no-alternative title

Canon Mini Photo Printer ម៉ាស៊ីនព្រីនខ្នាតតូចដែលមានភាពច្នៃប្រឌិតយ៉ាងអស្ចារ្យ និងអាចយកតាមខ្លួនបានគ្រប់ទីកន្លែង

ថ្មីៗនេះ ក្រុមហ៊ុន Canon បានប្រកាសចេញនូវម៉ាស៊ីនព្រីនរូបភាពខ្នាតតូចបំផុតដែលមិនប្រើប្រាស់នូវទឹកខ្មៅនោះទេសម្រាប់ការព្រីនរូបភាពនោះ។ ម៉ាស៊ីនព្រីនរូបភាព Canon Mini Photo Printer ខ្នាតតូចនេះ អាចរក្សានូវការចងចាំគ្រប់ពេលវេលាដែលអ្នកបានផ្តិតយកជាមួយនឹងស្មាតហ្វូនរបស់អ្នក។ អ្នកអាចធ្វើការផ្តិតរូបភាពដ៏ស្រស់ស្អាត និងស្ទាយ៍ប្លែកៗរបស់អ្នកចេញពីស្មាតហ្វូននេះបានយ៉ាងងាយស្រួលទៅតាមចិត្តរបស់អ្នកជាមួយនឹងម៉ាស៊ីនព្រីនខ្នាតតូចមួយនេះ។

បច្ចេកវិទ្យាព្រីនស្ងួត (Dry Printing Technology) ៖ ម៉ាស៊ីនព្រីនខ្នាតតូច Canon Mini Photo printer នេះ ប្រើប្រាស់នូវបច្ចេកវិទ្យាថ្មី ZINK Zero Ink Technology របស់ក្រុមហ៊ុន ZINKដែលជាបច្ចេកវិទ្យានៃការព្រីនស្ងួតដែលអាចធ្វើការព្រីនពណ៌កូល័រដោយមិនប្រើប្រាស់នូវប្រអប់ទឹកថ្នាំនោះទេ។ ម៉ាស៊ីននេះអាចធ្វើការព្រីនរូបភាពនៅក្នុងទំហំ 2x3-inch យ៉ាងស្រស់ស្អាតហើយវាមិនមានស្នាមកោសឆ្កូតនោះទេ។ ម៉ាស៊ីននេះ មានរូបរាងតូចដែលងាយស្រួលទុកដាក់ និងងាយក្នុងការចល័តថែមទៀតផង។

រូបភាពពាណិជ្ជកម្ម
no-alternative title

ការព្រីនរូបភាពពីចម្ងាយចេញពីស្មាតហ្វូន (Wireless Print) ៖ ម៉ាស៊ីនព្រីនរូបភាពនេះមានទម្ងន់ត្រឹមតែ 160 ក្រាម ជាមួយនឹងរូបរាងស្តើង និងទំហំតូចដែលធ្វើឱ្យម៉ាស៊ីនព្រីន Mini Photo printer អាចដាក់នៅក្នុងហោប៉ាវ កាបូបស្រី កាបូបដៃវែង និងអាវក្រៅថែមទៀត។ ម៉ាស៊ីនព្រីនរូបភាពនេះភ្ជាប់ជាមួយនឹងថាមពលថ្មស្រាប់ដែលអ្នកមិនចាំបាច់ត្រូវការភ្ជាប់ទៅកាន់ព្រីភ្លើងនោះទេ។ សម្រាប់ការតភ្ជាប់តាមរយៈប្រព័ន្ធ Bluetooth គឺពិតជាមានភាពងាយស្រួលណាស់ដោយគ្រាន់តែចុចនៅលើប៊ូតុងមួយដែលនៅគែមខាងរបស់ម៉ាស៊ីនព្រីនខ្នាតតូចនេះ។ 

កម្មវិធីសម្រាប់តភ្ជាប់ម៉ាស៊ីនព្រីន Canon Mini Print Mobile App៖ ម៉ាស៊ីនព្រីនរូបភាពខ្នាតតូចនេះ មានរូបរាងតូចច្រឡឹងដែលផ្នែកម្ខាងរបស់វាគឺមានពណ៌ស ហើយវាក៏អាចដំណើរការបានតាមរយៈកម្មវិធី Canon Mini Print app ដែលអាចប្រើប្រាស់បាននៅលើឧបករណ៍ដែលប្រើប្រាស់នូវ iOS និងAndroid OS បាន។ អ្នកប្រើប្រាស់ជាច្រើនអាចធ្វើការថតរូបភាពតាមរយៈកម្មវិធីកាមេរ៉ា ឬក៏អាចទាញយករូបភាពជាច្រើនបានចេញពីអនឡាញបានដូចជាកម្មវិធី Facebook, Instagram, Google Drive និង Dropbox ថែមទៀត។

សម្រាប់កម្មវិធីនេះភ្ជាប់ជាមួយនឹងបណ្តាល័យសម្រាប់ការកែប្រែរូបភាពជាមួយនឹងមុខងារដូចជាកន្លែងកែប្រែរូបភាព photo-editing tools, ការបង្កើតនូវ filters, ការបង្កើតនូវស៊ុមរូបភាព photo frames, ការបង្កើតនូវតែម stamps និងប្រអប់សរសេរ text boxes ដែលអាចធ្វើការបន្ថែមនូវស្រទាប់ Layers ទៅលើរូបភាពដែលអ្នកថតបាន។ វាក៏មានការពង្រឹងទៅលើមុខងារ augmented reality (AR) និងការបន្ថែមនូវ Artwork មុនពេលដែលធ្វើការព្រីនថែមទៀតផង។  ម៉ាស៊ីនព្រីនខ្នាតតូច Canon Mini Photo Printer គឹមាន 3 ពណ៌គឺ Slate Grey, Rose Gold និង Mint Green ហើយនៅក្នុងប្រអប់របស់ម៉ាស៊ីនព្រីននេះគឺមានម៉ាស៊ីនព្រីនខ្នាតតូចមួយ ក្រដាសព្រីនរូបភាព 10 សន្លឹក និងខ្សែបញ្ចូលថាមពលថ្មថែមទៀត។ 

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន