no-alternative title

ក្រុមហ៊ុន AMD ប្រកាសចេញជាផ្លូវការនូវ Radeon VII ដើម្បីជួយអ្នកលេងហ្គេមកាន់តែស្រួលជាងមុន ហើយនិងប្រជែងជាមួយនឹង RTX 2080

ក្រុមហ៊ុន AMD ទើបតែបង្ហាញចេញជាផ្លូវការនូវ Radeon VII ដែលជាក្រាហ្វិកកាតដ៏អស្ចារ្យ ដែលមានបំពាក់នូវបច្ចេកវិទ្យា 7nm gaming GPU ដំបូងបំផុតនៅក្នុងព្រឹត្តិការណ៍ពិពរណ៍ CES 2019 កាលពីពេលថ្មីនេះ នៅក្នុងគោលបំណងដើម្បីធ្វើការប្រកួតប្រជែងជាមួយនឹងក្រាហ្វិកកាត NVIDIA’s GeForce RTX 2080។ ក្រាហ្វិកកាត AMD Card នេះ នឹងបំពេញនូវតម្រូវការ GPU នៅក្នុងកម្រិតមួយ ដែលខ្ពស់បំផុតទៅតាមអ្វីដែលអ្នកប្រើប្រាស់ត្រូវការ។

Radeon VII ឬ “Radeon Seven” គឺជាក្រាហ្វិកកាត ដំបូងបំផុតរបស់ក្រុមហ៊ុន AMD ដែលប្រើប្រាស់នូវដំណើរការ 7nm សម្រាប់ជំនួយទៅលើការលេងហ្គេម ដែលមានភ្ជាប់ជាមួយនឹងអង្គគណនាសរុបចំនួន 60 ជាមួយនឹង 3,840 Stream Processors ហើយនិង High-Bandwidth Memory (HBM2) ដែលមានទំហំ 16GB ជាមួយនឹងកម្រិត memory bandwidth 1TB/s។ ដូចអ្វីដែលអ្នកបានរំពឹងទុកមែន ក្រាហ្វិកាតនេះ គឺមានការទ្រទ្រង់នូវបច្ចេកវិទ្យាចុងក្រោយជាច្រើនរបស់ក្រុមហ៊ុន AMD ដែលនេះមានន័យថា បច្ចេកវិទ្យា AMD Radeon FreeSync, AMD FreeSync 2 HDR ជាមួយនឹង 4,096-bit memory interface។ 

រូបភាពពាណិជ្ជកម្ម
no-alternative title

 

ក្រុមហ៊ុន AMD បានអះអាងថា សម្រាប់ស្ថាបត្យកម្មជំនាន់ទីពីរនៃ Vega របស់ខ្លួន គឺប្រើប្រាស់ដើម្បីក្រាហ្វិកកាត Radeon VII ដែលធ្វើអោយកម្លាំងរបស់វាខ្លាំងក្លាជាងមុនដល់ទៅ 25% សម្រាប់ការប្រើប្រាស់នៅក្នុងកម្រិតថាមពលដូចគ្នា។ បើធៀបជាមួយនឹង Radeon RX Vega 64 នោះ ក្រាហ្វិកកាតនេះ មានសមត្ថភាពក្នុងការដំណើរការនូវ Battlefield V’s DX12 ជាមួយកម្លាំងខ្លាំងជាងមុនដល់ទៅ 35%។ សម្រាប់ហ្គេម Fortnite’s DX11 ក៏មានកម្លាំងខ្លាំងក្លាជាងមុនដល់ទៅ 25% ផងដែរ ស្របពេលដែល Vulkan ដែលប្រើប្រាស់ដោយ Strange Brigade នឹងមានសមត្ថភាពខ្លងាំងក្លាជាងមុនដល់ទៅ 42% ថែមទៀតផង។ 

 

នៅក្នុងព្រឹត្តិការណ៍ពិពរណ៍ CES 2019 កន្លងទៅ ក្រុមហ៊ុន AMD ក៏បង្ហាញអំពីក្រាហ្វិកកាតដ៏មានឥទ្ធិពលនេះសម្រាប់ការដំណើរការនូវហ្គេម Devil May Cry 5 ជាមួយនឹងកម្រិតភាពច្បាស់ 4K នៅក្នុងកម្រិតល្បឿន 60fps ផងដែរ។ សម្រាប់ការបង្កើតនូវមាតិកា Content creation គឺជាអ្វីដែលក្រុមហ៊ុន AMD កំពុងតែផ្តោត ហើយវាក៏មានការបង្កើនទៅលើសមត្ថភាពនៃការប្រើប្រាស់នៅលើ Board មួយនេះថែមទៀតផង។ បើធៀបជាមួយនឹង Radeon RX Vega 64 នោះក្រាហ្វិកកាត Radeon VII នឹងមានកម្លាំងខ្លាំងជាងមុនដល់ទៅ 27% សម្រាប់ Blender និង DaVinci Resolve 15 ស្របពេលដែលកម្មវិធី Adobe Premiere គឺមានសមត្ថភាពនៃការប្រើប្រាស់ល្អជាងមុនដល់ទៅ 29%។ អ្វីដែលកាន់តែទាក់ទាញបំផុតនោះ គឺថា OpenCL គឺមានការកើនឡើងនៃល្បឿនលឿនជាងមុនដល់ទៅ 62% នេះបើតាមការអះអាងរបស់ក្រុមហ៊ុន AMD ។

ក្រុមហ៊ុននេះ បាននិយាយថា “សម្រាប់អ្នកលេងហ្គេមជាច្រើន ក្រាហ្វិកកាត AMD Radeon VII អាចដំណើរការនូវ Settings នៅក្នុងកម្រិតខ្ពស់បំផុតសម្រាប់ Frame Rates នៅក្នុងកម្រិតភាពច្បាស់ដ៏ខ្ពស់បំផុតមួយ។ វាក៏ផ្តល់នូវ high-refresh HDR5 Gaming ក្នុងកម្រិត 1080p, ultrawide 1440p និង 4K ដែលភ្លឺច្បាស់ និងលឿនក្នុងការបង្កើតនូវមាតិកាជាច្រើនដែលអាចមើលនៅក្នុងកម្រិត 8K។” AMD Radeon VII នឹងចាប់ផ្តើមការដឹកជញ្ជូននៅថ្ងៃទី 7 ខែកុម្ភៈនេះ ហើយវាមានតម្លៃ $699។ អតិថិជនដែលទិញទាំងអស់ នឹងទទួលបាននូវហេ្គមឥតគិតថ្លៃចំនួន 3 នៅពេលដែលពួកគេទិញកាតនេះ ឬទិញ PC ដែលមានភ្ជាប់ជាមួយនឹងក្រាហ្វិកកាតនេះ។ ហ្គេមទាំង 3 នេះគឺ Resident Evil 2, Devil May Cry 5 និង The Division 2 ៕

 

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន