នៅថ្ងៃទី 16 ខែមករា ឆ្នាំ 2017 ក្រុមហ៊ុន សែលកាត បានប្រគល់រង្វាន់ទឹកប្រាក់ចំនួន 5 ម៉ឺនដុល្លារសហរដ្ឋអាមេរិក ដល់អតិថិជនរបស់ខ្លួនម្នាក់ទៀតហើយ គឺប្រជាពលរដ្ឋរស់នៅខេត្តកំពង់ធំ។ អ្នកស្រីរស់ នឹម មានមុខរបរ ជាកសិករ ដែលមានទីលំនៅបច្ចុប្បន្ន រស់នៅភូមិរលូស ឃុំបន្ទាយស្ទោង ស្រុកស្ទោង ខេត្តកំពង់ធំ។ អ្នកស្រីបាន និយាយយ៉ាងដូច្នេះ ថា” ខ្ញុំស្ទើរតែមិនជឿនោះទេ ដែលអាចក្លាយជា អ្នកមានដោយមិនដឹងខ្លួន នេះ គឺជាការព្យាយាម ដោយមិនធ្លាប់គិតថា និងមានសំណាងបែបនេះ” អ្នកស្រី នឹងយកទឹកប្រាក់ទាំងនេះ ទៅបង្កើនជីវភាព ប្រកបរកស៊ីរបស់បានកាន់តែ ប្រសើរជាងសព្វថ្ងៃ។ សូមជំរាបថា ការប្រគល់រង្វាន់នេះ ត្រូវបានរៀបចំធ្វើឡើងនៅថ្ងៃនៅទីស្នាក់ការក្រុមហ៊ុនសែលកាត រាជធានីភ្នំពេញ។
គួរបញ្ជាក់ថា សែលកាត តែងតែបានធ្វើការផ្តល់រង្វាន់ ដែលជាសំណាងរបស់ អតិថិជនខ្លួនជារៀងរាល់ថ្ងៃ តាមរយះធ្វើការផ្ញើសារទៅ 10K ទៅ 8888 ឬ Call 8888 និងមានសំណាងឈ្នះភ្លាមៗ ចាប់ពី 1 ម៉ឺនដល់ 8 ម៉ឺនដុល្លារ៕