no-alternative title

MSI GF63 THIN គឺជាម៉ាស៊ីនកុំព្យូទ័រជំនាន់ថ្មី ដែលផ្តល់នូវភាពអស្ចារ្យបំផុតសម្រាប់ការងារ និងការកម្សាន្តរបស់អ្នក

MSI GF63 THIN គឺជាម៉ាស៊ីនកុំព្យូទ័រលេងហ្គេមជំនាន់ថ្មីមួយ ដែលសមត្ថភាពខ្លាំងក្លានៅបង្កើតឡើងសម្រាប់ពិភពហ្គេមពិតៗ ល្បឿនដំណើរការលឿនគ្មានដៃគូប្រជែង ព្រមទាំងមានរូបរាងស្រស់ស្អាតស្តើងកម្រាស់ត្រឹមតែ 21.7 មម និងទម្ងន់ត្រឹមតែ 1.86 គីឡូក្រាមប៉ុណ្ណោះ ​​។ បន្ទាប់ពីបានបង្ហាញវត្តមាននៅលើទីផ្សាររប្រទេសកម្ពុជា ឃើញថា ម៉ាស៊ីនថ្មីនេះ មានការចាប់អារម្មណ៍ខ្លាំងពីសំណាក់អ្នកប្រើប្រាស់ជាច្រើន។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

MSI GF63 THIN ថ្មីនេះ ភ្ជាប់ជាមួយនឹងបន្ទះឈីបថ្មី GeForce GTX 1650 ដែលលឿនជាងមុនដល់ទៅ 126% និងប្រើប្រាស់នូវស្ថាបត្យកម្មនៃការឌីស្សាញ NVIDIA Max-Q ដែលពោរពេញទៅដោយភាពច្នៃប្រឌិតខ្ពស់ដែលធ្វើអោយម៉ាស៊ីនកុំព្យូទ័រនេះ មានរូបរាងស្តើងបំផុត លឿនបំផុត និងស្ងាត់បំផុតរបស់ពិភពលោក ។ នេះគឺជាម៉ាស៊ីនកុំព្យូទ័រលេងហ្គេម ដែលមានកម្រាស់ស្តើងបំផុតដែលអ្នកអាចយកតាមខ្លួនបានគ្រប់ទីកន្លែង ។

កុំព្យូទ័រស៊េរីថ្មី MSI GF63 THIN នេះ មានភ្ជាប់ជាមួយនឹងបន្ទះឈីប Intel Core i7 ជំនាន់ទី 9 ដែលមានអង្គគណនាចំនួន 6 គ្រាប់ដែលមានការបង្កើនល្បឿនលឿនជាងមុនដល់ទៅ 10% ហើយអ្វីកាន់តែពិសេសជាងនេះទៀតនោះ ម៉ាស៊ីនកុំព្យូទ័រនេះមានភ្ជាប់ជាមួយនឹងគែម Bezel ស្តើងមែនទែនដែលធ្វើអោយអេក្រង់របស់វាកាន់តែធំក្នុងការទស្សនា និងការកម្សាន្តថែមទៀតផង។ ជាមួយនឹងការឌីស្សាញនូវគែមស្តើងបែបនេះ អេក្រង់របស់វាគឺមានទំហំដល់ទៅ 15.6" Full HD (1920x1080), IPS level ដែលនេះ គឺជាជម្រើសដ៏ល្អបំផុត និងជាដៃគូដ៏ជិតស្និទ្ធិរបស់អ្នក។ កុំព្យូទ័រនេះ ដំណើរការនូវប្រព័ន្ធប្រតិបត្តិការ Windows 10 Home / Windows 10 Pro ។

MSI GF63 THIN នេះ មានភ្ជាប់ជាមួយនឹងថាមពលថ្មខាំ្លងដែលអាចប្រើប្រាស់បានចាប់ពី 7 ម៉ោង ទៅសម្រាប់ការកម្សាន្ត និងការងាររបស់អ្នក។ ថាមពលថ្មនេះគឺបានធ្វើតេស្តដោយស្តង់ដារ MobileMark 2014។ អ្វីដែលកាន់តែអស្ចារ្យទៀតនោះ វាមានភ្ជាប់ជាមួយនឹងប្រព័ន្ធសំឡេង NAHIMIC 3 ដែលមានការពង្រឹងទៅលើប្រព័ន្ធសំឡេង 3D surround soundនៅក្នុងហ្គេមបានយ៉ាងល្អបំផុត ហើយវាក៏ងាយស្រួលក្នុងការគ្រប់គ្រងទៅលើតន្ត្រី ខ្សែភាពយន្ត និងការខលនៅក្នុងសន្និសីទបានថែមទៀត។ អ្វីដែលរំភើបជាងនេះទៀតនោះ កុំព្យូទ័រនេះមានភ្ជាប់ជាមួយនឹង AUDIO BOOST ដែលបង្កើនសំឡេងលឺខ្លាំងជាងមុនដល់ទៅ 30% នេះគឺដោយសារតែការប្រើប្រាស់នូវ AMP (Audio Power Amplifier) និងរន្ធដោតកាសពណ៌មាស។

នៅក្នុងការសហការផ្តាច់មុខជាមួយនឹងក្រុមហ៊ុន BlueStacks នោះ កម្មវិធី MSI APP Player នាំយកនូវបទពិសោធន៍ក្នុងការលេងហ្គេមយ៉ាងសម្បូរបែបរវាងស្មាតហ្វូន និង PC នេះ ហើយវាក៏មានមុខងារជាច្រើនទៀតដែលអ្នកអាចធ្វើការបញ្ជាបានផងដែរដូចជាការប្រើប្រាស់ភ្លើងនៅលើ Keyboard និងការពង្រឹងទៅលើក្រាហ្វិកបានថែមទៀតជាមួយនឹងមុខងារ Multi-Task នោះ។

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន