no-alternative title

Toyota បង្ហាញពីការឌីស្សាញរូបរាងថ្មីនៃរថយន្ត Corolla, Corolla Touring និង Corolla Sport នៅក្នុងប្រទេសជប៉ុន

ក្រុមហ៊ុនផលិតរថយន្តដ៏ល្បីល្បាញ Toyota ទើបតែបង្ហាញនូវការឌីស្សាញរូបរាងថ្មីនៃរថយន្តទំនើបរបស់ខ្លួនជាច្រើន ម៉ូឌែលនោះគឺ Corolla (Sedan) និង Corolla Touring (Wagon) នៅក្នុងប្រទេសជប៉ុន (កាលពីមុនមានឈ្មោះហៅថា "Corolla Axio" និង "Corolla Fielder" នៅក្នុងប្រទេសជប៉ុន) ហើយក្រុមហ៊ុននេះ ក៏ធ្វើការពង្រឹងទៅលើសមត្ថភាពកាន់តែប្រសើរជាងមុនសម្រាប់រថយន្ត Corolla Sport (Hatchback) រួមជាមួយនឹងការផ្តោតទៅលើការចាប់ផ្តើមដាក់លក់រថយន្តទាំងនេះ នៅ Toyota Mobility Tokyo Inc., Netz Toyota Toto Co., Ltd, Netz Toyota Tama Co., Ltd. និងហាងចែកចាយរបស់ក្រុមហ៊ុនToyota Dealers ជាច្រើនកន្លែងទៀតនៅក្នុងប្រទេសជប៉ុននេះ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ចាប់តាំងពីការដាក់លក់នៅក្នុងឆ្នាំ 1966 នេះ Corolla បានក្លាយជាម៉ាករថយន្តដែលមានការពេញនិយមខ្លាំងមែនទែនសម្រាប់អតិថិជនជាច្រើននៅជុំវិញពិភពលោក ហើយវាក៏បានក្លាយជារថយន្តដែលមានការគាំទ្ររយៈពេលយូរថែមទៀតផងទៅលើម៉ាកយីហោរបស់រថយន្តនេះជាមួយនឹងកំណត់ត្រានៃការលក់បានដល់ទៅ 47.5 លានគ្រឿងនៅក្នុងតំបន់ និងប្រទេសជាង 150 នៅលើពិភពលោក។

នៅក្នុងការបង្ហាញនូវរថយន្ត Corolla Sport ដែលជាម៉ូឌែលថ្មីនៅក្នុងត្រកូលនៃរថយន្ត Corolla series ដែលបង្ហាញនៅក្នុងខែមិថុនាឆ្នាំមុននេះ និងការពង្រឹងទៅលើ TNGA platform កាន់តែប្រសើរជាងមុន រួមជាមួយនឹងការឌីស្សាញកាន់តែប្រសើរឡើងនោះ និងការបើកបរកាន់តែប្រសើរឡើង។ រថយន្ត Corolla Sedan version និង Corolla Touring Wagon version គឺជាការបង្ហាញថ្មីនៃរថយន្តត្រកូល Corolla series ដែលផ្តល់នូវជំរើសកាន់តែសម្បូរបែបស្របទៅតាមស្ទាយ៍ថ្មីរបស់អតិថិជន។

នៅក្នុងការប្រើប្រាស់នូវ TNGA platform និងការឌីស្សាញជាមួយនឹងរូបរាងស្ទាយ៍ស្ព័រដ៏ស្រស់ស្អាតបំផុតនេះ អ្នកប្រើប្រាស់នឹងរីករាយជាមួយនឹងការបើកបរប្រកបដោយផាសុកភាព និងទំនុកចិត្តជាទីបំផុត។ រថយន្តម៉ូឌែលថ្មីទាំងនេះមានភ្ជាប់ជាមួយនឹង oyota Safety Sense ចុងក្រោយបំផុតដែលពង្រឹងទៅលើសុវត្ថិភាពកាន់តែល្អប្រសើរបំផុតក្នុងការប្រើប្រាស់។ នៅក្នុងនោះ ក៏មានភ្ជាប់ជាមួយនឹងសេវាកម្មជាច្រើនទៀត ដែលមានការ Upgrades នៅលើរថយន្តស៊េរីថ្មីនេះ ដែលមានដូចជាស្តង់ដារ Display Audio ដំបូងបំផុតរបស់ក្រុមហ៊ុន Toyota ហើយអាចធ្វើការតភ្ជាប់ទៅកាន់ស្មាតហ្វូនបានថែមទៀត។

លោក Yasushi Ueda ប្រធានផ្នែកវិស្វករនៅក្នុងការអភិវឌ្ឍរថយន្តនេះ បាននិយាយថា “ Corolla គឺជារថយន្តដែលបំពេញនូវតម្រូវការសម្រាប់អតិថិជនក្នុងពេលបច្ចុប្បន្ននេះ។ សម្រាប់ហេតុផលនេះហើយ រថយន្តនេះបានក្លាយជាម៉ូឌែលដែលមានការគាំទ្រជាយូរមកហើយសម្រាប់អតិថិជនជាច្រើននៅក្នុងប្រទេសជប៉ុន និងទូទាំងពិភពលោក។

រថយន្ត Corolla ថ្មីនេះនឹងផ្តល់នូវអ្វីដែលកាន់តែអស្ចារ្យលើសពីការរំពឹងទុករបស់អតិថិជនជាមួយនឹងប្រព័ន្ធ  TNGA platform ការឌីស្សាញរូបរាងស្ព័រយ៉ាងទាន់សម័យ និងការបើកបរកាន់តែអស្ចារ្យថែមទៀត។ ជាមួយនឹងការបំពាក់នូវបច្ចេកវិទ្យាកម្រិតខ្ពស់ និងការភ្ជាប់ទំនាក់ទំនងកាន់តែអស្ចារ្យនោះ សុវត្ថិភាពគឺជារឿងដ៏សំខាន់សម្រាប់អតិថិជនរបស់យើង។ ខ្ញុំចង់អោយគ្រប់គ្នារីករាយនិងទទួលបាននូវសុវត្ថិភាពជាមួយនឹងរថយន្តម៉ូឌែលថ្មី Corolla នេះ”៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន