no-alternative title

Chevrolet​ បង្ហាញ​រថយន្ត​ថ្មី​ Trailblazer​ 2017​ ដែល​ជា​ប្រភេទ​ SUV​ នៅ​ក្នុង​ទីផ្សារ​ប្រទេស​កម្ពុជា​!

​កាលពី​ថ្ងៃ​ទី​ 24​ ខែធ្នូ​ ឆ្នាំ​2016​ កន្លង​ទៅ​នេះ​ នៅ​នៅ​ក្នុង​ពិធី​ដាក់​តាំង​បង្ហាញ​រថយន្ត​ស៊េរី​ថ្មី​នៅ​ផ្សារ​ទំនើប​អ៊ី​អន​ម៉​ល​ ក្រុមហ៊ុន​ United​ Auto​ Trading​ ដែល​ជា​ក្រុមហ៊ុន​នាំ​ចូល​ និង​ចែកចាយ​រថយន្ត​ Chevrolet​ មក​កាន់​ប្រទេស​កម្ពុជា​ បាន​បង្ហាញ​នូវ​រថយន្ត​ស៊េរី​ថ្មី​ Chevrolet​ Trailblazer​ ឆ្នាំ​ 2017​ ដែល​ជា​ប្រភេទ​រថយន្ត​ SUV​ នៅ​ក្នុង​ទីផ្សារ​ប្រទេស​កម្ពុជា​។​ 

​តាម​ប្រសាសន៍​របស់​ លោក​ ប៉ែន​ ពិសិដ្ឋ​ ដែល​ជានា​យក​គ្រប់គ្រង​ក្រុមហ៊ុន​លក់​រថយន្ត​ Chevrolet​ បានអោយ​ដឹង​ថា​ ដោយសារ​តែ​សេដ្ឋកិច្ច​នៅ​ក្នុង​ប្រទេស​កម្ពុជា​ មានការ​រីក​ចម្រើន​ជា​រៀង​រាល់​ឆ្នាំ​ ទីផ្សារ​លក់​រថយន្ត​នៅ​កម្ពុជា​ក៏​មាន​កំណើន​ជា​បន្តបន្ទាប់​ដែរ​ ដោយ​ក្នុង​នោះ​ ក្រុមហ៊ុន​លក់​រថយន្ត​ផ្សេងៗ​ ក៏​បាន​នាំ​ចូល​រថយន្ត​ស៊េរី​ថ្មីៗ​ និង​មាន​បច្ចេកវិទ្យា​ទំនើបៗ​ មក​កាន់​ប្រទេស​កម្ពុជា​។​

រូបភាពពាណិជ្ជកម្ម
no-alternative title

លោក​បាន​បញ្ជាក់​ថា​ ដោយសារ​តែ​កំណើន​ទីផ្សា​រថយន្ត​នៅ​ក្នុង​ប្រទេស​កម្ពុជា​ កាន់តែ​មាន​សន្ទុះ​កើន​ឡើងជា​បន្តបន្ទាប់​នោះ​ ទើប​ Chevrolet​ បាន​នាំ​ចូល​រថយន្ត​ម៉ូ​ដែល​ថ្មីៗ​បន្ថែម​ទៀត​ជា​ច្រើន​ ដូច​ជា​ Chevrolet​ Trailblazer​ ឆ្នាំ​ 2017​ នេះ​ជាដើម​ ដើម្បី​បង្ហាញ​ជូន​អតិថិជន​របស់​យើង​ និង​ដើម្បី​បំពេញតម្រូវការ​អតិថិជន​របស់​យើង​ផង​ដែរ​  ។​

Chevrolet​ Trailblazer​ 2017​ គឺជា​ប្រភេទ​រថយន្ត​ SUV​ ដែល​មាន​រូបរាង​ស្អាត​ ទាក់ទាញ​ និង​មាន​ភាព​ទាន់សម័យ​ ហើយ​និង​មាន​កម្លាំង​ម៉ាស៊ីន​ Duramax​ 2.8L​ ប្រភេទ​(​ម៉ាស៊ីន​ម៉ា​ស៊ូ​ត​)​ ដែល​មានកំ​លាំង​ខ្លាំង​ និង​មាន​សមត្ថភាព​អាច​ឲ្យ​ការ​ធ្វើ​ដំណើរ​កាន់តែ​ល្អ​ប្រសើរ​ជាង​មុន​ ពិសេស​ គឺ​វា​ជួយ​សន្សំ​សំចៃ​ប្រេងឥន្ធនៈ​បាន​ច្រើន​ជាង​ម៉ូ​ដែល​ផ្សេងៗ​។​ នៅ​លើ​រថយន្ត​ថ្មី​នេះ​ ត្រូវ​បាន​ក្រុមហ៊ុន​ បំពាក់​នូវ​បច្ចេកវិទ្យា​ឈានមុខ​គេ​ និង​រួម​បញ្ចូល​ប្រព័ន្ធ​ MyLink​ infotainment​ ដែល​ជា​បច្ចេកវិទ្យា​ថ្មី​បំផុត​របស់​ក្រុមហ៊ុន​ Chevrolet​ ផង​ដែរ​។​

បន្ថែម​ពីលើ​​នេះ​ Chevrolet​ Trailblazer​ 2017​ ក៏​មាន​ភ្ជាប់​នូវ​សិន​ស័​រ​សំរាប់​រំលឹក​អ្នកបើកបរ​ ដូច​ជា​ប្រកាស​អាសន្ន​ ពី​ការ​បើកបរ​ចេញពី​គន្លង​ផ្លូវ​ ការ​ជូនដំណឹង​ពី​ឧបសគ្គ​នៅ​ខាង​មុខ​ដែល​កំពុ​តែ​បើកបរ​នៅ​ស្រប​ជាមួយ​គ្នា​  រួម​នឹង​ការ​ជូនដំណឹង​ពី​តំបន់​ងងឹត​គ្មាន​ពន្លឺ​ ហើយនឹង​សិន​ស័​រ​ជូនដំណឹង​ពី​គំលាត​ និង​ការ​បើកបរ​របស់​រថយន្ត​នៅ​ខាងក្រោយ​ផង​ដែរ​។​

​លោក​បាន​បន្ត​ថា​ នៅ​ក្នុង​ឆ្នាំ​ 2017​ ខាង​មុខ​នេះ​ ក្រុមហ៊ុន​ United​ Auto​ Trading​  រំពឹង​ថា​ ការ​លក់​រថយន្ត​ Chevrolet​ នៅ​ក្នុង​ប្រទេស​កម្ពុជា​ នឹង​មានការ​កើនឡើង​ខ្ពស់​ជា​មិន​ខាន​។​ ជាមួយ​គ្នា​នេះ​ ក្រុមហ៊ុន​ ក៏​បាន​កំណត់​គោលដៅ​របស់​ខ្លួន​ថា​ 2017​ ក្រុមហ៊ុន​ នឹង​ជំរុញ​ការ​លក់​អោយ​បាន​ 500​ គ្រឿង​នៅ​ក្នុង​ប្រទេស​កម្ពុជា​ និង​បាន​រៀបចំ​យុទ្ធសាស្ត្រ​មួយ​ចំនួន​សម្រាប់​គាំទ្រ​ការ​ជំរុញ​កា​រក់​រថយន្ត​ប្រភេទ​នេះ​ថែម​ទៀត​ផង​។​

លោក​បន្ថែម​ថា​ ដោយសារ​តែ​ រថយន្ត​ម៉ាក​ Chevrolet​ ទើបតែ​បាន​ចូល​មក​កាន់​ទីផ្សារ​ប្រទេស​កម្ពុជា​ ហេតុ​ដូចនេះ​ នៅ​មាន​បញ្ហា​ជា​ច្រើន​ សម្រាប់​ការ​ពង្រីក​ទីផ្សារ​ ហើយ​អតិថិជន​ ក៏​មិនសូវ​ស្គាល់​ច្បាស់​ពី​ម៉ាក​រថយន្ត​នីមួយៗ​ ច្បាស់លាស់​របស់​ Chevrolet​ ។​

ក្រុមហ៊ុន​ United​ Auto​ Trading​  បាន​ចាប់ផ្ដើម​ពង្រឹង​នូវ​យុទ្ធសាស្ត្រ​មួយ​ចំនួន​ ដើម្បី​អោយ​អតិថិជន​ស្គាល់​ Brand​ Chevrolet​ របស់​យើង​ នៅ​ក្នុង​នោះ​ ក្រុមហ៊ុន​ United​ Auto​ Trading​  នឹង​ធ្វើការ​ផ្សព្វផ្សាយ​តាម​បណ្ដាញសារព័ត៌មាន​ និង​ពង្រឹង​សេវាកម្ម​របស់​យើង​ អោយ​បាន​ល្អ​ថែម​ទៀត​ ដើម្បី​ផ្ដល់​ជូន​អតិថិ​ន​ទាំងអស់​ ហើយ​ ក្រុមហ៊ុន​ ក៏​បាន​ត្រៀម​បង្កើត​អគារ​តាំង​បង្ហាញ​នៅ​តាម​បណ្ដា​ខេត្ត​មួយ​ចំនួន​ដែល​មាន​សក្ដានុពល​ផង​ដែរ​។​ 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន