no-alternative title

Epson បានបង្ហាញចេញនូវផលិតផលចំនួន 4 ប្រភេទសម្រាប់ New S-Curve រួមជាមួយនឹងភាពរីកចម្រើនទៅលើប្រាក់ចំណេញខ្ពស់របស់ខ្លួន

កាលពីសប្តាហ៍មុននេះ ក្រុមហ៊ុន Epson នៅក្នុងប្រទេសថៃ បានរៀបចំសន្និសីទសារព័ត៌មានមួយ ដើម្បីបង្ហាញនូវការវិវវត្ត និងយុទ្ធសាស្រ្តថ្មីសម្រាប់ឆ្នាំ 2019 ដោយបានចាប់ផ្តើមនូវអាជីវកម្មថ្មីមួយរបស់ខ្លួន ជាមួយនឹងការបញ្ចេញនូវផលិតផលថ្មីចំនួន 4 សំខាន់ៗ ដើម្បីបន្តនូវការពង្រីកគោលដៅក្នុងការសម្រេចនូវប្រាក់ចំណេញរបស់ខ្លួននៅក្នុងរយៈពេល 5 ឆ្នាំខាងមុខទៀត។ ព្រឹត្តិការណ៍នេះ ត្រូវបានរៀបចំឡើងនូវសណ្ឋាគារ R PHOTO ដែលស្ថិតនៅខេត្តនគរភ្នំ ក្នុងប្រទេសថៃ ដែលមានការចូលរួមពីសំណាក់អ្នកសារព័ត៌មានជាច្រើនរូប ដែលមានមកពីប្រទេសកម្ពុជា មីយ៉ាន់ម៉ា និងប្រទេសថៃ ដែលជាម្ចាស់ផ្ទះផងដែរ។ 

រូបភាពពាណិជ្ជកម្ម
no-alternative title

ក្រុមហ៊ុន Epson នៅក្នុងប្រទេសថៃ បានបញ្ជាក់ថា សម្រាប់ផលិតផលថ្មីចំនួន 4 សំខាន់ៗនេះ គឺផ្តោតទៅលើម៉ាស៊ីនព្រីន Inkjet Printers ល្បឿនលឿន ម៉ាស៊ីនព្រីនសម្រាប់ឧស្សាហកម្ម/សហគ្រាស  ម៉ាស៊ីនបញ្ចាំងរូបភាព Laser Projectors និងវិស័យដៃទ្ររមនុស្សយន្ត (Robotic Arms)។ លោក Yunyong Muneeongkoltorn ដែលជាអគ្គនាយករបស់ក្រុមហ៊ុន Epson (ប្រចាំប្រទេសថៃ) បានមានប្រសាសន៍ថា “បើទោះបីជាទីផ្សារបច្ចេកវិទ្យានៅក្នុងប្រទេសថៃ មានការធ្លាក់ចុះ 3% កាលពីឆ្នាំមុននេះ ក៏ដោយ ក្រុមហ៊ុន Epson នៅតែមានការកំណើនទៅលើទីផ្សារចំនួន 5%។ ហើយសម្រាប់ផលិតផលជាច្រើនរបស់ក្រុមហ៊ុន គឺមានដំណើរការយ៉ាងល្អនៅលើទីផ្សារ។

លោកមានជំនឿជឿជាក់ថា នៅចុងត្រីមាសទី 1 (31 មីនា 2019) នេះ អាជីវកម្ម Projector Group នឹងមានការកើនឡើងជាង 10% បើធៀបទៅនឹងឆ្នាំមុននេះ។ លោកបានបន្តថា សម្រាប់យុទ្ធសាស្រ្ត New S-Curve នេះ គឺគ្របដណ្តប់ទៅលើផ្នែកសំខាន់ចំនួន 4 ទៅលើផលិតផល សេវាកម្ម ការចែកចាយ និងទំនាក់ទំនងទីផ្សារផងដែរ។” សម្រាប់ផ្នែកផលិតផលក្រុមហ៊ុន Epson នៅក្នុងប្រទេសថៃ មានគម្រោង ក្នុងការដំណើរការនូវទីផ្សារសម្រាប់ផលិតផលទាំង 4 ផ្នែកសំខាន់នេះ។ 

សម្រាប់ក្រុមទី 1៖ គឺម៉ាស៊ីនព្រីនល្បឿនលឿន Inkjet Printers ដែលបំពេញនូវតម្រូវការចង់បានសម្រាប់សហគ្រាស SMEs ឬ SOHO ទៅដល់សហគ្រាសធំៗបានថែមទៀត។ គោលដៅរបស់ផលិតផលនេះ គឺដើម្បីជំនួសនូវម៉ាស៊ីនព្រីន laser Printers។ ម៉ាស៊ីនព្រីនល្បឿនលឿន Inkjet Printers របស់ក្រុមហ៊ុន Epson នេះ ក៏មានការអភិវឌ្ឍដែលមានសមត្ថភាពខ្លាំងក្លាជាងម៉ាស៊ីនព្រីន laser Printers ជាមួយនឹងកម្រិតគុណភាពនៃការព្រីនខ្ពស់ ការសន្សំសំចៃថាមពលអគ្គិសនី ងាយស្រួលក្នុងការថែទាំ ការសន្សំសំចៃប្រាក់ និងការថែរក្សានូវបរិស្ថាន និងសុខភាពក្នុងការប្រើប្រាស់ថែមទៀត។ 

សម្រាប់ក្រុមទី 2៖ គឺម៉ាស៊ីនព្រីនសម្រាប់សហគ្រាស និងក្រុមហ៊ុនគឺសម្រាប់ប្រើប្រាស់នៅក្នុង Photo mini-Labs ឧស្សាហកម្មកាត់ដេរ និង Banners សម្រាប់ដាក់តាំងបង្ហាញនៅខាងក្នុង និងខាងក្រៅផងដែរ។ គោលដៅរបស់ផលិតផលនេះ គឺដើម្បីបំពេញនូវតម្រូវការរបស់អតិថិជនជាច្រើនសម្រាប់ការព្រីននៅក្នុងឧស្សាហកម្មកាត់ដេរនេះ ឧទាហរណ៍ម៉ាស៊ីន Direct-to-Fabric (DTF) Printers ដែលអាចដំណើរការបានទៅតាមតម្រូវការរបស់អ្នកប្រើប្រាស់ថែមទៀត។ នេះគឺដោយសារតែការប្រើប្រាស់នូវបច្ចេកវិទ្យា Digital printing System ដែលធ្វើអោយក្រណាត់នេះមានការប្រើប្រាស់សារធាតុគីមីទាប និងការកាត់បន្ថយនូវការខ្ជះខ្ជាយថែមទៀតបើធៀបជាមួយនឹងម៉ាស៊ីនបង្កើតនូវពុម្ព pattern នោះ។

សម្រាប់ក្រុមទី 3៖ គឺជាម៉ាស៊ីនចាក់បញ្ចាំងរូបភាព Projectors ដែលជាផលិតផលដ៏សំខាន់របស់ក្រុមហ៊ុន Epson នៅក្នុងប្រទេសថៃផងដែរ។ ក្រុមហ៊ុន Epson មានចំណែកទីផ្សារធំទៅលើម៉ាស៊ីនចាក់បញ្ចាំងរូបភាពនេះ ហើយវាគឺនាំមុខគេនៅលើទីផ្សារ។ ក្រុមហ៊ុន Epson ថ្មីៗនេះ ក៏បញ្ចេញនូវម៉ាស៊ីនចាក់បញ្ចាំងរូបភាព Laser Projectors របស់ខ្លួនដែលមានកម្រិតពន្លឺ 20,000 Lumens និងម៉ាស៊ីន 4K Laser Projectors ។ 

សម្រាប់ក្រុមទី 4៖ គឺផ្នែកដៃទ្ររមនុស្សយន្ត Robotic Arms ដែលក្រុមហ៊ុន Epson ចង់ធ្វើការផ្តោតទៅលើវិស័យអប់រំ និងការផ្តល់សម្រាប់សហគ្រាសធុនតូចក្នុងការពង្រីកនូវទីផ្សាររបស់ពួកគេកាន់តែមានប្រសិទ្ធិភាពថែមទៀត។ នៅក្នុងពេលអនាគតនេះ ក្រុមហ៊ុន Epson នៅក្នុងប្រទេសថៃ នឹងបង្ហាញនូវមនុស្សយន្តជាច្រើន ដែលអាចកាន់ទៅលើវត្ថុធ្ងន់ៗជាច្រើននៅក្នុងសហគ្រាសរបស់ពួកគេថែមទៀត៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន