no-alternative title

Asus​ Zenfone​ 3​ Max​ ស្មា​ត​ហ្វូ​ន​ម៉ូ​ដែល​ថ្មី​ ប្រកបដោយ​ភាព​ស៊ី​វី​ល័យ​ និង​ទាន់សម័យ​បំផុត​

​ថ្មីៗ​នេះ​ក្រុមហ៊ុន​ ASUS​ បាន​ប្រកាស​ចេញ​នូវ​ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន​ម៉ូ​ដែល​ថ្មី​មួយទៀត​គឺ​ ASUS​ Zenfone​ 3​ Max​ ត្រូវ​បាន​រចនា​ឡើង​យ៉ាង​ប្រណិត​ ប្រកបដោយ​ភាព​ស៊ី​វី​ល័យ​ និង​ទាន់សម័យ​បំផុត​ មិនតែប៉ុណ្ណោះ​ វា​ក៏​ត្រូវ​បាន​បំពាក់​នូវ​កម្មវិធី​យ៉ាង​សំបូរ​បែប​ ជា​ពិសេស​គឺ​កាមេរ៉ា​សម្រាប់​ផ្តិត​យក​រូបភាព​តែ​ម្តង​តែ​ម្តង​។​

រូបភាពពាណិជ្ជកម្ម
no-alternative title

​ដំបូង​យើង​ក្រឡេក​មក​មើលរូប​រាង​របស់​ ASUS​ Zenfone​ 3​ Max​ ដែល​ត្រូវ​បាន​ក្រុមហ៊ុន​ ASUS​ ធ្វើការ​រចនា​រូបរាង​ឡើង​កាន់តែ​មាន​ភាព​ស្រស់​ស្អាត​ ទាន់សម័យ​និង​ទាកទាញ​ពេល​កាន់​ក្នុង​ដៃ​របស់​លោក​អ្នក​។​ ជាមួយនឹង​រូបរាង​ស្រោប​ដោយ​អាលុយមីញ៉ូម​ និង​បន្ថែម​នូវ​ពន្លឺ​ចែងចាំង​ ផ្ទៃ​ខាង​មុខរប​ស់វា​ មាន​ផ្ទៃ​អេ​ក្រង់​ទំហំ​ 5.2​ អី​ុ​ង​។​ ចំពោះ​ការ​រចនា​វ័​ន្ត​ជុំវិញ​របស់​វា​វិញ​ វា​មាន​រចនា​បទ​ Unibody​ បន្ស៊ី​គ្នា​ខាង​មុខ​ខាងក្រោយ​ យ៉ាង​ជាប់​ល្អ​ កាន់តែ​ពិសេស​ត្រង់​កន្លែង​កាមេរ៉ា​មានកា​រចនា​យ៉ាង​ស្រស់​ស្អាត​ និង​អំ​ពូ​ល​ LED​ ដែល​បន្ថែម​ភាព​ទាក់ទាញ​បំផុត​ មក​ខាងក្រោម​បន្តិច​មាន​អក្សរ​ ASUS​ និង​រន្ធ​ឧ​បា​ល័​រ​បំពង​សម្លេង​តូចៗ​ផង​ដែរ​។​

 

ASUS​ Zenfone​ 3​ Max​ ត្រូវ​បាន​បំពាក់​ដោយ​កញ្ចក់​អេ​ក្រង់​ថា​ច់​ស្គ្រី​ន​ទំហំ​ 5.2​ អី​ុ​ង​ ប្រភេទ​ IPS​ 2.5D​ ដែល​មាន​សមត្ថភាព​ខ្ពស់​អាច​បង្ហាញ​ចេញ​បាន​ភ្លឺ​ច្បាស់​ និង​អាច​ការពារ​ចំណាំងផ្លាត​ពី​ពន្លឺ​ថ្ងៃ​ខ្លាំង​បាន​យ៉ាង​ល្អ​ ដែល​អាច​បង្ហាញ​ចេញ​នូវ​កម្រិត​រី​សូ​លូ​ហ្សិ​ន​ HD​ 720x1280​ ភិ​ច​សែ​ល​ ដែល​មាន​សមត្ថភាព​ពេញលេញ​ក្នុង​ការ​បង្ហាញ​ចេញ​នូវ​រូបភាព​ និង​វិ​ដេ​អូ​នៅ​លើ​កញ្ចក់​អេ​ក្រង់​បាន​យ៉ាង​ច្បាស់​ត្រជាក់​ភ្នែក​តែ​ម្តង​។​ កាន់តែ​ពិសេស​កញ្ចក់​អេ​ក្រង់​របស់​ ASUS​ Zenfone​ 3​ Max​  ត្រូវ​បាន​ស្រោប​ដោយ​កញ្ចក់​ការពារ​កកិត​ឆ្កូត​ Corning​ Gorilla​ Glass​ បន្ថែម​ការ​ការពារ​កកិត​បាន​យ៉ាង​ល្អ​ឥត​ខ្ចោះ​តែ​ម្តង​។​

​និយាយ​ពី​កាមេរ៉ា​វា​ជា​ចំណុច​ដ៏​ពិសេស​  ដោយសារ​តែ​ Zenfone​ 3​ Max​ ត្រូវ​បាន​បំពាក់​មក​ជាមួយ​កាមេរ៉ា​ទំហំ​ 13​ មេ​ហ្គា​ភិ​ច​សែ​ល​ ផ្តល់​ជូន​លោក​អ្នក​ក្នុង​ការ​ចាប់​យក​រូបភាព​បាន​កាន់តែ​ច្បាស់​។​ ចំណែក​កាមេរ៉ា​ខាង​មុខរប​ស់វា​មាន​ទំហំ​ 5​ មេ​ហ្គា​ភិ​ច​សែ​ល​ ដែល​មាន​សមត្ថភាព​ក្នុង​ការ​ចាប់​យក​រូបភាព​បាន​យ៉ាង​ច្បាស់​ដូច​គ្នា​ មិនតែប៉ុណ្ណោះ​វា​ក៏​មាន​បន្ថែម​នូវ​មុខងារ​យ៉ាង​ពិសេសៗ​បន្ថែម​ទៀត​ដូច​ជា​ មុខងារ​ PixelMaster​ Modes​ សម្រាប់​ការ​ចាប់​យក​រូបភាព​បាន​កាន់តែ​ពេញចិត្ត​តែ​ម្តង​ និយាយ​ពី​ការ​ថត​វី​ដេ​អូ​វិញ​ វា​អាច​ថត​វិ​ដេ​អូ​បាន​កម្រិត​ 1080p@30fps​ ច្បាស់​ និង​រហ័ស​ទាន់ចិត្ត​។​ 

ASUS​ Zenfone​ 3​ Max​ ភ្ជាប់​មក​ជាមួយ​ថ្ម​ខ្នាត​ Li-Po​ 4100​ mAh​ ដែល​អាច​ផ្តល់​ជូន​នូវ​ការ​ប្រើប្រាស់​បាន​កាន់តែ​យូរ​ជាង​មុន​ទ្វេរ​ដង​ ជា​ពិសេស​ វា​ត្រូវ​បាន​ភ្ជាប់​មក​ជាមួយ​បច្ចេកវិទ្យា​សាក​ថ្ម​ឆាប់​ពេញ​រហ័ស​ទាន់ចិត្ត​ ។​ ដោយ​អាច​ប្រើប្រាស់​បាន​កាន់តែ​យូរ​ដូច​ជា​ អាច​បើក​ទុក​ចោល​បាន​ន​ 30​ ម៉ោង​ ការ​សន្ទនា​បាន​ 20​ ម៉ោង​ ការ​ប្រើប្រាស់​ប្រព័ន្ធ​អិ​ុ​ន​ធើ​ណិ​ត​ Wi-Fi​ បាន​ដល់​ 18​ ម៉ោង​ តែបើ​និយាយ​ពី​ការ​ស្តាប់​តន្ត្រី​វិញ​ គឺ​អាច​ចាក់​បាន​រហូត​ដល់​ 87​ ម៉ោង​ ឯ​ណ្ណោះ​។​ នៅ​មិន​ទាន់​អស់​ Zenfone​ 3​ Max​ ក៏​មាន​សមត្ថភាព​ក្នុង​ការ​ប្រែក្លាយ​ខ្លួន​ជា​ Power​ Bank​ ដែល​អាច​សាក​ថ្ម​ឧបករណ៍​ដ៏​ទៃ​ទៀត​បាន​យ៉ាង​ងាយស្រួល​បំផុត​។​

​ងាក​មក​មើល​កំលាំង​ម៉ាស៊ីន​ ការ​ដំណើរការ​ទៅ​បាន​ដោយ​រលូន​របស់​ ASUS​ Zenfone​ 3​ Max​ គឺ​ត្រូវ​ពឹង​លើ​បន្ទះ​ឈី​ប​ Mediatek​ MT6737M​ អម​ដោយ​អង្គ​គណនា​បួន​គ្រាប់​ Quad-core​ Cortex-A53​ ល្បឿន​ 1.25​ GHz​ និង​ប្រើប្រាស់​អង្គ​ក្រា​ហ្វិ​ច​ Mali-T720MP2​ ផ្តល់​ជូន​នូវ​ការ​ដំណើរការ​បាន​យ៉ាង​រលូន​ល្អ​ឥត​ខ្ចោះ​តែ​ម្តង​។​ ASUS​ Zenfone​ 3​ Max​ មាន​ទំហំ​ RAM​ ពី​ប្រភេទ​ទំហំ​គឺ​ 2GB​ និង​ 3GB​ និង​មាន​ទំហំ​ផ្ទុ​ុ​ក​ទិន្នន័យ​ក្នុង​ម៉ាស៊ីន​ស្រាប់​មាន​ពីរ​ទំហំ​ដូច​គ្នា​ 16GB​ និង​ 32GB​ និង​អាច​ដាក់​បន្ថែម​បាន​រហូត​ដល់​ 256GB​ ប្រភេទ​ microSD​ ។​ 

ASUS​ Zenfone​ 3​ Max​  ត្រូវ​បាន​ដាក់​ឲ្យ​ដំណើរការ​ដោយ​ប្រព័ន្ធ​ប្រតិបត្តិការ​ Android​ ជំនាន់​ 6.0.1​ Marshmallow​  អម​ដោយ​ផ្ទៃ​យួ​ស័​រ​អិ​ុ​ន​ធើ​ហ្វេ​ស​ផ្ទាល់ខ្លួន​ ASUS​ ZenUI3.0​ ផ្តល់​ជូន​នូវ​ផ្ទាំង​កម្មវិធី​កានតែ​ទាក់ទាញ​និង​ស្រស់​ស្អាត​។​  ពិសេស​នោះ​គឺ​ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន​ជំនាន់​ថ្មី​មួយ​នេះ​ត្រូវ​បាន​ភ្ជាប់​មក​ជាមួយ​ទ្រនាប់​ស្គ៊ែ​ន​ក្រ​យ៉ៅ​ដៃ​ Finger​ Print​ ដែល​មាន​សមត្ថភាព​សំគាល់​ក្រ​យ៉ៅ​ដៃ​បាន​យ៉ាង​រហ័ស​ទាន់ចិត្ត​ ជា​ពិសេស​វា​មាន​នាទី​អាច​បញ្ជា​កម្មវិធី​ និង​មុខងារ​មួយ​ចំនួន​ផ្ទាល់​បាន​ថែម​ទៀង​ផង​ ដោយ​ចំណាយពេល​ត្រឹមតែ​ 0.3​ វិនាទី​ តែ​ប៉ុណ្ណោះ​។​

​សរុប​មក​ ASUS​ Zenfone​ 3​ Max​  ជា​ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន​ស៊េរី​ថ្មី​ដ៏​ល្អ​វិចិត្រ​សម្រាប់​ការ​ប្រើប្រាស់​ ព្រោះថា​ វា​ល្អ​ទាំង​រូបរាង​ ល្អ​ទាំង​កម្មវិធី​ក៏​ដូច​ជា​មុខងារ​សម្រាប់​ប្រើប្រាស់​ ដែល​ផ្តល់​ជូន​លោក​អ្នក​នៅ​គ្រប់​កិច្ច​ការងារ​ទាំងអស់​ ក៏​ដូច​ជា​តម្លៃ​ក៏​សម​ល្មម​ក្នុង​ការ​ជាវ​យក​ទៅ​ប្រើប្រាស់​ផង​ដែរ​៕

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន