Latitude 12 7000 Series 2-in-1 Laptop គឺជាកុំព្យូទ័រយួរដៃស៊េរីថ្មីដ៏ពេញនិយមដែលមានភាពទាក់ទាញខ្លាំងហើយវាទទួលបានឈ្នះពានរង្វាន់ Innovation Awards នៅក្នុងការតាំងពិពរណ៍ CES 2016 ថែមទៀតផង។
កុំព្យូទ័រនេះដំណើរការដោយប្រព័ន្ធប្រតិបត្តិការ Windows 10 ដែលដំណើរការបានយ៉ាងរលូន និងផ្តល់នូវបទពិសោធន៍កាន់តែងាយស្រួលក្នុងការប្រើប្រាស់។ Latitude 12 7000 Series មានកម្រាស់ស្តើងបំផុត និងស្រស់បំផុតជាមួយនឹងអេក្រង់ទំហំ 12.5 អ៊ីងដែលលោកអ្នកអាចយកវាបានទៅគ្រប់ទីកន្លែងដែលអ្នកធ្វើដំណើរទៅដល់។ ជាមួយនឹងការរចនារូបរាងយ៉ាងស្រស់ស្អាត ភាពច្នៃប្រឌិតថ្មីយ៉ាងទាន់សម័យលោកអ្នកអាចកាន់វាបានដោយប្រើប្រាស់តែដៃម្ខាងតែប៉ុណ្ណោះ។
កុំព្យូទ័រយួរដៃនេះប្រើប្រាស់នូវកញ្ចក់អេក្រង់ Ultrasharp កម្រិត UHD Display ដែលទ្រទ្រង់នូវវីដេអូកម្រិត 4K និងមានកញ្ចក់ការពារប្រភេទ Corning Gorilla Glass NBT ស្រោបដោយដែកអ៊ីណុកមិនច្រេះព័ទ្ធជុំវិញថែមទៀត។ បន្ថែមពីនេះទៀត កុំព្យូទ័រយួរដៃនេះអាចធ្វើការទំនាក់ទំនងជាមួយនឹងលោកអ្នកបានតាមរយៈជំនួយការ Digital Assistant ប្រព័ន្ធជំនួយការ Cortana ហើយថែមទាំងបំពាក់បន្ថែមនូវប្រព័ន្ធសំឡេង MaxxAudio Pro របស់ក្រុមហ៊ុន Waves ដែលផ្តល់នូវបទពិសោធន៍យ៉ាងអស្ចារ្យសម្រាប់អ្នកប្រើប្រាស់។ កុំព្យូទ័រដ៏ទំនើបនេះប្រើប្រាស់នូវអង្គប្រតិបត្តិការ Intel Core M Processor ជំនាន់ទី 6 ដែលមានម៉េមូរីទំហំដល់ទៅ 8GBដែលអាចដំណើរការការងារបានច្រើននៅក្នុងពេលតែមួយថែមទៀតផង។
Latitude 12 7000 Series មានរន្ធ USB Type-C ចំនួន 2 ផត និងរន្ធសម្រាប់ធ្វើការដោតភ្ជាប់ Multi-Card Reader ដែលអ្នកអាចធ្វើការរៀបចំអ្វីដែលអ្នកចង់បានតាមតម្រូវការ។ បើនិយាយពីថាសរឹងផ្ទុកទិន្នន័យវិញវាប្រើប្រាស់ប្រភេទ SSD PCLe ដែលធ្វើឱ្យម៉ាស៊ីននេះដំណើរការលឿន ហើយការបញ្ជូនទិន្នន័យគឺលឿនជាងមុនដល់ទៅ 4 ដង។ កុំព្យូទ័រនេះប្រើប្រាស់នូវប្រព័ន្ធបច្ចេកវិទ្យា Wireless ស៊េរីចុងក្រោយបំផុត 802.11 ac ដែលទោះបីជាលោកអ្នកនៅឆ្ងាយមែនតែវានៅតែរក្សាទំនាក់ទំនងបានល្អជានិច្ច។ អ្វីដែលទាក់ទាញបំផុតនោះ គឺថាថាមពលថ្មប្រើប្រាស់របស់វាអាចប្រើបានលើសពី 8 ម៉ោងដោយគ្មានបញ្ហា។ នៅលើកុំព្យូទ័រ Latitude 12 7000 Series 2-in-1 Laptop វាមានរន្ធសម្រាប់ធ្វើការតភ្ជាប់ចំនួន 7 ផតដូចជា Noble Lock Slot, Power Switch, Camera, SIM Card Slot, Micro SD Slot, USB Type-C និង Audio Jack ។ កុំព្យូទ័រនេះមានទំងន់ 0.73 គីឡូក្រាមហើយវាមានវិមាត្រ 17.1 x 290.87 x 192.85 mm (HxWxD) ៕
អាចរកជាវបាននៅ៖ ក្រុមហ៊ុន Anana Computer លេខទូរស័ព្ទ៖ 023 211 543