរើស ហើយអ្នកឈ្នះគឺអ្នកដែលទទួលបានការបោះឆ្នោតគាំទ្រច្រើនជាងគេ។ អ្នកស្រីបន្តទៀតថា “ការប្រកួតជាមធ្យោបាយមួយទៀតដែល សែលកាត កំពុងបង្ហាញឲ្យឃើញពីបំណងប្រាថ្នារបស់ខ្លួនក្នុងការលើកទឹកចិត្តយុវជនកម្ពុជាឲ្យស្វែងយល់អំពីពិភពអនឡាញ និងប្រើវាដើម្បីបង្ហាញពីភាពច្នៃប្រឌិត និងខ្លួនឯង។” ខ្សែភាពយន្តខ្លីរបស់ រតនា នឹងត្រូវបង្ហាញលើទំព័រហ្វេសប៊ុករបស់ សែលកាត។

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន