no-alternative title

ការអាប់ឌែតទៅកាន់ប្រព័ន្ធប្រតិបត្តិការ Nougat នៅលើ ZenFone 3 Zoom វានឹងជួយពង្រឹងទៅលើ UI

ស្មាតហ្វូនស៊េរីថ្មី Asus ZenFone 3 Zoom  ដែលបង្ហាញខ្លួនកាលពីប៉ុន្មានខែមុននេះបំពាក់នូវថាមពលថ្មខ្លាំង និងប្រព័ន្ធកាមេរ៉ាភ្លោះដ៏ស្រស់ស្អាត។ ទោះជាយ៉ាងណាក៏ដោយ ស្មាតហ្វូននេះដំណើរការប្រព័ន្ធប្រតិបត្តិការ Android 6.0.1 ដែលហាក់ដូចជាមិនទាន់សម័យសោះ នៅក្នុងការប្រើប្រាស់។ ឥឡូវនេះ ក្រុមហ៊ុន ASUS ធ្វើការអាប់ឌែតស្មាតហ្វូននេះទៅកាន់ប្រព័ន្ធប្រតិបត្តិការ Android 7.1.1 ហើយសម្រាប់ស្មាតហ្វូន ZenFone 3 Zoom នេះ។ ស្មាតហ្វូននេះ មិនត្រឹមតែអាប់ឌែតទៅកាន់ Android Nougat នោះទេ វាថែមទាំងអាប់ឌែតទៅលើបញ្ហានៃ ZenUI ថែមទៀតផងដែរ។

នៅក្នុងវេទិការបស់ក្រុមហ៊ុន ASUS វាមានការពង្រឹងអាប់ឌែតទៅលើ៖

-ប្រព័ន្ធប្រតិបត្តិការ Android N

រូបភាពពាណិជ្ជកម្ម
no-alternative title

-ការទ្រទ្រង់រូបភាព RAW file 

-ការប្រើប្រាស់ Portrait Mode ជាផ្នែកមួយនៃកាមេរ៉ា Modes (ការប្រើប្រាស់កាមេរ៉ាទាំងពីរថតរូប Blur ទៅលើផ្ទាំងខាងក្រោយ)

-ការទ្រទ្រង់នូវ Google Now និង Google Assistant នៅលើ ZenUI launcher

-ការដកចេញនូវ Mobile Manager, Auto-Start Manager និង Splendid notifications

-ការលុបចោលនូវកម្មវិធី Third Party Apps ដែលមានបញ្ហាជាមួយ ZenUI

-ជួរផ្នែកខាងលើរបស់ Quick Settings icons អាចជ្រើសរើសបាន

-អ្នកប្រើប្រាស់អាចកែប្រែនៅលើ Quick Settings បាន

ការអាប់ឌែតទៅកាន់ប្រព័ន្ធប្រតិបត្តិការ Android 7.1.1 មានន័យថា លោកអ្នកទទួលបាននូវមុខងារពេញលេញជាច្រើន ដូចជាការពង្រឹងទៅលើ Doze Mode, Split-Screen Apps, និង Quick Settings។ ក្រុមហ៊ុន ASUS ផ្តល់នូវជម្រើសសម្រាប់លោកអ្នកនៅក្នុង Quick Settings ដើម្បីកែប្រែទៅលើ UI ផងដែរ។ ពណ៌នៅលើអេក្រង់កាន់តែច្បាស់ស្រស់ស្អាត ហើយនៅលើ icons ផ្នែកខាងលើនឹងបង្ហាញនៅក្រោម Notifications ។ នៅលើ Home Screen របស់ស្មាតហ្វូននេះ ពេលនេះ វាមានជម្រើសក្នុងការបន្ថែមនូវ Google Feed ដូចគ្នាទៅនឹង Pixel Launcher និងជាច្រើនទៀត។ លោកអ្នកមិនចាំបាច់តម្លើងអ្វីនោះទេ លោកអ្នកគ្រាន់តែជ្រើសរើសវានៅក្នុង Google Option នៅលើ Home Screen តាមរយៈ Preferences ជាការស្រេច។ ស្មាតហ្វូននេះក៏នឹងសួរលោកអ្នកអំពីរឿងនេះផងដែរនៅពេលតម្លៃនោះ។ ការអាប់ឌែតនេះ នឹងធ្វើការលុបចោលនូវកម្មវិធី Third Party Apps ទាំងអស់ចេញពីម៉េមូរីម៉ាស៊ីន ហើយវាក៏លុបចោលនូវ Notifications របស់ ASUS ឈ្មោះថា Mobile Manager ផងដែរ។ ការអាប់ឌែតនេះមានទំហំ 1.1GB ៕ 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន