no-alternative title

ក្រុមហ៊ុន Apple នឹងបង្ហាញវត្តមានជាផ្លូវការនៅក្នុងទីផ្សារប្រទេសកម្ពុជាឆាប់ៗនេះហើយ

ថ្មីៗនេះ បន្ទាប់ពីមានពាក្យចចាមអារ៉ាមជាច្រើន ដែលបាននិយាយតៗគ្នាពីមាត់មួយទៅមាត់មួយ ពីម្ចាស់ហាងលក់ទូរស័ព្ទដៃ ក៏ដូចជាអ្នកដែលរកស៊ីនៅក្នុងជំនួញផលិតផលអេឡិចត្រូនិក មូយនេះ បានអោយដឹងថា ក្រុមហ៊ុន Apple អាចនឹងមានវត្តមាននៅក្នុងប្រទេសកម្ពុជានាពេលឆាប់ៗខាងមុខនេះ។ ថ្ងៃនេះ ពាក្យដែលបាននិយាយទាំងអស់នេះ បានក្លាយជាការពិតហើយ ។ Falcon Tech Co., Ltd គឺជាក្រុមហ៊ុនថ្មីមួយ ដែលនឹងមានសិទ្ធិនាំចូល ហើយនិងចែកចាយផលិតផល Apple និងទូរស័ព្ទ iPhone នៅក្នុងទីផ្សារកម្ពុជាយើង។ 

តាមប្រសាសន៍ Jim ដែលជានាយកគ្រប់គ្រង Falcon Tech Co., Ltd បានបញ្ជាក់ប្រាប់ ទស្សនាវដ្តី ពិភពអេឡិចត្រូនិក យ៉ាងដូច្នេះថា¬ លោកពិតជាមានអារម្មណ៍រំភើប និងភ្ញាក់ផ្អើលមែន ទែននៅពេល ដែលបានឃើញប្រជាជនកម្ពុជាភាគច្រើន មានការពេញនិយម និងគាំទ្រប្រើប្រាស់ផលិតផល Apple ច្រើនបែបនេះ ជាពិសេសគឺ ទូរស័ព្ទ iPhone។ ហេតុនេះហើយ ដើម្បីជាការចូលរួមចំណែកនាំមកនូវផលិតផលថ្មី ទំនើប និងផ្តល់នូវអត្ថប្រយោជន៍ដល់អ្នកប្រើប្រាស់ទាំងអស់ ក្រៅពីអ្វីដែលមានស្រាប់នៅលើទីផ្សារកម្ពុជានាពេលកន្លងមកនេះ ក្រុមហ៊ុនរបស់លោក បានសម្រេចចិត្តចាប់ដៃគូជាផ្លូវការជាមួយនិងក្រុមហ៊ុន Apple Inc ដើម្បីនាំមកនូវផលិតផល Apple ថ្មីៗ ពិតប្រាកដ ដែលបាននាំចេញពីរោងចក្រផ្ទាល់តែម្តង វាខុសពីពេលមុន ដែលមានអ្នកជំនួញមួយចំនួន បាននាំចូលនូវផលិតផល Apple ដែលចេញពីប្រភពមួយមិនច្បាស់លាស់ ហើយយកមកវេចខ្ចប់សារជាថ្មីបន្លំភ្នែកអ្នកប្រើប្រាស់ ដែលនាំអោយអ្នកប្រើប្រាស់ទាំងអស់ មានការបារម្ភ និងមានហានិភ័យច្រើន ក្រោយពេលដែលបានជាវផលិតផល Apple ក៏ដូចជាទូរស័ព្ទ iPhone យកទៅប្រើប្រាស់។ 

Jim បានបន្តថា Falcon Tech Co., Ltd គឺជាក្រុមហ៊ុនថ្មីមួយ ដែលទើបតែបង្កើតឡើងនៅក្នុងឆ្នាំ 2017 នេះ ហើយបានក្លាយជាអ្នកតំណាងចែកចាយដោយស្របច្បាប់ និងផ្លូវការ នៅក្នុងការនាំចូលផលិតផល Apple មកកាន់ទីផ្សារប្រទេសកម្ពុជា។ ចាប់ពីពេលនេះ អតិថិជនរបស់ Apple ទាំងអស់ នឹងមានមោទកភាពចំពោះការមកដល់របស់ Apple ផ្លូវការនៅពេលនេះ ដោយអតិថិជន អាចជាវ និងប្រើប្រាស់ផលិតផល ដែលមានគុណភាពខ្ពស់ ដោយមានការបង់ពន្ធរួចរាល់ 100% គ្មានការបន្លំ និងជាផលិតផលថ្មី ដែលចេញពីរោងចក្រផ្ទាល់ (All in one box) តែម្តង។ ជាពិសេស គឺមានការធានាផ្លូវការមួយឆ្នាំពីក្រុមហ៊ុន Apple ដែលមិនធ្លាប់មានពីមុនមកសម្រាប់អ្នកប្រើប្រាស់នៅក្នុងប្រទេសកម្ពុជា។ 

រូបភាពពាណិជ្ជកម្ម
no-alternative title

លោកបានបន្ថែមទៀតថា ផលិតផល Apple  ថ្មីៗ  ដែលក្រុមហ៊ុន Falcon Tech នឹងនាំចូលមកកាន់ទីផ្សារកម្ពុជានាពេលឆាប់ៗខាងមុខនេះ រួមមានដូចជា ទូរស័ព្ទ iPhone, ឧបករណ៍ iPad, កុំព្យូទ័រយួរដៃ MacBook, និងឧបករណ៍ Accessories ក៏ដូចជាផលិតផលជាច្រើនទៀតរបស់ក្រុមហ៊ុន Apple។  ក្រៅពីនេះ ក្រុមហ៊ុន Falcon Tech ក៏នឹងមានផ្ដល់ជូនការលក់ក្នុងតម្លៃពិសេសបំផុតសម្រាប់អតិថិជន ជាមួយប្រូម៉ូសិនជាច្រើនសម្រាប់ការបើកសម្ពោធក្រុមហ៊ុនក្នុងពេលខាងមុខនេះផងដែរ។ 

 

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន